ជាតិ
មច្ឆជាតិ ប្រឈមវិនាស!
26, Sep 2020 , 7:59 am        
រូបភាព
ដោយ:
ត្រីជាចំណែកដ៏សំខាន់មួយ នៃរបបអាហារប្រចាំថ្ងៃនៅកម្ពុជា។  ប្រជាជនកម្ពុជាភាគច្រើន ទទួលបានប្រូតេអ៊ីនចំណីអាហារ ពីសាច់ត្រី ដែលភាគច្រើនចាប់បាន ពីអាងទន្លេមេគង្គ។


 
ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រីក្នុងអាងទន្លេមេង្គ បានទទួលរងនូវផលប៉ះពាល់យ៉ាងច្រើន ដែលធ្វើឲ្យចំនួនរបស់វា ធ្លាក់ចុះគួរឲ្យបារម្ភ។ លំហូរទឹក តាមវដ្តរដូវជាប្រចាំឆ្នាំ  ដែលជាជំនួយដ៏សំខាន់ ក្នុងរដូវត្រីពង-កូន ស្ទើរបាត់ទាំងស្រុង។  ការប្រើប្រាស់ឧបករណ៍នេសាទទំនើបៗ ដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការចាប់ត្រី បានជួយបន្ថែមទម្ងន់ ដល់កំណើនរបស់ពួកវាថែមទៀត។ ឧទាហរណ៍ដូចជា ឧបករណ៍នេសាទ ដែលមានភ្ជាប់ចរន្តអគ្គិសនីជាដើម ដែលជាឧបករណ៍នេសាទខុសច្បាប់ ដ៏មហន្តរាយចំពោះមច្ឆជាតិបំផុត។
 
ទៅថ្ងៃអនាគត បើអ្នកនេសាទនៅតែបន្តលួចលាក់ប្រើឧបករណ៍ខុសច្បាប់ប្រភេទនេះទៀត វាសនាត្រីទន្លេមេគង្គ នឹងត្រូវវិនាសហិនហោច៕
 

© រក្សាសិទ្ធិដោយ thmeythmey.com