ជាតិ
អត្ថបទពាណិជ្ជកម្ម
នៅថ្ងៃអាទិត្យនេះ Yeti ពីទឹកក្រូចអាយស៍ IZE សុំណាត់ហ្វេនៗមកមើលសិល្បៈស្រុកយើងនៅជីប ម៉ុង ណូរ៉ូ ម៉ល
26, Sep 2020 , 11:14 am        
រូបភាព
ដោយ: ថ្មីៗ

Yeti ដែលគ្រប់គ្នាស្គាល់ថាជាតុក្កតាតំណាងទឹកក្រូចអាយស៍ IZE សូមអញ្ជើញហ្វេនៗ ដែលនិយមគាំទ្រទឹកក្រូចអាយស៍ IZE និង សិល្បៈខ្មែរទាំងបុរាណ និងសម័យ មកជួបគ្នាសប្បាយរីករាយនៅក្នុងកម្មវិធី «សិល្បៈស្រុកយើង» នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។

កម្មវិធី «សិល្បៈស្រុកយើង» នៅថ្ងៃអាទិត្យ ទី២៧ ខែកញ្ញានេះ នឹងមានការចូលរួម     សម្តែងពីសិល្បករសម័យគឺ លោក Chen-ចេន និង ក្រុមសិល្បករមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្តែងរបាំគោះអង្រែ និង សមាគមសិល្បៈគោកធ្លកសម្តែងទស្សនីយភាពល្ខោនស្រមោលស្បែកតូចចាប់ពីម៉ោង ៥:០០-៧:៣០នាទីយប់។ 


សូមបញ្ជាក់ថា កម្មវិធី «សិល្បៈស្រុកយើង» នឹងបើកឲ្យចូលទស្សនាដោយសេរី ព្រមទាំងមានលេងហ្គេមដើម្បីឈ្នះរង្វាន់ពីទឹកក្រូចអាយស៍ចាប់ពីវេលាម៉ោង១១ថ្ងៃត្រង់តទៅ។ រង្វាន់ដែលនឹងត្រៀមផ្តល់ជូនរួមមាន ទឹកក្រូចអាយស៍ IZE រាប់រយដប កាតាបអាយស៍ IZE ដ៏ស្រស់ស្អាត កែវទឹក និងអាវយឺតជាច្រើនរង្វាន់។ 



គួរបញ្ជាក់ថា កម្មវិធី «សិល្បៈស្រុកយើង» ធ្វើឡើងដើម្បីលើកស្ទួយសិល្បៈខ្មែរ ដោយមានការសម្ដែងរៀងរាល់ថ្ងៃអាទិត្យចុងខែ នៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល៕


 


Tag:
 រន្ទះបាញ់
 បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com