ជាតិ
រូបត្លុក
ចូរកុំយករឿង កូវីដ-១៩ ជាលេស…!
28, Sep 2020 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ដោយមិនអាចប្រកែកបាន កូវីដ-១៩ បានបង្អាក់ដំណើរការសេដ្ឋកិច្ចសង្គមស្ទើរគ្រប់វិស័យ។ តែក៏នៅតែមានដែរ អ្នកដែលទទួលបានផលពីមេរោគមួយនេះ។ អ្នកជំនាញខ្លះ នាំគ្នាលើកឡើងម្តងជាពីរដងថា ចូរនាំគ្នាបង្កើតឱកាសនៅក្នុងកាលៈទេសៈប្រឈម!។ ចូរកុំនាំគ្នាដេកត្អូញ ហើយយកលេសតែរឿង កូវីដ ដោយមិនចង់ធ្វើអ្វីទាល់តែសោះ។ ការងារមួយចំនួនធំអាចបំពេញតាមអនឡាញបាននៅក្នុងសម័យនេះ។


 
ក្រុមហ៊ុនខ្លះ, ក្នុងសម័យកូវីដនេះ, ខាតលុយមែន។ តែក្រុមហ៊ុនបានឆ្លៀតឱកាសពង្រឹងសមត្ថភាពចំណេះដឹង ចំណេះធ្វើ ជូនដល់បុគ្គលិករបស់ខ្លួនជាច្រើន។ ក្រុមហ៊ុនខ្លះទៀត ឆ្លៀតចាប់យកឱកាស កូវីដ រៀបចំយុទ្ធសាស្រ្តសម្រាប់ការងារ៥ទៅ១០ឆ្នាំខាងមុខទៀត។ និយាយជារួម ក្រុមហ៊ុនខ្លះ ឬបុគ្គលខ្លះ នាំគ្នាសម្របខ្លួនរៀនរស់ រៀនបន្តធ្វើ ហើយដើរទៅមុខនៅក្នុងបរិបទកូវីដតែម្តង ពោល គឺមិនមែន កូវីដ ចូលមកភ្លាម នាំគ្នាឈប់ធ្វើអ្វីទាំងអស់នោះទេ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com