បន្ទាប់ពីទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ១ ផ្ដល់ជូនដោយសភាពាណិជ្ជកម្មអឺរ៉ុប ដែលជាពានរង្វាន់ សម្រាប់ក្រុមហ៊ុនមានទំនួលខុសត្រូវសង្គម នៅក្នុងការប្រកួតប្រជែងឆ្នាំ២០១៩ ក្នុងចំណាត់ថា្នក់ក្រុមហ៊ុនធំៗ ក្រុមហ៊ុនដែលផលិតទឹករ៉ែធម្មជាតិអូគូលែន ទើបបានទទួលពានរង្វាន់ជាក្រុមហ៊ុន មានទំនួលខុសត្រូវនៅអាស៊ីឆ្នាំ២០២០ ក្នុងចំណាត់ថ្នាក់ ការវិនិយោគទៅលើមនុស្ស។
នៅពីក្រោយម៉ាកដែលមានឈ្មោះល្បី គឺនៅមានការប្ដេជ្ញាដ៏ខ្ពស់ចំពោះទំនួលខុសត្រូវសង្គម និងការពង្រឹងសង្គម
ក្រុមហ៊ុន Kulara Water ត្រូវបានដឹកនាំឲ្យឈានទៅរកភាពជោគជ័យដ៏អស្ចារ្យ ដោយលោក Bernard Forey លោកជាសហគ្រិនជនជាតិបារាំងម្នាក់ ហើយក្រុមហ៊ុន Kulara Water ក៏មានឈ្មោះល្បីយ៉ាងលឿន នៅក្នុងឧស្សាហកម្មភេសជ្ជៈ។ នេះក៏ដោយសារតែ លោកមានចក្ខុវិស័យ និងតម្លៃនៃឧត្តមភាព។ អូគូលែន គឺជាទឹករ៉ែធម្មជាតិលើកដំបូង ដែលត្រូវបានផលិត និងចេញលក់នៅលើទីផ្សារ នៅឆ្នាំ២០១៣ ហើយបច្ចុប្បន្ននេះ ស្ថិតក្នុងចំណាត់ថ្នាក់ នៅក្នុងចំណោមម៉ាកទឹកល្បីៗជាងគេ នៅក្នុងប្រទេសកម្ពុជា។
ដោយចាត់ទុកទំនួលខុសត្រូវសង្គម ជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់ចេញបាន ពីស្នូលនៃអាជីវកម្មរបស់ខ្លួន ក្រុមហ៊ុន ពិតជាមានមោទនភាព ដែលទទួលបានពានរង្វាន់សារជាថ្មីម្ដងទៀត។
នៅឆ្នាំ២០១៩ ផែនការសកម្មភាពរបស់ក្រុមហ៊ុន Kulara Water និងវិធីសាស្ត្រគ្រប់ជ្រុងជ្រោយ បានធ្វើឲ្យក្រុមហ៊ុន ទទួលពានរង្វាន់ជាក្រុមហ៊ុនមានទំនួលខុសត្រូវសង្គម ផ្ដល់ជូនដោយសភាពាណិជ្ជកម្មអឺរ៉ុបប្រជាប្រទេសកម្ពុជា ក្នុងចំណាត់ថ្នាក់ក្រុមហ៊ុនធំៗ។ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ គុណវុឌ្ឍិរបស់ក្រុមហ៊ុន ពាក់ព័ន្ធនឹងសុខុមាលភាពរបស់បុគ្គលិក ការអភិវឌ្ឍចំណេះជំនាញ និងការទទួលស្គាល់លើទេពកោសល្យរបស់បុគ្គលិក ព្រមទាំងការដំឡើងឋានៈនៅក្នុងក្រុមហ៊ុន ធ្វើឲក្រុមហ៊ុនបានទទួលពានរង្វាន់ជាក្រុមហ៊ុនមានទំនួលខុសត្រូវនៅអាស៊ី ក្នុងចំណាត់ថ្នាក់ ការវិនិយោគទៅលើមនុស្ស។ កម្មវិធីផ្ដល់ពានរង្វាន់ប្រចាំឆ្នាំនេះ គឺសំដៅទៅទទួលស្គាល់ និងផ្ដល់កិត្តិយស ដល់ធុរកិច្ចដែលស័ក្ដិសមជាងគេនៅអាស៊ី ចំពោះការប្ដេជ្ញាខាងផ្នែកទំនួលខុសត្រូវសង្គមរបស់ខ្លួន និងចំពោះប្រតិបត្តិការធុរកិច្ចដែលមានទំនួលខុសត្រូវប្រកបដោយនិរត្តរភាពដ៏ល្អឯក។
