អត្ថបទពាណិជ្ជកម្ម
បើ​ដឹង​ចំណុចខ្លាំង​អស្ចារ្យ​ទាំងនេះ​ថែមទៀត ទើប​ដឹងថា Galaxy Note 20 និង​Galaxy Note 20 Ultra ពិត​ស័ក្តិ​សមជា​មហាអំណាច​ស្មា​ត​ហ្វូ​ន​គ្មាន​គូ​ប្រៀប​មែន​!
28, Sep 2020 , 3:21 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០៖ កុំ​អាល័យតែ​ត្រែតត្រត បង្អង់​យូរ​អី​! កម្មវិធី​ប្រូ​ម៉ូ​សិន​ថែម​ជូន​ដ៏​ពិសេស​អស្ចារ្យ​បំផុត​ពី​ក្រុមហ៊ុន សាម​សុង នៅសល់តែ ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ​ប៉ុណ្ណោះ​។ មានន័យថា រាល់​ការទិញ Samsung Galaxy Note 20 ឬ Galaxy Note 20 Ultra ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ អតិថិជន​ទាំងអស់ នឹង​ទទួល​បានការ​ថែម​ជូន គូ​ប៉ុង​ចាក់​ប្រេង​ឥ​ន្ធៈ​តម្លៃ ៥០​ដុល្លារ​ភ្លាមៗ​តែម្តង​។
 
​តាមពិតទៅ Samsung Galaxy Note 20 ឬ Galaxy Note 20 Ultra គឺ​ត្រូវបាន​បង្កើតឡើង​យ៉ាង​ល្អឥតខ្ចោះ​ដើម្បី​ឆ្លើយតប និង​បំពេញ​តាម​តម្រូវការ របស់​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទាំងអស់​ដោយ​ផ្តល់ជូន​នូវ​ភាព​អស្ចារ្យ សម្រាប់​ការកម្សាន្ត​ឥត​ដែន​កំណត់ (The Power to Play) ព្រមទាំង​ភាព​អស្ចារ្យ សម្រាប់​ការងារ​ប្រកបដោយ​ភាព​ឆ្លាត​វៃ រហ័ស និង​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​យុគសម័យ​បច្ចេកវិទ្យា Ai របស់​ក្រុមហ៊ុន សាម​សុង នេះ​។​
 
​ឥឡូវនេះ ក្រុមហ៊ុន​នឹង​បង្ហាញជូន​នូវ​មុខងារ​សំខាន់​អស្ចារ្យ​បន្ថែមទៀត ដែល​ឆ្លុះបញ្ចាំង​ពី​អនុភាព​នៃ កម្សាន្ត​ឥត​ដែន​កំណត់ ( The Power to Play) និង​ភាព​អស្ចារ្យ​សម្រាប់​ការងារ (The Power to Work) ដូចខាងក្រោម​នេះ​៖ 
 


* The Power to Work
- Google Duo: កម្មវិធី​នេះ គឺ​ត្រូវបាន​ដំ​ឡើងមក​ស្រាប់​យ៉ាង​ពិសេស លើ​មហាអំណាច​ស្មា​ត​ហ្វូ​ន Samsung Galaxy Note 20 ឬ Galaxy Note 20 Ultra ដែល​ផ្តល់នូវ​ភាពងាយស្រួល ក្នុងការ​តេ (Video Call) ជា​ក្រុម​ជា​លក្ខណៈ​ការងារ ការសិក្សា និង​កិច្ចប្រជុំ​នានា បាន​រហូតដល់ 32 នាក់​។ ជាពិសេស​គឺ​វា​ស័ក្តិសម និង​ល្អ​បំផុត សម្រាប់​ការរក្សា​គម្លាត​សុវត្ថិភាព​សង្គម​នេះ​តែម្តង​។ មានន័យថា ទោះជា​យើង​នៅ​ឆ្ងាយ​ពី​គា្ន​យ៉ាងណា ក៏​អាច​នៅ​ជិត​គា្ន ឃើញ​គ្នា និង​បំពេញការងារ​ផ្សេងៗ​បាន​ដោយ​ជោគជ័យ​ផងដែរ​។ 
 
- Samsung Dex: គឺជា​ការភ្ជាប់ (Connect) ពី Galaxy Note 20 ឬ Galaxy Note 20 Ultra ទៅកាន់​ទូរទស្សន៍​បាន​យ៉ាង​លឿន និង​រលូន​បំផុត​! ដូច្នេះ លោកអ្នក​អាច​យក​អេក្រង់​ទូរទស្សន៍ ធ្វើជា​អេក្រង់​ទី ២ បាន​យ៉ាង​ងាយស្រួល​បំផុត​។ អ៊ីចឹង​បើក​មើល​វីដេអូ​ប្រជុំ ឬ​វីដេអូ​មេរៀន​ផង និង​អាច​កត់ត្រា (Note) ផង​។ ឡូយ​អស់​ស្ទះ​តែម្តង​។ 
 
