ក្រុមហ៊ុន Kulara Water (អូគូលែន) ទទួលបានពានរង្វាន់ល្បីៗចំនួនពីរនៅក្នុងពេលតែមួយឆ្នាំ។ Cambodianess បានទៅជួបសម្ភាសន៍ លោកបណ្ឌិត Jacques Marcille ដែលជាអគ្គនាយកក្រុមហ៊ុន និង លោក Chheng Nimith ដែលធ្វើការជាអ្នកផ្ដល់ប្រឹក្សាជូនក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិលើកដំបូងនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាឱកាសមួយក្នុងការស្វែងយល់បន្ថែមទៀតអំពីគុណវុឌ្ឍិជារួមរបស់ក្រុមហ៊ុនដែលមានវ័យក្មេងមួយនេះ បង្កើតឡើងនៅឆ្នាំ២០១៣។
សូមអញ្ជើញលោកអ្នកតាមដានកិច្ចសម្ភាសរវាង Cambodianess និងលោក លោកបណ្ឌិត Jacques Marcille ដែលជាអគ្គនាយកក្រុមហ៊ុន និង លោក Chheng Nimith ដែលធ្វើការជាអ្នកផ្ដល់ប្រឹក្សាជូនក្រុមហ៊ុន Kulara Water ដូចតទៅ៖
Cambodianess ៖ ក្រុមហ៊ុន Kulara Water បានទទួលពានរង្វាន់ធំៗចំនួនពីរនៅក្នុងពេលតែមួយឆ្នាំ តើពានរង្វាន់ទាំងនេះមានអត្ថន័យយ៉ាងណាចំពោះលោក?
បណ្ឌិត Jacques Marcille៖ មនុស្សយើងពិតជាត្រូវការឲ្យមានការទទួលស្គាល់… ហើយពានរង្វាន់ល្អជាងគេដែលយើងអាចទទួលបាន គឺការទទួលស្គាល់ពិតប្រាកដលើម៉ាកផលិតរបស់យើងខ្ញុំ និងលើទំនាក់ទំនងប្រកបដោយភាពជឿជាក់ ដែលខ្ញុំយើងបានខិតខំកសាងឡើងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះជាមួយដៃគូផ្សេងៗរបស់យើង។
ពានរង្វាន់លើកទី១ដែលយើងខ្ញុំទទួលបាននៅឆ្នាំ២០១៩ នៅក្នុងកម្រិតប្រទេស ក្នុងការប្រកួតប្រជែងមួយ ដែលរៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុប (ជាសភាពាណិជ្ជកម្មនាំមុខគេមួយនៅក្នុងប្រទេសកម្ពុជា) គឺជាការទទួលស្គាល់លើវិធីសាស្ត្ររួមរបស់ក្រុមហ៊ុន ខាងផ្នែកបរិយាប័ន្នភាពសង្គម ការអភិវឌ្ឍសហគមន៍ និងការការពារប្រភពធនធាន ហើយលើសពីអ្វីៗទាំងអស់នេះ គឺការសម្រេចបានជោគជ័យជាក់ស្ដែងរបស់យើងខ្ញុំ តាំងពីអូគូលែនរបស់យើងខ្ញុំបានចាប់ផលិតនិងចេញលក់នៅឆ្នាំ២០១៣។ ពានរង្វាន់ថ្មីនេះ ដែលយើងខ្ញុំទទួលបានក្នុងកម្រិតសាកល នៅក្នុងការប្រកួតប្រជែងមួយដែលបើកចំហចំពោះបណ្ដាប្រទេសអាស៊ីជាច្រើន ពិតជាបញ្ជាក់បន្ថែមទៀតថា តើគុណវុឌ្ឍិខាងផ្នែកសេដ្ឋកិច្ច និងសង្គមរបស់ក្រុមហ៊ុនយើងខ្ញុំពិតជាមានភាពល្អឯកយ៉ាងណា។
លោក Chheng Nimith ៖ លោក Jacques និងខ្ញុំ ពិតជាមានភាពជឿជាក់ដូចគ្នា។ យើងខ្ញុំមិនមែនរត់តាមចង់តែបានពានរង្វាន់នោះទេ ក្រុមហ៊ុន Kulara Water គឺជាក្រុមហ៊ុននាំមុខ និងជាក្រុមហ៊ុនជោគជ័យមួយ ដែលបានខិតខំបង្ហាញឲ្យឃើញ ក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ នូវសមធម៌ និងទំនួលខុសត្រូវសង្គម នេះគឺពិតជាផ្សារភ្ជាប់ទៅនឹងគុណវុឌ្ឍិ និងសមត្ថភាពនវានុវត្តន៍។ តាមរយៈពានរង្វាន់ទាំងពីរនេះ យើងខ្ញុំនៅតែបន្តមហិច្ឆិតាចង់បង្ហាញឲ្យឃើញថា អ្វីក៏ដោយ គឺអាចទៅរួចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រសិនបើយើងមានចក្ខុវិស័យធុរកិច្ចត្រឹមត្រូវមួយ។ ពានរង្វាន់ទាំងពីរនេះក៏តំណាងឲ្យផងដែរ នូវឱកាសល្អខ្លាំងមួយក្នុងការផ្ដល់ជាគំនិតនៃការអនុវត្តល្អៗ និងចែករំលែកតម្លៃនៃឧត្តមភាពរបស់ក្រុមហ៊ុនយើងខ្ញុំ និងភាតរភាពដែលជាស្នូលនៃជោគជ័យរបស់ក្រុមហ៊ុន Kulara Water។
Cambodianess ៖ ក្រុមហ៊ុន Kulara Water និងក្រុមហ៊ុន Smart Axiata គឺជាក្រុមហ៊ុនខ្មែរតែពីរគត់ដែលបានទទួលពានរង្វាន់នៅឆ្នាំនេះ នៅក្នុងការប្រកួតប្រជែងដណ្ដើមពានរង្វាន់ជាក្រុមហ៊ុនមានទំនួលខុសត្រូវនៅអាស៊ីឆ្នាំ២០២០ តើលោកអាចពន្យល់បានដូចម៉េ្ដចថា អ្វីដែលជាភាពខុសគ្នារវាងក្រុមហ៊ុនទាំងពីរនេះ និងក្រុមហ៊ុនបេក្ខភាពជាច្រើនផ្សេងទៀតដែលបានចូលរួមប្រកួតប្រជែងដែរនោះ?
