អត្ថបទពាណិជ្ជកម្ម
ធនាគារ​ឯកទេស វី​ង និង ស៊ី​អ៊ី​អូ ម៉ា​ស្ទ័​រ​ក្លឹប ចាប់ដៃគ្នា​ដើម្បី​ជំរុញ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​បែប​ឌីជីថល​សម្រាប់​សហគ្រាស​ខ្នាតតូច និង​មធ្យម​
28, Sep 2020 , 11:14 am        
រូបភាព
​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ស៊ី​អ៊ី​អូ ម៉ា​ស្ទ័​រ​ក្លឹប ដែលជា​ស្ថាប័ន​បណ្តុះបណ្ដាល សម្រាប់​ម្ចាស់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម នៅក្នុង​ប្រទេស​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា លើ​កម្មវិធី​ជំរុញ​ដំណោះស្រាយ​ទូទាត់ តាមបែប​ឌីជីថល​សម្រាប់​សមាជិក​ក្លឹប​។​
 
​តាមរយៈ​ភាពជា​ដៃគូ​នេះ វី​ង និង ស៊ី​អ៊ី​អូ ម៉ា​ស្ទ័​រ​ក្លឹប នឹងធ្វើ​ការរួម​គ្នា​យ៉ាង​ជិតស្និទ្ធ ក្នុងការ​ប​ញ្ច្រៀ​ប​ចំណេះដឹង អំពី​ដំណោះស្រាយ​ទូទាត់​តាមបែប​ឌីជីថល​របស់ វី​ង ដល់​សមាជិក​ក្លឹប​ដែល​ភាគច្រើន​ជា​សហគ្រាស​ខ្នាតតូច និង​មធ្យម តាមរយៈ​ការបណ្តុះបណ្តាល និង​សកម្មភាព​កសាង​សមត្ថភាព​ផ្សេងៗ ដែល​ចាំបាច់​សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម ប្រចាំថ្ងៃ​របស់​ពួកគេ​។​
 
​លោក ហោ ប៊ុន​ថែ អគ្គនាយករង​នៃ​ធនាគារ​ឯកទេស វី​ង បាន​មានប្រសាសន៍ថា សហគ្រាស​ខ្នាតតូច និង​មធ្យម ជា​ផ្នែក​មួយ​ដ៏​សំខាន់ ចំពោះ​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​។ ពួកគេ​ដើរតួ​ជា​អ្នកផ្គត់ផ្គង់ ឲ្យ​សាជីវកម្ម​ធំៗ និង​បាន​បង្កើត​ការងារ​ជាច្រើន​កន្លែង ដល់​ប្រជាពលរដ្ឋ​។ លោក ហោ ប៊ុន​ថែ បន្ថែម​ដូ​ច្ន​វ​៖«​ទោះយ៉ាងណា​ក្តី ដោយសារ​ទំហំ​អាជីវកម្ម ពួកគេ​អាច​ប្រឈម នឹង​បញ្ហា​ផ្សេងៗ​ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​ការទទួលបាន​បច្ចេកវិទ្យា​ទំនើប​។ យើង​ចង់​ចែករំលែក​បន្ទុក​របស់​ពួកគេ និង​ជួយ​ពួកគេ​ឱ្យ​រីកចម្រើន​ជាមួយ​យើង​»​។​


 
​ក្នុងនាម​ជា​អ្នកផ្តល់​សេវាកម្ម​ធនាគារ​ចល័ត ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ធនាគារ​ឯកទេស វី​ង​បាន​កំពុងធ្វើការ​ងារ ជាមួយ​ដៃគូ​អាជីវកម្ម និង​អ្នកជំនាញ​ជាច្រើន ក្នុងការ​បង្កើត​ដំណោះស្រាយ​គណនេយ្យ ដែល​រៀបចំឡើង​ជាពិសេស សម្រាប់​សហគ្រាស​ខ្នាតតូច និង​មធ្យម ដើម្បី​ជួយ​ដល់​ពួកគេ អាច​គ្រប់គ្រង​លំហូរ​សាច់ប្រាក់ និង​ពង្រីក​ប្រតិបត្តិការ​អាជីវកម្ម ប្រកបដោយ​ប្រសិទ្ធភាព​។​
 