 
* The Power to Play
- Camera: ជាមួយនឹង PRO-GRADE CAMERA លោកអ្នក​អាច​ថត​វី​ដូ​អូ PRO-GRADE VIDEO កម្រិត 8K 120 frames per second (120fps) ជាមួយនឹង Pro-quality, Pro movie-effect បាន​យ៉ាងច្បាស់ លម្អិត ត្រជាក់​ភ្នែក ប្លែក ឡូយ​ផងដែរ​។ ក្នុង​ចំណុច​នេះ លោកអ្នក​ធ្លាប់ជា​បានដឹង​ខ្លះ​ហើយ​ថា ជាមួយនឹង​ការ Snap យក​រូបភាព​ចេញពី វីដេអូ 8K ក្នុង​ទំហំ 33 MP​។​
 
​ម្យ៉ាងវិញទៀត ប្រសិនបើ​លោកអ្នក ចង់​ថតរូប​សន្លឹក គឺ​កាន់តែ​អស្ចារ្យ​ថែមទៀត​។ ទោះជា​ប្លង់​រូប ដែល​លោកអ្នក​ចង់​ថត​ខ្សោយ​ពន្លឺ​យ៉ាងណា ក៏ Galaxy Note 20 ឬ Galaxy Note 20 Ultra ក៏​នៅតែ​អាច​ផ្តិត​យក រូបថត​ចេញមក​បាន​ច្បាស់​ល្អឥតខ្ចោះ​ផងដែរ​។​
 
- Battery: បើ​និយាយ​ពី​ថាមពល​ថ្ម​វិញ គឺ​ពិតជា​អស្ចារ្យ​ណាស់​។ ជាមួយនឹង​កម្លាំង​ថ្ម 4300 mAh (Galaxy Note 20), 4500 mAh (Galaxy Note 20 Ultra) ព្រមទាំង​បច្ចេកវិទ្យា Super-Fast Charging លោក​អ្នកនឹង​ទទួលបាន​ថាមពល​ថ្ម ជាង 50% ដោយ​ប្រើពេល​តែ 30 នាទី​ប៉ុណ្ណោះ​។​តែប៉ុណ្ណោះ អាច​កំដរ​លោកអ្នក បាន​មួយថ្ងៃ​ពេញ​តែម្តង​។​
 


* មាន​បំពាក់​ស៊ីម​អេឡិចត្រូនិក (e-Sim) 
- មាន​ជម្រើស​ច្រើន សម្រាប់​អ្នកប្រើប្រាស់ លោកអ្នក​អាច​ប្រើ Nano SIM Card ទាំង 2 ក៏បាន ឬ​ប្រើ Nano SIM 1 + e-SIM ដោយ​អាចឱ្យ​យើង​បន្ថែម​មេម៉ូរី​បាន​ផងដែរ​។ ដូច្នេះ​មិនចាំបាច់​ចំណាយពេល​កាត់ SIM និង​ញាត់ SIM ចេញចូល​ច្រើន ដែលនាំឱ្យ​ខាត​ពេល ឬ​គួរឱ្យ​ធុញទ្រាន់​នោះទេ​។​
​ចង់​ទទួលបាន​បទពិសោធន៍​ដ៏​អស្ចារ្យ គ្មាន​គូ​ប្រៀប ពី​មហាអំណាច​ស្មា​ត​ហ្វូ​ន ប្រសិទ្ធភាព​ការងារ​កាន់តែ​រហ័ស ឆ្លាត​វៃ ដោយ​ជោគជ័យ និង​ការកម្សាន្ត​ឥត​ដែន​កំណត់ Samsung Galaxy Note 20 | Galaxy Note 20 Ultra គឺជា​ជម្រើស​តែមួយគត់ គ្មាន​ពីរ​សម្រាប់​លោកអ្នក​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នក​អាច​អញ្ជើញ​ទៅ​ប៉ះ​ផ្ទាល់ ឬ​សាកសួរ​នៅតាម​ហាង​ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់ ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬក៏​ទំនាក់ទំនង​សេវា​បម្រើ​អតិថិជន តាមរយៈ​លេខ​ទូរស័ព្ទ​ឥតគិតថ្លៃ​៖ 1800-203232៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com