ជាតិ
សង្គមជាតិ
សមត្ថកិច្ច​កំពុង​តាម​ចាប់​មន្ត្រីនគរបាល​ខណ្ឌ​ដូនពេញ​ម្នាក់ ដែល​បាញ់សម្លាប់​ជាងកាត់សក់ នៅ​ទួលគោក
28, Sep 2020 , 11:57 am        
រូបភាព
សាច់ញាតិជនរងគ្រោះ កំពុងយំស្រែកនិងឱបជនរងគ្រោះដែលត្រូវគេបាញ់សម្លាប់(ជនរងគ្រោះគ្មានអាវ ដេកដួលលើដី)
សាច់ញាតិជនរងគ្រោះ កំពុងយំស្រែកនិងឱបជនរងគ្រោះដែលត្រូវគេបាញ់សម្លាប់(ជនរងគ្រោះគ្មានអាវ ដេកដួលលើដី)
​ភ្នំពេញ​៖ លោក ឆាយ គឹម​ខឿន អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​អះអាងថា សមត្ថកិច្ច​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ ដែល​បាញ់សម្លាប់​ជាងកាត់សក់​នៅ​ទួលគោក​បាន​ហើយ​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ជនសង្ស័យ ដើម្បី​សាកសួរ​តាម​នីតិវិធី​នៃ​ច្បាប់​។



​លោក ឆាយ គឹម​ខឿន ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​២៨​កញ្ញា​នេះ​ថា ជនសង្ស័យ​ជាម​ន្រី្ត​នគរបាល​ខណ្ណ​ដូនពេញ ប៉ុន្តែ​លោក​មិន​ចាំ​ឈ្មោះ​ជនសង្ស័យ​ឡើយ​។ «​ជនសង្ស័យ​ជាម​ន្រី្ត​នគរបាល​ប៉ុ​ស្តិ៍វត្តភ្នំ ខណ្ឌ​ដូនពេញ​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក លោក ឆាយ គឹម​ខៀន ដោយបាន​អះអាង​ប​បន្ថែមថា សមត្ថកិច្ច​នឹង​ឃាត់​ជនសង្ស័យ​បាន​ក្នុងពេល​ឆាប់ៗ​នេះ ប្រសិនបើ​ជនសង្ស័យ​ស្ថិតនៅ​ក្នុងប្រទេស​។ 
 
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៦​កញ្ញា បុរស​ជាងកាត់សក់​ឈ្មោះ សុខ សុ​កេ​ន ត្រូវបាន​ជនសង្ស័យ​បាញ់​ស្លាប់​ភ្លាមៗ​នៅ​ជិត​សាលារៀន​ទួលគោក​៕ 

Tag:
 ឃាតកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com