ពីនេះ ពីនោះ
សុខភាព
ជួយចែករំលែក! កំពូលអាហារដែលជាប្រភពដ៏ប្រសើរនៃជាតិស័ង្កសី
× ស័ង្កសីជាជាតិរ៉ែចាំបាច់មួយសម្រាប់រក្សាសុខភាពរាងកាយ។ មនុស្សស្រីត្រូវការជាតិស័ង្កសី ៨ មីលីក្រាមក្នុងមួយថ្ងៃ ខណៈដែលបុរសត្រូវការជាតិរ៉ែនេះ ១១ មីលីក្រាមក្នុងមួយថ្ងៃ។ ថាតើអាហារអ្វីខ្លះជាប្រភពដ៏ប្រសើរនៃជាតិស័ង្កសី? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលជាប្រភពដ៏ប្រសើរនៃជាតិស័ង្កសី ៖
១. គ្រាប់ល្ពៅ
ការទទួលទានគ្រាប់ល្ពៅអាចជួយការពារអ្នកពីហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតនិងពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយបានយ៉ាងប្រសើរ។ ត្រឹម ១០០ ក្រាមនៃគ្រាប់ល្ពៅមានផ្ទុកជាតិស័ង្កសីដល់ទៅ ១០.៣ មីលីក្រាម។
២. អ័យស្ទរ
ជាប្រភពដ៏ប្រសើរបំផុតមួយទៀតនៃជាតិស័ង្កសី។ ត្រឹម ៨៥ ក្រាមនៃអ័យស្ទរមានផ្ទុកជាតិស័ង្កសីដល់ទៅ ៣២ មីលីក្រាមដែលច្រើនជាងតម្រូវការដែលអ្នកចាំបាច់គួរទទួលទានក្នុងមួយថ្ងៃៗដល់ទៅ ៣ ដង។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមទទួលទានក្នុងកម្រិតមធ្យម។
៣. សូកូឡាខ្មៅ
ការទទួលទានសូកូឡាខ្មៅ ១០០ក្រាមអាចផ្ដល់ជាតិស័ង្កសី ៩.៦ មីលីក្រាមដល់រាងកាយ។
៤. ផ្សិត
កុំភ្លេចរួមបញ្ចូលផ្សិតក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ត្រឹម ១ ពែងនៃផ្សិតដែលចម្អិនរួចអាចផ្ដល់ជាតិស័ង្កសី ១.៤មីលីក្រាមដល់រាងកាយ។
៥. ស៊ុត
ស៊ុតទំហំធំមួយអាចមានផ្ទុកជាតិស័ង្កសីបានដល់ទៅ ៥ភាគរយនៃតម្រូវការជាតិរ៉ែនេះប្រចាំថ្ងៃ។ ក្រៅពីនេះស៊ុតទំហំធំមួយគ្រាប់អាចមានផ្ទុក ៧៧ កាឡូរី ៦ ក្រាមនៃប្រូតេអ៊ីន ៥ ក្រាមនៃខ្លាញ់ល្អ វីតាមីនចាំបាច់និងជាតិរ៉ែសំខាន់ៗដទៃទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com