អត្ថបទពាណិជ្ជកម្ម
កំពូល​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​ដ៏​ល្អ​ឯក Samsung Galaxy Z Fold 2 ដាក់​សម្ពោធ​លក់​ផ្លូវការ​ក្នុងប្រទេស​កម្ពុជា​ហើយ​
25, Sep 2020 , 11:05 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០៖ ស្មា​ត​ហ្វូ​ន​ដែលមាន​អេក្រង់​វេទមន្ត បត់បែន​បាន​តាម​តម្រូវការ ផ្កាប់ផ្ងារ ប្រែ​ក្រឡា និង​ស្រស់​សង្ហា​បំផុត បានដាក់​លក់​ជា​ផ្លូវការ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​។​

​ក្រោយ​សំងំ​បំពេញ​នូវ​ភាពល្អ​ឥតខ្ចោះ​របស់ខ្លួន Samsung Galaxy Z Fold 2 បានធ្វើឱ្យ​ពិភពលោក និង​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន ជុំវិញ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​គេ​ក៏​នឹកស្មានថា ក្រុមហ៊ុន សាម​សុង ផលិត​បាន កំពូល​ស្មា​ត​ហ្វូ​ន​ដែលមាន​អេក្រង់​បត់​ជំនាន់​ថ្មី ដ៏​ទំនើប គួរឱ្យ​ស្ញប់ស្ញែង បែបនេះ​ទាល់តែសោះ​។​


 
​សូមបញ្ជាក់​ផងដែរ​ថា បន្ទាប់ពី​ការដាក់​តាំង​បង្ហាញ Samsung Galaxy Z Fold 2 លើកដំបូង​បំផុត កាលពី​ដើមខែ​កន្លងទៅនេះ នៅ THE BRIDGE Commercial Retail Mall ក្នុង​រាជធានី​ភ្នំពេញ រួចមក​ទាំង​អ្នក Review អ្នកសារព័ត៌មាន អ្នក​ថតរូប​ជា​ជីព និង​អ្នក​និយម​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទាំងអស់ មាន​ភាព​ភ្ញាក់ផ្អើល ស្រឡាំងកាំង​គ្រប់ៗ​គ្នា នូវ​រូបរាង ពណ៌ អេក្រង់ និង​បច្ចេកវិទ្យា ដែល​បំពាក់​លើ Samsung Galaxy Z Fold 2 ជំនាន់​ថ្មី​នេះ​។​
 


​ចេញមក​លើក​នេះ Samsung Galaxy Z Fold 2 នាំមក​នូវ​ចំណុច​ពិសេស លេចធ្លោ និង​អស្ចារ្យ​បំផុត​ដូចជា​៖ 
- អេក្រង់​ផ្នែក​ខាងមុខ​៖ ទំហំ 6.2” ប្រភេទ Super AMOLED
- អេក្រង់​ពេល​បើក​៖ ទំហំ 7.6” ប្រភេទ Dynamic Super 2X
- ប្រព័ន្ធ​ប្រតិបត្តិការ​៖ Qualcomm Snapdragon 865+
- ទំហំ​ផ្ទុក​៖ RAM 12 GB / ROM 256 GB
- កាមេរ៉ា​មុខ (Cover camera) ៖ 10 MP
- កាមេរ៉ា Selfie (Unfolded Selfie Camera) ៖ 10 MP
- កាមេរ៉ា​ក្រោយ​៖ 12 MP (Wide), 12 MP (Telephoto), 12 MP (Ultra-Wide) 
- ថាមពល​ថ្ម​៖ 4500 mAh
- ពណ៌​៖ Mystic Bronze និង Mystic Black 
- តម្លៃ​៖ 1,999 ដុល្លារ​
 

* រាល់​ការ​ជាវ​កំពូល​ស្មា​ត​ហ្វូ​ន អេក្រង់​បត់​បាន​ដ៏​ល្អ​ឯក Samsung Galaxy Z Fold 2 នេះ នឹងមាន​ការ​ថែម​ជូន​ដ៏​ពិសេស​បំផុត ដូចជា​៖ 
- បញ្ចុះតម្លៃ 50% ពេល​ប្តូរ​អេក្រង់​ថ្មី (​រយៈពេល 1 ឆ្នាំ​ចាប់​គិតពី​ថ្ងៃ​ជាវ​)!
- ស៊ីម​ស្មា​ត​លេខ​ពិសេស​តម្លៃ 54 ដុល្លារ ជាមួយ​គម្រោង​ស្មា​ត​ចំនួន 52 សប្តាហ៍​!
 
​រួសរាន់​ឡើង កំពូល​ស្មា​ត​ហ្វូ​ន​អេក្រង់​ដែល​ល្អ និង​ទំនើប​អស្ចារ្យ​បែបនេះ នរណាៗ ក៏​ចង់​បានដែរ​។ ប៉ុន្តែ​ខ្ញុំ​មិន​ហ៊ាន​ធានាថា មាននៅ​ក្នុង​ស្តុក​ច្រើន និង​យូរ​នោះទេ​។ Samsung Galaxy Z Fold 2 ឆ្លុះបញ្ចាំង​ពី​ការផ្លាស់ប្តូរ​បច្ចេកវិទ្យា​ស្មា​ត​ហ្វូ​ន សម្រាប់​អនាគត​។​


 
​សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នក​អាច​អញ្ជើញ​ទៅ​ប៉ះ​ផ្ទាល់ ឬ​សាកសួរ នៅតាម​ហាង ដេប៉ូ​ចែកចាយ ផលិតផល សាម​សុង ទាំងអស់ ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬក៏​ទំនាក់ទំនង​សេវា​បម្រើ​អតិថិជន តាមរយៈ​លេខ​ទូរស័ព្ទ ឥតគិតថ្លៃ​៖ 1800-203232​។ 
 
* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត ៕
 





(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com