កីឡាអន្តរជាតិ
អន្តរជាតិ
Hoffenhiem បំបែកកំណត់ត្រាមិនស្គាល់ចាញ់៣២ប្រកួតរបស់ Bayern Munich
28, Sep 2020 , 6:57 am        
រូបភាព
Andrej Kramaric អបអរគ្រាប់បាល់បញ្ចូលទីរបស់ខ្លួនលើ Bayern Munich។ រូបថត Hoffenhiem
Andrej Kramaric អបអរគ្រាប់បាល់បញ្ចូលទីរបស់ខ្លួនលើ Bayern Munich។ រូបថត Hoffenhiem
ដោយ: រួបរួម
Bayern Munich បានរងបរាជ័យក្នុងការប្រកួតលើកដំបូង បើគិតចាប់ពីខែធ្នូ ឆ្នាំ២០១៩ មក ដោយបានចាញ់ម្ចាស់ផ្ទះ Hoffenheim ៤-១ នាជំនួប Bundesliga សប្តាហ៍ទី២។



បើគិតគ្រប់ព្រឹត្តិការណ៍ប្រកួតទាំងអស់ Bayern មិនបានរងបរាជ័យទាល់តែសោះ នាជំនួប៣២លើកចុងក្រោយ ក្នុងនោះឈ្នះដល់ទៅ២៣ប្រកួត ដែលនាំឲ្យពួកគេឈ្នះពានបីក្នុងរដូវកាលតែមួយ រួមទាំង Uefa Super Cup កាលពីថ្ងៃព្រហស្បតិ៍កន្លងមកផងដែរ។

សម្រាប់ម្ចាស់ផ្ទះ Ermin Bicakcic, Munas Dabbur រកបានម្នាក់១គ្រាប់ និង Andrej Kramaric រកបាន២គ្រាប់ ក្នុងនោះ១គ្រាប់ដែលជាគ្រាប់បាល់ប៉េណាល់ទីនៅក្នុងនាទីបន្ថែម រីឯ១គ្រាប់របស់ Bayern សម្រេចបានដោយ Joshua Kimmich។

Hoffenhiem ដែលដឹកនាំដោយលោក Sebastian Hoeness អតីតគ្រូឈុតយុវជន Bayern កាលពីរដូវកាលមុននោះ ឡើងទៅឈរលើកំពូលតារាង Bundesliga បណ្តោះអាសន្ន ក្រោយជ័យជម្នះបើកឆាកទាំង២ប្រកួតដូច Augsburg៕



© រក្សាសិទ្ធិដោយ thmeythmey.com