អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart Axiata នឹងរៀបចំព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកដ៏ធំបំផុត មិនធ្លាប់មាន នៅកម្ពុជា
× រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ - ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃនេះ នូវព័ត៌មានលម្អិត ស្ដី ពីព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក ដែលត្រូវបានទទួលស្គាល់ ថាជាការបក្រកួតកីឡាអេឡិចត្រូនិកធំបំផុតនៅកម្ពុជា។
ការប្រកួត Smart Kingdom of Legends ដំបូង នឹងរៀបចំការប្រកួត Open Tournament សម្រាប់កីឡាករអេឡិចត្រូនិកទាំងអស់ ដើម្បីចុះឈ្មោះចូលរួម ក្នុងការប្រកួតកីឡា Mobile Legends ។ ក្រុមកំពូលចំនួន ៦ ក្រុម ដែលឈ្នះក្នុងការប្រកួត Open Tournament នឹងបន្តទៅប្រកួតប្រជែង ជាមួយក្រុមឆ្នើមអាជីព ចំនួន ២ ក្រុម ឈ្មោះថា «Smart Burn Gaming» និង «SeeYouSoon» នៅកម្ពុជា ដែលជាលក្ខណៈប្រកួតប្រជែងអាជីព Pro Tournament សម្រាប់ពានរង្វាន់ជើងឯក ក្នុងព្រឹតិ្តការណ៍ការប្រកួតប្រជែង Smart Kingdom of Legends។
ក្រុមទាំងអស់ ដែលត្រូវបានតម្រូវឲ្យ មានសមាជិកចំនួន ៥ នាក់ អាចចុះឈ្មោះសម្រាប់ការប្រកួត Open Tournament ចាប់ពីថ្ងៃទី ២៨ ខែកញ្ញា ដោយត្រូវបញ្ចប់ការបំពេញទម្រង់ចូលរូម តាមរយៈ mobilelegends.smart.com.kh។ ការចុះឈ្មោះ នឹងបើករយៈពេល ៣ សប្តាហ៍ ហើយការបិទបញ្ចប់ទទួលពាក្យ គឺនៅថ្ងៃទី១៨ ខែតុលា។ អ្នកចូលរួម ក៏ត្រូវចុះឈ្មោះជាមួយកម្មវិធី Mobile Legends ប្រចាំខែគ្មានកំណត់ ដោយចំណាយត្រឹម 70 សេន ក្នុងមួយខែ ដោយចុច *៩៩៥* ២ # ឬ តាមរយៈកម្មវិធី SmartNas។
ក្រុមកំពូលចំនួន ៨ ក្រុម ដែលឈ្នះក្នុងការប្រកួត Open Tournament នឹងឈ្នះរង្វាន់សរុបចំនួន ៥.៥០០ ដុល្លារអាមេរិក។ ចំណែកឯក្រុមកំពូលចំនួន ៦ក្រុម នឹងបន្តចូលរួមក្នុងការប្រកួត ជាលក្ខណៈអាជីព Pro Tournament ដែលពួកគេ នឹងប្រកួតប្រជែងជាមួយនឹងក្រុមអាជីព ដើម្បីមានឱកាសឈ្នះប្រាក់រង្វាន់សរុប ចំនួន ២៦.៥០០ ដុល្លារអាមេរិក។
រង្វាន់ទឹកប្រាក់សរុប ក្នុងការប្រកួត Smart Kingdom of Legends មានចំនួន ៣២.០០០ ដុល្លារអាមេរិក ដែលនេះជាព្រឹតិ្តការណ៍ប្រកួតកីឡាអេឡិចត្រូនិក ដ៏ធំបំផុតមួយ មិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះ បញ្ជាក់ពីការប្តេជ្ញារបស់ក្រុមហ៊ុន Smart Axiata ក្នុងការអភិវឌ្ឍ វិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា។
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «យើងគិតថាក្រុមកីឡាករអេឡិចត្រូនិកកម្ពុជា មានសមត្ថភាពអាចប្រកួតប្រជែង នៅលើកំពូលតារាង ក្នុងពិភពកីឡាអេឡិចត្រូនិក ដែលកំពុងទទួលបានការពេញនិយម ហើយយើងមានមោទកភាពណាស់ ដែលបានគាំទ្រដល់ការអភិវឌ្ឍ និងការរីកចម្រើន នៃវិស័យកីឡា ដ៏គួឲ្យចាប់អារម្មណ៍មួយនេះ។ ការប្រកួត Smart Kingdom of Legends នឹងទាក់ទាញចំណាប់អារម្មណ៍ កីឡាករអេឡិចត្រូនិកឆ្នើមៗនៅកម្ពុជា ហើយយើងប្រាកដថា នឹងរកឃើញអ្នកមានទេពកោសល្យ ថ្មីមួយចំនួន អំឡុងការប្រកួត Open Tournament និងការប្រកួតអាជីព Pro Tournament ។»
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com