អត្ថបទពាណិជ្ជកម្ម
ធនាគារ​ឯកទេស វី​ង និង​ធនាគារ ហ្វី​លី​ព សហការគ្នា​ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុង​ទូទាត់​ប្រាក់កម្ចី​នៅ​កម្ពុជា​
29, Sep 2020 , 10:25 am        
រូបភាព
​រាជធានី​ភ្នំពេញ ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ ២០២០ ៖ ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែល​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា និង​ធនាគារ ហ្វី​លី​ព ភីអិលស៊ី ដែលជា​សមាជិក​នៃ ក្រុមហ៊ុន ហ្វី​លី​ព​កា​ពី​តា​ល់​គ្រុប មាន​ទីស្នាក់ការ​នៅ​ប្រទេស​សិង្ហ​បុរី បាន​ចាប់​ដៃគូ​ជា​ផ្លូវការ​ដើម្បី​ផ្តល់​ភាពងាយស្រួល និង​មាន​សុវត្ថិភាព​ក្នុង​ទូទាត់​ប្រាក់កម្ចី តាមរយៈ ប្រព័ន្ធ​ហិរញ្ញវត្ថុ​វី​ង​។​
 
​តាមរយៈ​ភាពជា​ដៃគូ​នេះ​អតិថិជន​ធនាគារ ហ្វី​លី​ព ឥឡូវនេះ​អាចធ្វើ​ការទូទាត់​សង​ប្រាក់កម្ចី​តាមរយៈ​បណ្តាញ​ភ្នាក់ងារ​វី​ង ដែលមាន​ជាង ៨០០០​កន្លែង នៅ​ទូទាំងប្រទេស​កម្ពុជា ដែល​អាច​ឲ្យ​ពួកគាត់​សន្សំសំចៃ​ពេលវេលា​និង​ថវិកា​។​


 
​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វី​ង បាន​មាន​ប្រាស​ន៍​ថា​៖ “ ភាពជា​ដៃគូ​នេះ​ឆ្លុះបញ្ចាំង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ​របស់​យើង​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​ក្នុងការ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ ដែល​អាចជួយ​ពួកគេ​អភិវឌ្ឍន៍ និង​កសាង​អនាគត​ដ៏​ប្រសើរ​។ ខ្ញុំ​ពិតជា​រីករាយ​ដែល​យើង​អាច​ផ្តល់នូវ​ដំណោះស្រាយ​ទូទាត់​ប្រាក់​ទាំងនេះ​ដើម្បី​ជួយ​ប្រជាជន​ក្នុងកំឡុងពេល​មាន​ជំងឺ​កូ​វីដ​១៩ នេះ​” ។​
 
​រយៈពេល ១២​ឆ្នាំ កន្លងមកនេះ ចាប់តាំងពី​ការបើក​ដំណើរការ​នៅ​កម្ពុជា វី​ង បាន​ស្វែងរក​វិធី​ថ្មីៗ​ដើម្បី​បង្កើត​ឱកាស​ដើម្បី​ជំរុញ​បរិ​យា​ប័ន ហិរញ្ញវត្ថុ​តាមរយៈ​ការកសាង​សេដ្ឋកិច្ច​ដែលមាន​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​។​


 
“​តាមរយៈ​កិច្ចសហការ​ជា​ដៃគូ​នេះ អតិថិជន​របស់​ធនា​គារ ហ្វី​លី​ព ទទួលបាន​ភាពងាយស្រួល​មួយកម្រិត​ទៀត​ក្នុងការ​ទូទាត់​កម្ចី​មកកាន់​ធនាគារ ដោយ​មិនចាំបាច់​មាន​ធ្វើដំណើរ​មកដល់​សាខា​ធនាគារ​ផ្ទាល់​។​” នេះ​ជា​ប្រសាសន៍​របស់លោក Han Peng Kwang អគ្គនាយករង​ធនាគារ ហ្វី​លី​ព​។ 
 
​លោក​បាន​បន្ថែមទៀតថា​៖“​ភាពជា​ដៃគូ​នេះ នឹង​ជួយ​ជម្រុញ​បន្ថែមទៀត​ដល់​គោលដៅ​របស់​ធនាគារ​ក្នុងការ​ផ្តល់ជូន​ផលិតផល និង​សេវាកម្ម​បែប​ឌីជីថល​ដល់​អតិថិជន​គ្រប់គ្នា រាប់​ចាប់ពី​អតិថិជន​អាជីវកម្ម​ខ្នាតតូច រហូតដល់​ឯកត្តជន ក៏ដូចជា​អតិថិជន​អាជីវកម្ម​ខ្នាតតូច និង មធ្យម និង សាជីវកម្ម​ធំៗ​”​។​


 
​ទាំង​ធនាគារ​ឯកទេស វី​ង និង​ធនាគារ ហ្វី​លី​ព សុទ្ធ​តែមាន​ចក្ខុវិស័យ​ដូចគ្នា​ក្នុងការ​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​ឌីជីថល​ដើម្បី​លើកកម្ពស់​កម្រិតជីវភាព​សហគមន៍​ដែល​ពួកគេ​បម្រើការ​។ ធនាគារ ហ្វី​លី​ព បម្រើ​អតិថិជន​ជាង ១០ ម៉ឺន​នាក់​ដែល​ជាង ៩០ ភាគរយ​ជា​ជនជាតិខ្មែរ​។ វី​ង​បាន​បង្កើត​នូវ​ផលិតផល​ឌីជីថល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដើម្បី​សម្រួល​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ដោយ​អនុញ្ញាតឱ្យ​ពួកគេ​ផ្ញើ​ប្រាក់ និង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​តាមរយៈ​ការប្រើប្រាស់​ទូរស័ព្ទ​ចល័ត​និង​សេវាកម្ម​សាមញ្ញ​នៅតាម​ភ្នា​ក់វី​ង​៕
 








(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com