ជាតិ
«ទួលព័ន្ធតាឡី» នៅស្រុកបាភ្នំ អភិរក្សសត្វស្លាបជាង៥០ប្រភេទ
27, Sep 2020 , 10:59 pm        
រូបភាព
ដោយ:
ព្រៃវែង៖ «ទួលព័ន្ធតាឡី» មានផ្ទៃដីប្រមាណជាង៨០ហិចតា និងជាតំបន់អភិរក្សសត្វស្លាបថ្មី១នៃខេត្តព្រៃវែង។ សព្វថ្ងៃតំបន់អភិរក្សសត្វស្លាបនេះ កំពុងទាក់ទាញភ្ញៀវទេសចរទៅទស្សនាយ៉ាងច្រើនកុះករ។ ទួលព័ន្ធតាឡី មានស្លាបជាង៥៣ប្រភេទ និងចំនួនរាប់ម៉ឺនក្បាល។

 
សូមអញ្ជើញទស្សនាវីដេអូដូចតទៅ៖ 
 
 
លោក ងួន សារ៉េត ជាអនុប្រធានសហគមន៍ទួលព័ន្ធតាឡីបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗ២៥ថា៖ «កាលពីមិនទាន់មានជំងឺកូវីដ-១៩ក្នុង១ថ្ងៃតំបន់នេះទទួលបានភ្ញៀវទេសចរប្រមាណពី២ពាន់ទៅ៣ពាន់ ។ ភ្ញៀវទេសចរដែលមកទស្សនាទីនេះ មិនបង់ជាថវិកាអ្វីឡើយ គឺគ្រាន់តែចំណាយលើការផ្ញើម៉ូតូឬផ្ញើឡានតែប៉ុណ្ណោះ»។ 



លោក សារ៉េត ស្នើរសុំភ្ញៀវទេសចរ ដែលមានទស្សនានៅតំបន់អភិរក្សទួលព័ន្ធតាឡីចូលរួមថែរក្សាបរិស្ថាន ឲ្យបានល្អ និងកាត់បន្ថយថង់ផ្លាស្ទិក ដើម្បីឲ្យនៅតំបន់នេះ មានភាពស្រស់ស្អាតរហូត។ 


 
តំបន់អភិរក្សទួលព័ន្ធតាឡីនេះមានទីតាំងស្ថិតនៅភូមិទ័ពស្តេច ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ លោកអ្នកដែលចង់ទៅទស្សនាតំបន់នេះ គឺអាចធ្វើដំណើរតាមម៉ូតូ រថយន្ត និងអាចធ្វើដំណើរតាមទូកក៏បាន ដោយគ្រាន់តែចំណាយត្រឹមតែ១០០០០រៀលសម្រាប់ការធ្វើដំណើរទៅមក៕ 






 

Tag:
 ទេសចរណ៍
  ទួលព័ន្ធតាឡី
 សត្វស្លាប
© រក្សាសិទ្ធិដោយ thmeythmey.com