អត្ថបទពាណិជ្ជកម្ម
ចាញ់​ក្លិន​ស្រា​ពេក ងាក​មក​ហូប​ស្រា​បៀរ កម្ពុជា វិញ ម្តង​ហើយ ត្រូវ​រង្វាន់​បាន​៥​លាន​រៀល ទាំង​ព្រឹក​
25, Sep 2020 , 4:23 pm        
រូបភាព
អ្នក​បិតស្រា​លក់​ប្រចាំ​ភូមិ​បឹង​តា​ព្រហ្ម ឃុំ​តា​ព្រហ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លោក យន្ត ថា​ន ហាក់​ចាញ់​នឹង​ក្លិន​ស្រា​ដែល​ខ្លួន​បិត​អស់​រាប់​ឆ្នាំ​មកហើយ​នោះ បាន​ងាក​មក​ពិសា​ស្រា​បៀរ កម្ពុជា វិញ​ម្តង ដែល​នាំ​ឲ្យ​លោក​ត្រូវ​រង្វាន់​ទឹកប្រាក់​សុទ្ធ ៥​លាន​រៀល​។
 
​លោក​ថា​៖ «​ខ្ញុំ​បាន​ទិញ​ស្រា​បៀរ កម្ពុជា មក​១​កេស គ្រាន់​ទុក​សែន​ក្បាលទឹក​។ ដល់​តែ​សែន​ហើយ ខ្ញុំ​ក៏​ហូប​ខ្លះ​។ ដល់​តែ​ថ្ងៃទី​១៩ ខែកញ្ញា ខ្ញុំ​បាន​យកចេញ​មក​ហូប​កន្លះ​កេស​ម្នាក់ឯង​ស្រាប់តែ​គាស់​ឈ្នះ​កំប៉ុង ដែល​សែន​ហើយ​ទី​៣ បាន​៥​លាន​រៀល តែម្តង​។ ថ្ងៃនោះ​ខ្ញុំ​រំភើប​ឡើង​គេង​អត់​លក់​ពេញ​មួយ​យប់​។ អរ​ពេក គិត​ទៅធ្វើ​បុណ្យ​កាល​ភ្ជុំ បាន​បុណ្យ​មែន​»​។ 


 
​ទឹកប្រាក់​នេះ​លោក​នឹង​យកទៅ​បង់ថ្លៃ​ធ្វើ​សំយាបផ្ទះ ដែល​ទើបនឹង​សាងសង់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ព្រោះ​ភ្លៀង​ប៉ុន្មាន​មេ​មកនេះ នាំ​ឲ្យ​ខូចខាត​របស់របរ​ក្នុងផ្ទះ​អស់​សន្ធឹក​។ ពេលនេះ​លោក​អស់​កង្វល់​ហើយ ដោយសារ​ទឹកប្រាក់ ៥​លាន​រៀល​។ 
 
​ក្នុង​មួយ​សប្តាហ៍ មាន​អ្នកឈ្នះ​ទឹកប្រាក់ ៥​លាន​រៀល ជាច្រើន​នាក់​មកពី​ខេត្ត​ក្រុង​នានា​ក្នុងប្រទេស​។ ដូច្នេះ​សូម​ពិនិត្យ​ក្រវិល​កំប៉ុង​ជានិច្ច​រាល់ពេល​គាស់​ស្រា​បៀរ កម្ពុជា​៕ 
 
​ពិសា​ដោយ​ការទទួលខុសត្រូវ​! 
 




















(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com