អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ត្រាំ-បៃឌិន កំពុងតទល់ ជជែកដេញដោលគ្នាលើប្រធានបទចំនួន៦
30, Sep 2020 , 8:49 am        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអតីតអនុប្រធានាធិបតី ចូ បៃឌិន ជួបទល់មុខគ្នាលើឆាកនៅទីក្រុង Cleveland។ រូបថត AFP
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអតីតអនុប្រធានាធិបតី ចូ បៃឌិន ជួបទល់មុខគ្នាលើឆាកនៅទីក្រុង Cleveland។ រូបថត AFP
ដោយ:
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអតីតអនុប្រធានាធិបតី ចូ បៃឌិន ជួបទល់មុខគ្នាលើឆាកនៅទីក្រុង Cleveland សម្រាប់ការជជែកដេញដោលរវាងបេក្ខជនប្រធានាធិបតីលើកដំបូងដោយមានលោក Chris Wallace ពិធីករទូរទស្សន៍ Fox News ជាអ្នកសម្របសម្រួល ។



ដោយសារការដេញដោលគ្នានេះត្រូវធ្វើឡើងក្នុងពេលដែលពិភពលោកស្ថិតក្នុងបរិបទជំងឺឆ្លងកូវីដ ១៩ អ្នកចូលទស្សនាចំនួនតូចប៉ុណ្ណោះនឹងត្រូវអនុញ្ញាតឲ្យចូលរួម ហើយការចាប់ដៃគ្នាមិនត្រូវបានអនុញ្ញាតឡើយ ។

ប្រធានបទចំនួន៦យ៉ាង ត្រូវបានជ្រើសរើសដោយលោក Wallace រួមមាន កំណត់ត្រារបស់លោក ត្រាំ និងលោក បៃឌិន, តុលាការកំពូល, COVID-19, សេដ្ឋកិច្ច, អំពើហិង្សានិងបញ្ហាពូជសាសន៍ក្នុងសហរដ្ឋអាមេរិក  និងសុចរិតភាពនៃការបោះឆ្នោតអាមេរិក។

កម្មវិធីដែលមានរយៈពេល៩០នាទីនេះ ក៏អាចកំណត់វាសនាក្នុងការប្រជែងឈោងយកតំណែងប្រធានាធិបតីផងដែររវាងលោក ត្រាំ អាយុ ៧៤ឆ្នាំ និងលោកបៃឌិន អាយុ ៧៧ឆ្នាំផងដែរ។ លោក ត្រាំ ការពារតំណែងរបស់ខ្លួន តំណាងឲ្យបក្សសាធារណរដ្ឋ ឯលោក បៃឌិន ជាបេក្ខជនតំណាងបក្សប្រជាធិបតេយ្យ៕ 


© រក្សាសិទ្ធិដោយ thmeythmey.com