អត្ថបទពាណិជ្ជកម្ម
ភាពជា​អ្នកដឹកនាំ​ប្រកបដោយ​និរន្តរភាព​របស់​ក្រុមហ៊ុន Kulara Water (​អូ គូលែន​) ទទួល​ពានរង្វាន់​នៅក្នុង​ការប្រកួតប្រជែង​ពានរង្វាន់ AREA ឆ្នាំ​២០២០
28, Sep 2020 , 2:23 pm        
រូបភាព
​បន្ទាប់ពី​ទទួលបាន​ពានរង្វាន់​ចំណាត់ថ្នាក់​លេខ​១ ផ្ដល់ជូន​ដោយ​សភាពាណិជ្ជកម្ម​អឺរ៉ុប ដែលជា​ពានរង្វាន់ សម្រាប់​ក្រុមហ៊ុន​មាន​ទំនួល​ខុសត្រូវ​សង្គម នៅក្នុង​ការប្រកួតប្រជែង​ឆ្នាំ​២០១៩ ក្នុង​ចំណាត់​ថា្នក់​ក្រុមហ៊ុន​ធំៗ ក្រុមហ៊ុន​ដែល​ផលិត​ទឹករ៉ែ​ធម្មជាតិ​អូ​គូលែន ទើបបាន​ទទួលពានរ​ង្វាន់​ជា​ក្រុមហ៊ុន មាន​ទំនួល​ខុសត្រូវ​នៅ​អាស៊ី​ឆ្នាំ​២០២០ ក្នុង​ចំណាត់ថ្នាក់ ការវិនិយោគ​ទៅលើ​មនុស្ស​។ 
 
​នៅ​ពីក្រោយ​ម៉ាក​ដែលមាន​ឈ្មោះ​ល្បី គឺ​នៅមាន​ការប្ដេជ្ញា​ដ៏​ខ្ពស់​ចំពោះ​ទំនួល​ខុសត្រូវ​សង្គម និង​ការពង្រឹង​សង្គម​
​ក្រុមហ៊ុន Kulara Water ត្រូវបាន​ដឹកនាំ​ឲ្យ​ឈានទៅរក​ភាពជោគជ័យ​ដ៏​អស្ចារ្យ ដោយ​លោក Bernard Forey លោក​ជា​សហគ្រិន​ជនជាតិ​បារាំង​ម្នាក់ ហើយ​ក្រុមហ៊ុន Kulara Water ក៏មាន​ឈ្មោះ​ល្បី​យ៉ាង​លឿន នៅក្នុង​ឧស្សាហកម្ម​ភេសជ្ជៈ​។ នេះ​ក៏​ដោយសារតែ លោក​មាន​ចក្ខុវិស័យ និង​តម្លៃ​នៃ​ឧត្តមភាព​។ អូ​គូលែន គឺជា​ទឹករ៉ែ​ធម្មជាតិ​លើកដំបូង ដែល​ត្រូវបាន​ផលិត និង​ចេញលក់​នៅលើ​ទីផ្សារ នៅ​ឆ្នាំ​២០១៣ ហើយ​បច្ចុប្បន្ននេះ ស្ថិតក្នុង​ចំណាត់ថ្នាក់ នៅក្នុង​ចំណោម​ម៉ាក​ទឹក​ល្បីៗ​ជាងគេ នៅក្នុង​ប្រទេស​កម្ពុជា​។​


 
​ដោយ​ចាត់ទុក​ទំនួល​ខុសត្រូវ​សង្គម ជា​ផ្នែក​មួយ​ដែល​មិនអាច​កាត់​ផ្ដាច់ចេញ​បាន ពី​ស្នូល​នៃ​អាជីវកម្ម​របស់ខ្លួន ក្រុមហ៊ុន ពិត​ជាមាន​មោទនភាព ដែល​ទទួលបាន​ពានរង្វាន់​សារជាថ្មី​ម្ដងទៀត​។ 
 
