ពីនេះ ពីនោះ
សុខភាព
មុខសញ្ញា​ទាំង​៧​ដែល​បញ្ជាក់ថា​ថ្លើម​អ្នក​ជួប​គ្រោះថ្នាក់​ហើយ​
29, Sep 2020 , 6:59 pm        
រូបភាព
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពីមុខ​សញ្ញា​ទាំង​៧​ដែល​អាច​ប្រាប់​អ្នក​ថា ថ្លើម​អ្នក​កំពុងតែ​ជួប​បញ្ហា​ហើយ​។ តើ​មាន​អ្វី​ខ្លះទៅ​?


  1. ​នៅពេលដែល​មាត់​របស់​អ្នក​ប្រែជា​ស្អុយ​ដោយ​មិនដឹង​រឿង អ្នក​ប្រហែល​ប្រឈមមុខ​នឹង​ជំងឺថ្លើម​ហើយ​។ អាកា​រៈមាត់​ស្អុយ​នេះ ក៏​អាច​ប្រាប់​អ្នក​បាន​ថា អ្នក​ប្រហែលជា​អាច​កើត​ជំងឺ​ក្រពះ និង​ពោះវៀន រលាក​ថ្លើម និង​បេះដូង​ផងដែរ​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន ដោយ​គួរតែ​ទៅពិនិត្យ​នៅ​មន្ទីរពេទ្យ ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​យ៉ាង​ងាយ​។​
  2. ​នៅពេលដែល​ភ្នែក​អ្នក​ស្រាប់តែ​ឡើង​ក្រហម វា​ក៏​អាច​ប្រាប់​អ្នក​ថា​ថ្លើម​អ្នក​កំពុងតែ​ជួប​បញ្ហា​ផងដែរ​។​
  3. ​នៅពេលដែល​ថ្លើម​អ្នក​មិនល្អ អារម្មណ៍​របស់​អ្នកនឹង​ប្រែប្រួល​មិន​ឈប់ឈរ ដោយ​អាច​ប្រែជា​ល្អ ឬ​ប្រែជា​មិនល្អ​ក្នុង​រយៈពេល​មួយ​រំពេច​តែប៉ុណ្ណោះ​។ 
  4. ​អ្នកនឹង​ចាប់ផ្តើម​មិន​ចង់​បរិភោគ​អ្វី​ទាំងអស់​នៅពេលដែល​អ្នក​កើត​ជំងឺ​។​
  5. ​ក្រចក​របស់​អ្នកនឹង​ចាប់ផ្តើម​ប្រេះ ព្រោះ​ថ្លើម​របស់​អ្នក​កំពុងតែ​ប្រឈមមុខ​នឹង​បញ្ហា ដោយ​អ្នក​មិន​ចាប់អារម្មណ៍​។​
  6. ​នៅពេលដែល​អ្នក​ស្រាប់តែ​ស្គម​ដោយ​មិនដឹង​មូលហេតុ អ្នក​គួរតែ​ទៅពិនិត្យ​ថ្លើម ដើម្បី​អាច​ព្យាបាល និង​ការពារ​បាន​ទាន់ពេលវេលា​។​
  7. ​មុខ​របស់​អ្នកនឹង​ប្រែជា​មិនមាន​ពន្លឺ ហើយ​ស្លេកស្លាំង នៅពេលដែល​ថ្លើម​កំពុងតែ​ធ្វើ​ទុក​។ ដូចនេះ អ្នក​គួរតែ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងពេល ទើប​ថ្លើម​អ្នក​អាច​ការពារ​បាន​យ៉ាង​ល្អ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com