ជាតិ
យុវជនខ្មែរយកក្រដាស ប្លាស្ទិក និងកាវទៀន ទៅច្នៃជាឈុតសម្លៀកបំពាក់
× ភ្នំពេញ៖ ក្រុមយុវជនស្រមោល បានច្នៃសម្លៀកបំពាក់តំណាងខេត្តនិងតំណាងអ្នករស់នៅក្រៅប្រទេស ចំនួន៥ឈុត ដើម្បីចូលរួមប្រកួតកម្មវិធី Miss Grand Cambodia ។ សម្លៀកបំពាក់តំណាងខេត្តនឹងអ្នករស់នៅបរទេសទាំង៥នេះ មានដូចជា ឈុតតំណាងខេត្តស្វាយរៀង ឧត្តរមានជ័យ ស្ទឹងត្រែង ខ្មែររស់នៅបារាំង និងឈុតខ្មែររស់នៅអូស្រ្តាលី។ បើតាមលោក សំនៀង ករុណា សមាជិកនៃក្រុមស្រមោល ឈុតនីមួយៗ ត្រូវបានរចនាតាមបែបបុរាណ និងលាយបញ្ចូលសិល្បៈបែបសហសម័យ ហើយជាងនេះទៅទៀតឈុតទាំងនេះច្នៃពី ក្រដាស ប្លាស្ទិក និងកាវទៀនជាដើម។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកទស្សនាវីដេអូ MOJO ដែលផលិតដោយកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានថ្មីៗ ដូចទៅ៖
Tag:
សម្លៀកបំពាក់
យុវជន
សំរាម
MOJO
© រក្សាសិទ្ធិដោយ thmeythmey.com