​នៅ​ឆ្នាំ​២០១៩ ផែនការ​សកម្មភាពរ​បស់​ក្រុមហ៊ុន Kulara Water និង​វិធីសាស្ត្រ​គ្រប់​ជ្រុងជ្រោយ បានធ្វើ​ឲ្យ​ក្រុមហ៊ុន ទទួល​ពានរង្វាន់​ជា​ក្រុមហ៊ុន​មាន​ទំនួល​ខុសត្រូវ​សង្គម ផ្ដល់ជូន​ដោយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រជា​ប្រទេស​កម្ពុជា ក្នុង​ចំណាត់ថ្នាក់​ក្រុមហ៊ុន​ធំៗ​។ កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ គុណវុឌ្ឍិ​របស់​ក្រុមហ៊ុន ពាក់ព័ន្ធ​នឹង​សុខុមាលភាព​របស់​បុគ្គ​លិ​ក ការអភិវឌ្ឍ​ចំណេះ​ជំនាញ និង​ការទទួលស្គាល់​លើ​ទេពកោសល្យ​របស់​បុគ្គលិក ព្រមទាំង​ការដំឡើងឋានៈ​នៅក្នុង​ក្រុមហ៊ុន ធ្វើ​ឲ​ក្រុមហ៊ុន​បានទទួល​ពានរង្វាន់​ជា​ក្រុមហ៊ុន​មាន​ទំនួល​ខុសត្រូវ​នៅ​អាស៊ី ក្នុង​ចំណាត់ថ្នាក់ ការវិនិយោគ​ទៅលើ​មនុស្ស​។ កម្មវិធី​ផ្ដល់​ពានរង្វាន់​ប្រចាំ​ឆ្នាំនេះ គឺ​សំដៅទៅ​ទទួលស្គាល់ និង​ផ្ដល់​កិត្តិយស ដល់​ធុរកិច្ច​ដែល​ស័ក្ដិសម​ជាងគេ​នៅ​អាស៊ី ចំពោះ​ការប្ដេជ្ញា​ខាង​ផ្នែក​ទំនួល​ខុសត្រូវ​សង្គម​របស់ខ្លួន និង​ចំពោះ​ប្រតិបត្តិការ​ធុរកិច្ច​ដែលមាន​ទំនួល​ខុសត្រូវ​ប្រកបដោយ​និ​រត្តរ​ភាព​ដ៏​ល្អ​ឯក​។​


 
​យើងខ្ញុំ​សូម​រំលឹកថា ក្រុមហ៊ុន​មាន​ទំនួល​ខុសត្រូវ​សង្គម គឺជា​ទស្សនទាន​ដ៏​ធំ​ទូលាយ​មួយ និង​ជា​ទស្សនាទាន​ដ៏​ថ្មី​មួយ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ នៅក្នុង​ការធ្វើ​ធុរកិច្ច​ធម្មតា ការ​ប្រឡូក​ចូល ទៅក្នុង​ទិដ្ឋភាព​ជា​ក្រុមហ៊ុន​មាន​ទំនួល​ខុសត្រូវ​សង្គម មានន័យថា គឺជា​ក្រុមហ៊ុន​ដែល​ប្រតិបត្តិការ តាមបែប​មួយ​ដែល​ជួយ​ពង្រឹង​សង្គម និង​បរិស្ថាន មាន​សម្បជញ្ញៈ យល់ដឹង​អំពី​ផលប៉ះពាល់​របស់ខ្លួន ជារួម​ទៅលើ​គ្រប់​ទិដ្ឋភាព​នៃ​សង្គម រួមទាំង​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​។​
 
