ជាតិ
រថយន្ត
រួប​រាង​ចាស់ តែ​ពណ៌​ថ្នាំ​ថ្មី ធ្វើ​ឲ្យ​រថរ​យន្ត SUZUKI ចំណាស់​ជាង​៦០​ឆ្នាំ នៅតែ​ទាន់សម័យ​
28, Sep 2020 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ មាន​មនុស្ស​មិន​ច្រើន​ទេ ដែល​ស្រឡាញ់ ពេញចិត្ត និង​ប្រមូល​ទិញ​របស់​ចាស់ៗ ឧទាហរណ៍​ដូចជា​យានជំនិះ​ជាដើម​។ យានជំនិះ​ចាស់ៗ​មួយចំនួនធំ ដែលមាន​វត្ត​មាននៅ​កម្ពុជា ក៏ត្រូវ​បាន​កែច្នៃ​រូបរាង​ឡើងវិញ​ដែរ ដើម្បី​ភាពទាន់សម័យ ប្លែក និង​អាច​ជិះ ឬ​បើក​បរបាន​។ ជាក់ស្តែង កញ្ញា ហេង ប៉ូ​ឡែ​ន កំពុង​ប្រើប្រាស់​រថយន្ត​ចំណាស់​មួយគ្រឿង ដែលមាន​ដូច​ឡាន​ម៉ាក JEEP គឺ​រថយន្ដ​ម៉ាក SUZUKI ប្រភេទ Vitara ម៉ូ​ឌែ​ល Willys ផលិត​ឆ្នាំ​១៩៥៨​។ រថយន្ត​នេះ ត្រូវបាន​បាញ់ថ្នាំ​ពណ៌​ថ្មី បំពាក់​ដំបូល និង​ទ្វារ​កញ្ចក់​ជាដើម​។ ក្រៅពីនេះ ក៏ត្រូវ​បាន​កែច្នៃ​បន្តិច​។ ខាងក្រោយ ត្រូវបាន​បន្ថែម​ដែក​ទីប ពណ៌​ខ្មៅ​។ រថយន្ដ​នេះ​ខ្ពស់ជាង​មុន ត្រូវបាន​ដំឡើង​កង់​ធំៗ​។​

 
ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ស្តាប់​ការ​ពិពណ៌នា​របស់​នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ អំពី​រថយន្ត SUZUKI Vitara Willys នៅក្នុង​វីដេអូ​ខាងក្រោម​នេះ​៖
 
 
 
​ឡាន​ម៉ាក JEEP ខុសពី​ឡាន​ម៉ាក SUZUKI Vitara Willys ត្រង់​ថា WILLYS ជា​ក្រុមហ៊ុន​ដែល​ធ្លាប់​ផលិត​រថយន្ដ JEEP ។ ក្រុមហ៊ុន​នេះ បាន​សហការ​ជាមួយ SUZUKI ដើម្បី​ប្រឌិត​រថយន្ដ​ប្រភេទ Vitara ដែល​ម៉ូ​ឌែ​ល Willys មានឈ្មោះ​នេះ ដើម្បី​បញ្ជាក់​អំពី​ការ​សហប្រតិបត្តិការ​នេះ​។ រហូតដល់​បច្ចុប្បន្ននេះ SUZUKI នៅតែ​ផលិត​ឡាន​ប្រភេទ Vitara តែ​គឺជា​ឡានតូច​វិញ​។ ម៉ូ​ឌែ​ល Willys ត្រូវបាន​ផលិត​មួយរយៈ​ប៉ុណ្ណោះ គឺជា​មូ​ហេតុដែល​ធ្វើ​ឲ្យ​វា​នៅសល់​តិច​ណាស់ ក្នុងពេល​បច្ចុប្បន្ន​៕













 

© រក្សាសិទ្ធិដោយ thmeythmey.com