ជាតិ
អត្ថបទពាណិជ្ជកម្ម
ដែក​ថែប​អ៊ីតាលី​​ម៉ាក វី ប្រគល់​រង្វាន់​ជូន​អតិថិជន​ ដែល​ឈ្នះ​ការ​ចាប់​ឆ្នោត​ផ្សង​សំណាង​ជុំ​ទី​១​
26, Sep 2020 , 2:42 pm        
រូបភាព
ដោយ: ថ្មីៗ
 ដែក​ថែប​អ៊ីតាលី​ម៉ាក វី បាន​ប្រគល់​រង្វាន់​​ជូន​​អតិថិជន ​ដែល​ឈ្នះ​​​ពី​​ការ​​ចាប់​ឆ្នោត​ផ្សង​​សំណាង​​ជុំ​ទីមួយកាល​​ពី​ថ្ងៃទី​​១១​ ខែកញ្ញា កន្លងទៅនេះ។
 
អតិថិជន​ដែល​មាន​សំណាង​ឈ្នះ​រង្វាន់​ធំ​មាន​រហូត​ដល់​៥៥​រូប​ ប៉ុន្តែ​មាន​តែ​ចំនួន​១០រូប​​ប៉ុណ្ណោះ​ត្រូវ​​បាន​អញ្ជើញ​ជា​​តំណាង​​​មក​ទទួល​រង្វាន់​ដោយ​ផ្ទាល់​​ក្នុង​​​កម្មវិធី​​ប្រគំ​​តន្ត្រី វើក នៅ​ថ្ងៃ​២៥​ កញ្ញា​​នេះ។


 
ដែក​​ថែប​អ៊ីតា​លី​ម៉ាក វី នឹង​​បន្តរៀប​ចំយុទ្ធនាការចាប់ឆ្នោតផ្សងសំណាងចំនួន២ដង​ទៀត​ និង​មាន​​​​រង្វាន់​​ធំ​​​សរុប​ចំនួន​​១១០​រង្វាន់​​ទៀត​ដូច​ជា ​​ម៉ូតូ ​ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បោក​ខោអាវ​ ទូរទស្សន៍​ សម្រាប់​​ជូន​អតិថិជន។
 
 អតិថិជនទាំងអស់គ្រាន់តែទិញដែកថែបអ៊ីតាលី​គ្រប់ប្រភេទ​ចាប់ពី​​២៥០​គីឡូ​ក្រាម​​ឡើង​ នឹង​ទទួល​​បាន​ប័ណ្ណ​ផ្សងសំណាង​មួយសន្លឹក។ អតិថិជនដែលទិញកាន់តែច្រើន នឹង​ទទួល​បាន​ឱកាស​​ឈ្នះ​រង្វាន់​​កា​ន់​តែ​ច្រើន។


 
 ដែកថែប​អ៊ីតាលីម៉ាក វី ដែល​មាន​កេរ្តិ៍ឈ្មោះបោះសំឡេង​ក្នុងទីផ្សារយ៉ាង​​ទូលំ​ទូលាយ​ តែងតែមាន​​ការ​​ផ្តល់ជូន​ពិសេសៗ រង្វាន់ និងការលើកទឹក​ចិត្តយ៉ាង​ច្រើន​​​ដល់អតិថិជន​ និង​តំណាង​ចែកចាយ​ទាំងអស់៕

© រក្សាសិទ្ធិដោយ thmeythmey.com