​ពង្រឹង​សង្គម និង​បរិស្ថាន​
​ក្រុមហ៊ុន Kulara Water ពិតជា​ខិតខំ​យ៉ាងសកម្ម​ក្នុងការ​អនុវត្ត​សកម្ម​ភាពល្អៗ ដើម្បី​ពង្រឹង​ឲ្យ​មាន​ប្រសិទ្ធភាព នូវ​ភាពជា​អ្នកដឹកនាំ​របស់ខ្លួន លើកស្ទួយ​ការការពារ​ប្រភពធនធាន និង​ការពារ​គុណភាព​ដី ទន្ទឹមនឹងនេះ ក៏​ខិតខំ​យកចិត្តទុកដាក់​ឲ្យ​បុគ្គលិក​មាន​សុខុមាល​ភាពល្អ  ធ្វើការ​អភិវឌ្ឍ​ចំណេះ​ជំនាញ​ពួកគេ ផ្ដល់ឱកាស​ឲ្យ​ពួកគេ​បាន​រៀនសូត្រ​ជា​ជាប់​ជាប្រចាំ ប្ដូរ​មុខតំណែង និង​ដំឡើង​ឋានៈ​ពួកគេ​នៅក្នុង​ក្រុមហ៊ុន និង​ផ្ដល់ឱកាស​ឲ្យ​ពួកគេ មាន​ភាព​រីកចម្រើន​។ ចាប់តាំងពី​ត្រូវបាន​បង្កើត​ឡើងមក ក្រុមហ៊ុន​បាន​ប្ដេជ្ញា​អនុវត្ត ឲ្យ​មានគុណ​វុឌ្ឍិ​ប្រកបដោយ​បរិ​យា​ប័ន្ន និង​ចែករំលែក​ភាពជោគជ័យ​របស់ខ្លួន តាមរយៈ​ការលើកស្ទួយ​ជីវភាព​រស់នៅ នៃ​កម្លាំង​ពលកម្ម​របស់ខ្លួន និង​ក្រុមគ្រួសារ​របស់​បុគ្គលិក ក៏ដូចជា​សហគមន៍​មូលដ្ឋាន ហើយ​ក្នុងន័យ​ទូលំទូលាយ គឺ​លើកស្ទួយ​សង្គម​ទាំងមូល​តែម្ដង​។ ក្រុមហ៊ុន​ផ្ដោតទៅលើ​សសរស្ដម្ភ​សំខាន់ៗ​ចំនួន​បី​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​និ​រត្តរ​ភាព ពោលគឺ​សសរស្ដម្ភ​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​។ 
  


​កម្មវិធី​ជា​ក្រុមហ៊ុន​មាន​ទំនួល​ខុសត្រូវ​សង្គម របស់​ក្រុមហ៊ុន Kulara Water បាន​នាំមក​នូវ​លទ្ធផល​ជា​ផ្កែ​ផ្កា ដ៏​ធំ​សម្បើម​ខាង​ផ្នែក​សុខុមាលភាព របស់​បុគ្គលិក ការការពារ​ធនធាន ការលើកស្ទួយ​សុខភាព ការអភិវឌ្ឍ​សហគមន៍ ការកាត់បន្ថយ​ភាពក្រីក្រ ការពង្រឹង​សង្គម ព្រមទាំង​ការប្រើប្រាស់​ធនធាន​ប្រកបដោយ​ទំនួល​ខុសត្រូវ ផលិតផល​មានគុណ​ភាព មា​នន​វា​នុ​វត្ត​ភាព ទទួលបាន​ការទទួល​លើ​ម៉ាក​ទឹក និង​លើ​ភាពជា​អ្នកដឹកនាំ​។ ក្រុមហ៊ុន​ពិតជា​មាន​មោទនភាព​ពិសេស ដែល​បាន​ក្លាយជា​និយោជក​នៃ​ជម្រើស និង​ជា​ក្រុមហ៊ុន​ដែល​អាច​ផ្ដល់ជូន​បុគ្គលិក​របស់ខ្លួន​នូវ​គោលនយោបាយ​ផ្ដល់ឱកាស​ឲ្យ​មានការ​អភិវឌ្ឍ​អាជីព និង​ផ្ដល់​ឲ្យ​មនុស្ស​មានការ​ងារ​ធ្វើ​ប្រកបដោយ​និ​រត្តរ​ភាព​ចំនួន​ជាង​១៦០​នាក់​។ លើសពីនេះ​ទៀត ក្រុមហ៊ុន​ក៏មាន​មោទនភាព​ផងដែរ​ចំពោះ​ការប្ដេជ្ញាចិត្ត​របស់​ក្រុមការងារ ក្នុងការ​បំពេញ​កិច្ចការ​ឲ្យ​បាន​ប្រសើរ​បំផុត​ក្នុងការ​អភិវឌ្ឍ​ជំនាញ​របស់​ពួកគេ និង​ផ្ដល់ឱកាស​ឲ្យ​ពួកគេ​មាន​ការវិវត្ត​ទៅមុខ និង​បង្កើន​ចំណេះដឹង​។