បណ្ឌិត Jacques Marcille ៖ ធុរកិច្ចជោគជ័យ ជាញឹកញាប់ តែងតែផ្សារភ្ជាប់ទៅនឹងសមត្ថភាពរបស់ធុរកិច្ចនោះ ក្នុងការនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាន ដើម្បីជាផលប្រយោជន៍របស់មនុស្សច្រើនគ្នា។ ក្រុមហ៊ុន Smart Axiata ពិតជាធ្វើបានល្អខ្លាំងណាស់ ជាពិសេសខាងផ្នែកពង្រឹងសង្គម និងការប្តេជ្ញារបស់ក្រុមហ៊ុនដោយស្ម័គ្រចិត្ត និងប្រកបដោយនវានុវត្តភាព ទៅលើទំនួលខុសត្រូវសង្គម ដែលជាលក្ខខណ្ឌមួយ នាំឲ្យក្រុមហ៊ុននេះទទួលបានពានរង្វាន់ ព្រមទាំងចែករំលែកក្នុងទ្រង់ទ្រាយធំ ដើម្បីផ្ដល់គំនិតដល់ក្រុមហ៊ុនផ្សេងទៀតដើម្បីធ្វើឲ្យបានច្រើនជាងនេះ ក្នុងការប្ដេជ្ញារបស់ខ្លួនជាក្រុមហ៊ុនមានទំនួលខុសត្រូវសង្គម។ ពាក់ព័ន្ធនឹងក្រុមហ៊ុនរបស់យើងខ្ញុំវិញ ខ្ញុំគិតថា សំណុំឯកសារបេក្ខភាពរបស់ក្រុមហ៊ុនយើងខ្ញុំបានលេចធ្លោជាងគេនៅក្នុងការប្រកួតប្រជែងនេះ ក៏ដោយសារតែចក្ខុវិស័យដ៏ល្អឯកតែមួយគត់របស់យើងខ្ញុំ ការអភិវឌ្ឍនៃគំរូ និងគុណវុឌ្ឍិប្រកបដោយបរិយាប័ន្ន។
លោក Chheng Nimith ៖ មានអ្វីមួយពិសេសខ្លាំងណាស់អំពីក្រុមហ៊ុន Kulara Water គឺលក្ខណៈមួយដែលកម្រមាន ហើយដែលខ្ញុំកម្រនឹងសង្កេតឃើញណាស់នៅក្នុងរយៈពេល១៧ឆ្នាំនៃការងារផ្ដល់ប្រឹក្សារបស់ខ្ញុំខាងផ្នែកធុរកិច្ច ដែលខ្ញុំធ្លាប់បានធ្វើកន្លងមក។ ការប្តេជ្ញារបស់ក្រុមហ៊ុន Kulara Water ទៅលើការអភិវឌ្ឍប្រកបដោយនិរត្តរភាព និងទំនួលខុសត្រូវសង្គម គឺមានលក្ខណៈចេញពីចិត្តតាមបែបធម្មជាតិ និងធ្វើហួសពីក្របខ័ណ្ឌសកម្មភាពការងារដែលបានរៀបចំឡើងទៅទៀត។ ការប្តេជ្ញាទាំងនោះ គឺជាការប្តេជ្ញាដែលមានការយល់ឃើញសមស្រប ត្រឹមត្រូវ ហើយដែលចេញផ្ទាល់ពីបេះដូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនតែម្ដង។
Cambodianess ៖ តើលោកដឹងទេថា អ្វីដែលទាក់ទាញចំណាប់អារម្មណ៍ជាពិសេសរបស់គណៈកម្មាធិការវាយតម្លៃពានរង្វាន់ AREA?
