ជាតិ
បទសម្ភាសន៍
ចម្លាក់ល្អឯកលើផ្ទាំងថ្មក្នុងទឹកនៅរមណីយដ្ឋាន«ក្បាលស្ពាន»
27, Sep 2020 , 3:09 pm        
រូបភាព
ដោយ:
«ក្បាលស្ពាន» ជារមណីយដ្ឋានដ៏ល្អឯកមួយ មិនសូវមានអ្នកទៅដល់នោះទេ។ រមណីយដ្ឋាន នេះ
មានចម្ងាយ ៥០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប និង១៨គីឡូម៉ែត្រ ពីប្រាសាទបន្ទាយស្រី។ ដើម្បីទៅដល់រមណីយដ្ឋានេះ អ្នកទេសចរ ត្រូវធ្វើដំណើរដោយថ្មើរជើងចម្ងាយ ១ ៥០០ម៉ែត្រ ចេញពីជើងភ្នំក្បាលស្ពាន ដោយត្រូវឆ្លងកាត់ព្រៃ ភ្នំ  កាត់ផ្ទាំងថ្មផង និងតាមជណ្តើរឈើដែលត្រូវបានកសាងឡើងដោយកន្លែងផង។ បើតាមលោក ព្រហ្ម សុភី មន្ត្រីការពារបេតិកភណ្ឌ ប្រចាំរមណីយដ្ឋានក្បាលស្ពាន ក្រៅពីធម្មជាតិស្រស់បំព្រង និងមានទឹកធ្លាក់ទឹកធ្លាក់ រមណីយដ្ឋាននេះ មានលក្ខណៈពិសេសត្រង់មានរូបសំណាក់វិស្ណុ ៤៨ អង្គ និងរូបចម្លាក់ផ្សេងៗទៀត។ ប៉ុន្តែចម្លាក់នៅក្រោមទឹក និងផ្ទាំងថ្ម ដ៏ល្អឯកនៅរមណីយដ្ឋាននេះ មិនសូវជាមានអ្នកបានឃើញឡើយ ព្រោះផ្លូវចូលមានការលំបាក។

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាស រវាងលោក ប៉ាន់ បូនី អ្នកសារព័ត៌មានThmeyThmey25 ជាមួយលោក ព្រហ្ម សុភី មន្រ្តីការពារបេតិកភណ្ឌប្រចាំរមណីយដ្ឋានក្បាលស្ពានដូចតទៅ៖
 
 
ក្នុងបទសម្ភាសជាមួយ ThmeyThmey25 លោក សុភី បានឲ្យដឹងថា រមណីយដ្ឋាន«ក្បាលស្ពាន» មានឈ្មោះម្យ៉ាងទៀតថា«សហស្រលិង្គ» ដែលបានកសាងឡើងនៅសតវត្សទី១១ និងសតវត្សទី១៣ ក្នងរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ និងកសាងរួចជាស្ថាពរដោយព្រះបាទឧទយាទិត្យវរ្ម័នទី២។ 
 
លោក ព្រហ្ម សុភី មន្ត្រីការពារតំបន់បេតិកភណ្ឌដែលធ្វើការនៅទីនេះជិត ១០ឆ្នាំមកហើយនោះ បានប្រាប់ ThmeyThmey25 ថា ទឹកធ្លាក់នេះអាស្រ័យលើទឹកភ្ញៀង និងប្រភពទឹកហូរពីស្រុកចំនួន៣ មានស្រុកបន្ទាយស្រី ស្រុកវ៉ារិន និងស្រុកពាក់ស្នែង ហូរចាក់ទៅភ្នំដី រួចឆ្ពោះទៅកាន់បឹងទន្លេសាប«។ មានចម្ងាយ ១២០ម៉ែត្រ មានរូបចម្លាក់ច្រើនប្រភេទដូចជា ព្រះវិស្ណុ ព្រះសិវៈ ក្រពើ ជាដើម»។ 


 
ដើម្បីទៅដល់កន្លែងទឹកធ្លាក់ដែលមានចម្លាក់ដ៏អស្ចារ្យ នៅតាមទឹកហូរ ដែលមានអាយុកាលរាប់ពាន់ឆ្នាំនេះ អ្នកទេសចរ អាចធ្វើដំណើរថ្មើរជើងពីជើងភ្នំក្បាលស្ពាន ដោយឆ្លងកាត់ព្រៃភ្នំ និងផ្ទាំងថ្មផង ដែលមានចម្ងាយប្រមាណ ១ ៥០០ម៉ែត្រ៕ 
















 

Tag:
 សៀមរាប
  បន្ទាយស្រី
  ទេសចរណ៍
  ប្រាសាទបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com