ជា​ចុងក្រោយ ដោយសារ​កម្មវិធី​ដាំ​ដើមឈើ​ឡើងវិញ​របស់​ក្រុមហ៊ុន ក្នុង​ភាពជា​ដៃគូ​ជាមួយ​មូលនិធិ​បុរាណវិទ្យា​និង​ការអភិវឌ្ឍ កុមារា​កុមារី​ប្រមាណ​ជា​៤០០​នាក់ នៅក្នុង​ភូមិ​ចំនួន​បី និង​មកពី​សាលាបឋមសិក្សា​នៅលើ​ភ្នំ​គូលែន​បានទទួល​ការពន្យល់​ឲ្យ​យល់ដឹង​អំពី​ការការពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង​ការការពារ​ដី​ឲ្យ​មាន​ជីវជាតិ​។ ដើមឈើ​៤៣០០០​ដើម (​ប្រមាណ​ជា​៤៥០០០​ដើម​នៅក្នុង​ឧ​ស្យា​ន​ជាតិ​ភ្នំ​គូលែន និង​៧៨០០​ដើម​នៅក្នុង​ដី​របស់​ក្រុមហ៊ុន​) ក៏ត្រូវ​បាន​ដាំ​ឡើងវិញ​ផងដែរ ដើម្បី​ជា​ផលប្រយោជន៍​ផ្ទាល់​របស់​អ្នកភូមិ​ចំនួន​២១០០​នាក់ និង​៤៣០​គ្រួសារ​។ 


 
​គិតគូរ​អំពី​ទសវត្សរ៍​ក្រោយ​ដោយមាន​គោលដៅ​រួម​
​ចាប់តាំងពី​ចេញលក់​អូ​គូលែន​នៅ​ឆ្នាំ​២០១៣​មក ក្រុមហ៊ុន Kulara Water ទទួលបាន​នូវ​កំណើន​យ៉ាងខ្លាំង ហើយ​ជោគជ័យ​នេះ គឺជា​លទ្ធផល​យុទ្ធសាស្ត្រ​សាជីវកម្ម ដែល​ធ្វើ​ឲ្យ​ផលិតផល​សំខាន់​របស់​ក្រុមហ៊ុន​ទទួលបាន​ភាពជឿជាក់​ពី​មហាជន និង​បាន​ក្លាយជា​ម៉ាក​មួយ​ដ៏​ល្បី​ក្នុង​ឧស្សាហកម្ម​ភេសជ្ជៈ​។

លើសពីនេះ​ទៀត នៅក្នុងពេល​ប្រកបដោយ​បញ្ហា​ប្រឈម និង​ភាពមិនប្រាកដប្រជា ក្រុមហ៊ុន​ពិតជា​គូសបញ្ជាក់​សារជាថ្មី​នូវ​តម្លៃ​នៃ​ឧត្តមភាព គុណវុឌ្ឍិ និង​ភារត​ភាព​របស់ខ្លួន ព្រមទាំង​ម​ហិ​ច្ជ​តា​ដ៏​ធំ​របស់ខ្លួន​ក្នុងការ​បន្តធ្វើ​នវានុវត្តន៍ អនុវត្ត​និង​ចែករំលែក​ការអនុវត្ត​ប្រតិបត្តិកា​រ​ល្អៗ​ជាងគេ​របស់ខ្លួន ដើម្បី​ជា​ប្រយោជន៍​របស់​អ្នក​ផ្សេងទៀត​។ ក្រុមហ៊ុន​ពិតជា​គិតគូរ​ដល់​ការប្ដេជ្ញា​របស់ខ្លួន នៅក្នុង​ទិដ្ឋភាព​ជា​ក្រុមហ៊ុន​មាន​ទំនួល​ខុសត្រូវ​សង្គម គឺជា​ចំនុច​សំខាន់បំផុត​ដែល​នឹង​នាំ​ក្រុមហ៊ុន​ឈានទៅ​កម្រិត​បន្ទាប់​មួយទៀត​នៃ​កំណើន​។​




 
​យល់ដឹង​បន្ថែមទៀត​អំពី​ការប្ដេជ្ញា​របស់​ក្រុមហ៊ុន Kulara Water ចំពោះ​កម្មវិធី​ទំនួល​ខុស​ត្រូ​សង្គម ការអភិវឌ្ឍ​សហគមន៍ និង​ការពង្រឹង​សង្គម​។ https://www.facebook.com/watch/?v=639638853334269&extid=W4GAWtpwbI6YRpJa 
 


(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com