​លោក ស៊ាន ធនិន អគ្គនាយក​នៃ​ក្រុមហ៊ុន ស៊ី​អ៊ី​អូ ម៉ា​ស្ទ័​រ​ក្លឹប បាន​មានប្រសាសន៍ថា​៖ «​ជា​ផ្នែក​មួយ នៃ​កម្មវិធី​កសាង​សមត្ថភាព​អតិថិជន ដែលជា​សហគ្រាស​ខ្នាតតូច និង​មធ្យម យើង​ចាត់ទុក​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ​តាមបែប​ឌីជីថល ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ព​ន្លឿ​ន​កំណើនសេដ្ឋកិច្ច​ក្នុង​សហគមន៍​។ យើង​ជឿជាក់ថា ភាពជា​ដៃគូ​ជាមួយ វី​ង នឹង​ជួយ​បង្កើត​សេវាកម្ម​មួយ​ដែល​មានគុណ​តម្លៃបន្ថែម និង​អត្ថប្រយោជន៍​ជាច្រើន ដល់​សមាជិក​ក្លឹប​អចិន្ត្រៃយ៍​របស់​យើង​»​។​


 
​វី​ង និង ស៊ី​អ៊ី​អូ ម៉ា​ស្ទ័​រ​ក្លឹប កំពុង​រួបរួមគ្នា ក្នុងការ​ប្រើប្រាស់​សមត្ថ​ភាព​របស់​ពួកគេ ដើម្បី​គាំទ្រ​សហគ្រាស​ខ្នាតតូច និង​មធ្យម​របស់​កម្ពុជា ក៏ដូចជា​ការកសាង​សេដ្ឋកិច្ច​របស់​ប្រទេស​ដែរ​។ 
 
​ស៊ី​អ៊ី​អូ ម៉ា​ស្ទ័​រ​ក្លឹប បង្កើតឡើង​ក្នុង​ឆ្នាំ ២០១០  ជា​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​បង្ហាត់បង្រៀន​សម្រាប់​ម្ចាស់​អាជីវកម្ម​ខ្នាតតូច និង​ម្ចាស់​អាជីវកម្ម​បែប​គ្រួសារ ដើម្បី​កសាង និង​ប្រែក្លាយ​ពួកគេ ទៅជា​អ្នកប្រតិបត្តិ​អាជីព​។ សព្វថ្ងៃនេះ ស៊ី​អ៊ី​អូ ម៉ា​ស្ទ័​រ​ក្លឹប មាន​សមាជិក​ជាង ១២០០ នាក់ ដែល​កំពុង​គ្រប់គ្រង ជាង ២០០០ ក្រុមហ៊ុន​។ ក្រុមហ៊ុន​ទាំងនេះ មានតម្លៃ​ប្រតិបត្តិ​ការសរុប​ប្រមាណ ១.០០០ លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ ហើយ​បាន​បង្កើត​ការងារ​ច្រើនជាង ១០០០.០០០​ដល់​ប្រជាជន​កម្ពុជា​។​
 
​ដំណោះស្រាយ​ហិរញ្ញវត្ថុ​របស់ វី​ង ផ្តល់ជូន​នូវ​សេវាកម្ម​ជាច្រើន​រួមមាន​៖ ការគ្រប់គ្រង​ប្រាក់បៀវត្ស  ការបើកប្រាក់​ឧបត្ថម ការផ្ទេរ​ប្រាក់​ក្នុងស្រុក​និង​ក្រៅ​ស្រុក ការទូទាត់​វិក្កយបត្រ ការទូទាត់​ប្រាក់កម្ចី ការបញ្ចូល​លុយ​ទូរស័ព្ទ ព្រមទាំង​ការទូទាត់​ប្រាក់​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ទូទាំង​ពិភពលោក ប្រកបដោយ​ភាពងាយស្រួល និង​មាន​សុ​វត្តិភាព​៕
 



(​អត្ថបទ​ពាណិជ្ជកម្ម​) 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com