យើងខ្ញុំសូមរំលឹកថា ក្រុមហ៊ុនមានទំនួលខុសត្រូវសង្គម គឺជាទស្សនទានដ៏ធំទូលាយមួយ និងជាទស្សនាទានដ៏ថ្មីមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងការធ្វើធុរកិច្ចធម្មតា ការប្រឡូកចូល ទៅក្នុងទិដ្ឋភាពជាក្រុមហ៊ុនមានទំនួលខុសត្រូវសង្គម មានន័យថា គឺជាក្រុមហ៊ុនដែលប្រតិបត្តិការ តាមបែបមួយដែលជួយពង្រឹងសង្គម និងបរិស្ថាន មានសម្បជញ្ញៈ យល់ដឹងអំពីផលប៉ះពាល់របស់ខ្លួន ជារួមទៅលើគ្រប់ទិដ្ឋភាពនៃសង្គម រួមទាំងសេដ្ឋកិច្ច សង្គម និងបរិស្ថាន។
ពង្រឹងសង្គម និងបរិស្ថាន
ក្រុមហ៊ុន Kulara Water ពិតជាខិតខំយ៉ាងសកម្មក្នុងការអនុវត្តសកម្មភាពល្អៗ ដើម្បីពង្រឹងឲ្យមានប្រសិទ្ធភាព នូវភាពជាអ្នកដឹកនាំរបស់ខ្លួន លើកស្ទួយការការពារប្រភពធនធាន និងការពារគុណភាពដី ទន្ទឹមនឹងនេះ ក៏ខិតខំយកចិត្តទុកដាក់ឲ្យបុគ្គលិកមានសុខុមាលភាពល្អ ធ្វើការអភិវឌ្ឍចំណេះជំនាញពួកគេ ផ្ដល់ឱកាសឲ្យពួកគេបានរៀនសូត្រជាជាប់ជាប្រចាំ ប្ដូរមុខតំណែង និងដំឡើងឋានៈពួកគេនៅក្នុងក្រុមហ៊ុន និងផ្ដល់ឱកាសឲ្យពួកគេ មានភាពរីកចម្រើន។ ចាប់តាំងពីត្រូវបានបង្កើតឡើងមក ក្រុមហ៊ុនបានប្ដេជ្ញាអនុវត្ត ឲ្យមានគុណវុឌ្ឍិប្រកបដោយបរិយាប័ន្ន និងចែករំលែកភាពជោគជ័យរបស់ខ្លួន តាមរយៈការលើកស្ទួយជីវភាពរស់នៅ នៃកម្លាំងពលកម្មរបស់ខ្លួន និងក្រុមគ្រួសាររបស់បុគ្គលិក ក៏ដូចជាសហគមន៍មូលដ្ឋាន ហើយក្នុងន័យទូលំទូលាយ គឺលើកស្ទួយសង្គមទាំងមូលតែម្ដង។ ក្រុមហ៊ុនផ្ដោតទៅលើសសរស្ដម្ភសំខាន់ៗចំនួនបីនៃការអភិវឌ្ឍប្រកបដោយនិរត្តរភាព ពោលគឺសសរស្ដម្ភសេដ្ឋកិច្ច សង្គម និងបរិស្ថាន។

កម្មវិធីជាក្រុមហ៊ុនមានទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុន Kulara Water បាននាំមកនូវលទ្ធផលជាផ្កែផ្កា ដ៏ធំសម្បើមខាងផ្នែកសុខុមាលភាព របស់បុគ្គលិក ការការពារធនធាន ការលើកស្ទួយសុខភាព ការអភិវឌ្ឍសហគមន៍ ការកាត់បន្ថយភាពក្រីក្រ ការពង្រឹងសង្គម ព្រមទាំងការប្រើប្រាស់ធនធានប្រកបដោយទំនួលខុសត្រូវ ផលិតផលមានគុណភាព មាននវានុវត្តភាព