បណ្ឌិត Jacques Marcille ៖ យើងខ្ញុំជឿជាក់ថា លក្ខណៈជាក្រុមហ៊ុនមានទំនួលខុសត្រូវសង្គម អាចកើតឡើងក្នុងទម្រង់ជាច្រើនដែលក្រុមហ៊ុនតូចឬធំ អាចចូលរួម ដើម្បីកសាងពិភពលោកមួយដែលមានភាពយុត្តិធម៌ និងស្មើរគ្នាជាងនេះ ដើម្បីផ្ដល់ផលប្រយោជន៍ដល់មនុស្សភាគច្រើន។ នេះគឺជាអ្វីដែលយើងបាននិងកំពុងធ្វើ ហើយជាអ្វីដែលយើងបានយកចិត្តទុកដាក់ចែករំលែក និងផ្ដល់ជាគំនិតក្នុងការអនុវត្តល្អៗទាំងឡាយ។
លោក Chheng Nimith ៖ ការប្តេជ្ញារបស់ក្រុមហ៊ុន Kulara Water ពិតជាមានលក្ខណៈល្អឯកខ្លាំងណាស់ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមធំៗជាច្រើនដូចជា ភាពជាអ្នកដឹកនាំ ការធានានូវគុណភាពនិងនវានុវត្តភាព ការការពារប្រភពធនធាននិងជីវៈចម្រុះ ការដាំដើមឈើឡើងវិញ ការការពារគុណភាពដី និងការបំផុសបំផុលយុវជនឲ្យយល់ដឹងអំពីបរិស្ថាន ការអភិវឌ្ឍសហគមន៍ និងបរិយាប័ន្នភាពសង្គម សុខុមាលភាពរបស់បុគ្គលិក ការលើកស្ទួយនិងអភិរក្សបេតិកភណ្ឌវប្បធម៌ ។ល។
ខ្ញុំគិតថា គណៈកម្មាធិការវាយតម្លៃពានរង្វាន់ក្រុមហ៊ុនមានទំនួលខុសត្រូវសង្គមនៅអាស៊ី ពិតជាពេញចិត្តពិសេសចំពោះវិធីសាស្ត្រជារួមរបស់ក្រុមហ៊ុនយើងខ្ញុំ និងកម្មវិធីសាជីវកម្មជាច្រើន ព្រមទាំងទៅលើគោលនយោបាយរបស់ក្រុមហ៊ុនយើងខ្ញុំ ពាក់ព័ន្ធនឹងសុខុមាលភាពរបស់បុគ្គលិក ការអភិវឌ្ឍចំណេះជំនាញ ការទទួលស្គាល់លើទេពកោសល្យបុគ្គលិក និងការផ្លាស់ប្ដូរតំឡើងតំណែងនៅក្នុងក្រុមហ៊ុនជាដើម។
Cambodianess ៖ តើអ្វីជាគោលដៅដែលលោករំពឹងចង់សម្រចឲ្យបានទៅថ្ងៃអនាគត?
បណ្ឌិត Jacques Marcille ៖ ក្នុងនាមជាក្រុមហ៊ុននាំមុខមួយ យើងខ្ញុំជឿជាក់ថា វាជាកាតព្វកិច្ចរបស់យើងខ្ញុំដែលត្រូវរំលឹកឲ្យដឹងអំពីតួនាទីជាគម្រូដែលយើងត្រូវបំពេញ ជាពិសេស នៅក្នុងប្រទេសមួយដែលកំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជានេះ។ យើងខ្ញុំជឿជាក់ថា វាជាភារកិច្ចរបស់យើងខ្ញុំដែលត្រូវចែករំលែកភាពជោគជ័យរបស់យើងខ្ញុំ និងប្រគល់ជូនសហគមន៍វិញ ដោយគិតគូរលើលក្ខណៈសំខាន់ៗទាំងបីនៃការអភិវឌ្ឍប្រកបដោយនិរត្តរភាព។ យើងខ្ញុំពិតជាមានមោទនភាពចំពោះការសម្រេចបានជាក់ស្ដែងរបស់យើងខ្ញុំ ក៏ដូចជាមានមោទនភាពចំពោះការប្ដេជ្ញារបស់ក្រុមការងារយើងខ្ញុំក្នុងការអនុវត្ត និងធ្វើកិច្ចការឲ្យបានល្អបំផុត។
យើងខ្ញុំនឹងបន្តផ្ដោតទៅលើចំណុចសំខាន់ៗជាក់ស្ដែង និងប្តេជ្ញាចូលប្រឡូកក្នុងមុខព្រួញជាច្រើនផ្សេងទៀត ដោយសារយើងខ្ញុំគិតគូរលើការប្តេជ្ញារបស់យើងខ្ញុំជាក្រុមហ៊ុនមានទំនួលខុសត្រូវសង្គម និងការពង្រឹងសង្គម ដែលជាវិនិយោគមួយដ៏សំខាន់ និងជាយុទ្ធសាស្ត្រ ក្នុងការធានាឲ្យបាននូវគុណវុឌ្ឍិប្រកបដោយនិរត្តរភាព និងអមដំណើរដៃគូរបស់យើងឈានទៅរកកំណើនក្នុងកម្រិតខ្ពស់មួយបន្តទៀត៕





(អត្ថបទពាណិជ្ជកម្ម)