ទទួលបានការទទួលលើម៉ាកទឹក និងលើភាពជាអ្នកដឹកនាំ។ ក្រុមហ៊ុនពិតជាមានមោទនភាពពិសេស ដែលបានក្លាយជានិយោជកនៃជម្រើស និងជាក្រុមហ៊ុនដែលអាចផ្ដល់ជូនបុគ្គលិករបស់ខ្លួននូវគោលនយោបាយផ្ដល់ឱកាសឲ្យមានការអភិវឌ្ឍអាជីព និងផ្ដល់ឲ្យមនុស្សមានការងារធ្វើប្រកបដោយនិរត្តរភាពចំនួនជាង១៦០នាក់។ លើសពីនេះទៀត ក្រុមហ៊ុនក៏មានមោទនភាពផងដែរចំពោះការប្ដេជ្ញាចិត្តរបស់ក្រុមការងារ ក្នុងការបំពេញកិច្ចការឲ្យបានប្រសើរបំផុតក្នុងការអភិវឌ្ឍជំនាញរបស់ពួកគេ និងផ្ដល់ឱកាសឲ្យពួកគេមានការវិវត្តទៅមុខ និងបង្កើនចំណេះដឹង។
ជាចុងក្រោយ ដោយសារកម្មវិធីដាំដើមឈើឡើងវិញរបស់ក្រុមហ៊ុន ក្នុងភាពជាដៃគូជាមួយមូលនិធិបុរាណវិទ្យានិងការអភិវឌ្ឍ កុមារាកុមារីប្រមាណជា៤០០នាក់ នៅក្នុងភូមិចំនួនបី និងមកពីសាលាបឋមសិក្សានៅលើភ្នំគូលែនបានទទួលការពន្យល់ឲ្យយល់ដឹងអំពីការការពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការការពារដីឲ្យមានជីវជាតិ។ ដើមឈើ៤៣០០០ដើម (ប្រមាណជា៤៥០០០ដើមនៅក្នុងឧស្យានជាតិភ្នំគូលែន និង៧៨០០ដើមនៅក្នុងដីរបស់ក្រុមហ៊ុន) ក៏ត្រូវបានដាំឡើងវិញផងដែរ ដើម្បីជាផលប្រយោជន៍ផ្ទាល់របស់អ្នកភូមិចំនួន២១០០នាក់ និង៤៣០គ្រួសារ។
គិតគូរអំពីទសវត្សរ៍ក្រោយដោយមានគោលដៅរួម
ចាប់តាំងពីចេញលក់អូគូលែននៅឆ្នាំ២០១៣មក ក្រុមហ៊ុន Kulara Water ទទួលបាននូវកំណើនយ៉ាងខ្លាំង ហើយជោគជ័យនេះ គឺជាលទ្ធផលយុទ្ធសាស្ត្រសាជីវកម្ម ដែលធ្វើឲ្យផលិតផលសំខាន់របស់ក្រុមហ៊ុនទទួលបានភាពជឿជាក់ពីមហាជន និងបានក្លាយជាម៉ាកមួយដ៏ល្បីក្នុងឧស្សាហកម្មភេសជ្ជៈ។
លើសពីនេះទៀត នៅក្នុងពេលប្រកបដោយបញ្ហាប្រឈម និងភាពមិនប្រាកដប្រជា ក្រុមហ៊ុនពិតជាគូសបញ្ជាក់សារជាថ្មីនូវតម្លៃនៃឧត្តមភាព គុណវុឌ្ឍិ និងភារតភាពរបស់ខ្លួន ព្រមទាំងមហិច្ជតាដ៏ធំរបស់ខ្លួនក្នុងការបន្តធ្វើនវានុវត្តន៍ អនុវត្តនិងចែករំលែកការអនុវត្តប្រតិបត្តិការល្អៗជាងគេរបស់ខ្លួន ដើម្បីជាប្រយោជន៍របស់អ្នកផ្សេងទៀត។ ក្រុមហ៊ុនពិតជាគិតគូរដល់ការប្ដេជ្ញារបស់ខ្លួន នៅក្នុងទិដ្ឋភាពជាក្រុមហ៊ុនមានទំនួលខុសត្រូវសង្គម គឺជាចំនុចសំខាន់បំផុតដែលនឹងនាំក្រុមហ៊ុនឈានទៅកម្រិតបន្ទាប់មួយទៀតនៃកំណើន។

(អត្ថបទពាណិជ្ជកម្ម)