អត្ថបទពាណិជ្ជកម្ម
ខុន​ដូ​ប្រណីត ស្កា​យ​វីឡា ស្វាគមន៍​អតិថិជន​រើ​ចូល​នៅ​ជា​ផ្លូវការ ចាប់ពី​ដើមខែ​កញ្ញា​នេះ​តទៅ​
30, Sep 2020 , 11:33 am        
រូបភាព
​វិមាន​ភ្លោះ​ដ៏​ខ្ពស់ត្រដែត បានបង្ហាញ​រូបរាង​យ៉ាង​ស្រស់ប្រិមប្រិយ​នៅលើ​លំហ​វេហា​នៃ​ទីក្រុង​ភ្នំពេញ​។ នេះ​គឺជា​ខុន​ដូ​ប្រណីត ស្កា​យ​វីឡា ដែល​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ទទួល​ស្វាគមន៍​ការ​រើ​ចូល​រស់នៅ​របស់​អតិថិជន ចាប់ពី​ខែកញ្ញា​នេះ​តទៅ​។ ស្កា​យ​វីឡា គឺជា​វីឡា​នៅ លើ​វេហា​ដ៏​ធំ​ស្កឹមស្កៃ និង​ជា​លំនៅឋាន​ដ៏​ត្រចះត្រចង់ ដែល​រួមបញ្ចូល​នូវ​ទីធ្លា​លម្ហែកាយ​ដ៏​ធំ​ទូលាយ អមដោយ​រុក្ខជាតិ​បៃតង និង​ផ្កា​ចម្រុះ ដែល​បង្កើតបាន​នូវ​បរិយាកាស​ដ៏​សុខដុម​គួរ​ជាទី​មនោ​រម្យ​។ ស្កា​យ​វីឡា រួមបញ្ចូល​នូវ​អ្វីៗ​គ្រប់យ៉ាង​ដែល​អ្នក​ប្រាថ្នា​ចង់បាន​សម្រាប់​បែបបទ​នៃ​ការរស់នៅ​បែប​អភិជន​ស្ថិតនៅ​កណ្ដាល​ក្រុង ជាមួយនឹង​បរិយាកាស​ស្ងប់ស្ងាត់ ស្រស់ស្រាយ និង​ប្រកបដោយ​ឯកជន​ភាព​។​
 

 
​អគារ ស្កា​យ​វីឡា មិន​គ្រាន់តែ​ជា​សំណង់​អគារ​ដ៏​ល្អ​ប្រណីត​ប៉ុណ្ណោះ​ទេ វា​គឺជា​ស្នាដៃ​សិល្បៈ​ស្ថាបត្យកម្ម​ដ៏​វិសេសវិសាល របស់​ស្ថាបត្យករ​តៃវ៉ាន់ លោក C.Y. Lee ដែលមាន​កិត្តិនាម​ដ៏​ល្បី​រន្ទឺ​ក្នុងការ​រចនា​អគារ Taipei 101 អគារ Kaohsiung 85 Sky Tower និង​អគារ Chung Tai Chan Monastery​។​
 
​ផ្នត់គំនិត​នៃ​ការ​រចនា​ស្ថាបត្យកម្ម​ពិសេស​ខុសប្លែក​ពី​គេ រួមបញ្ចូល​នឹង​ទេពកោសល្យ​នៃ​គំនិត​ច្នៃប្រឌិត​ដ៏​ប៉ិនប្រសប់​របស់លោក C.Y. Lee បង្កើតបានជា​អគារ ស្កា​យ​វីឡា ដែល​នាំមក​នូវ​កម្រិតស្តង់ដា​រ​ថ្មី​នៃ​សិល្បៈ​ស្ថាបត្យកម្ម​លំនៅឋាន​ដ៏​ល្អ​ដាច់​គេ ដែលជា​ជម្រក​ដ៏​សុខដុម ប្រកបដោយ​ផាសុកភាព និង​មិនអាច​ប្រៀបផ្ទឹម​បាន​។ ស្កា​យ​វីឡា គឺជា​និមិត្តរូប​នៃ​ជីវិត​រស់នៅ​ប្រកបដោយ​ប្រណីតភាព និង​ភាព​ស៊ីវីល័យ ដែលជា​លំនៅឋាន​ប្រកបដោយ​កិត្យានុភាព នៅក្នុង​ទីក្រុង​គជ់​នៃ​តំបន់​អាស៊ីអាគ្នេយ៍​។​
 
​ការ​រចនា​ប្លង់​ដ៏​ឆ្លាត​វៃ​របស់​ខុន​ដូ ស្កា​យ​វីឡា មិន​ត្រឹមតែ​បង្កើន​នូវ​សោភ័ណភាព​នៃ​យូ​នី​តៗ​នីមួយៗ​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្ដល់​ភាពបត់បែន​ខ្ពស់​សម្រាប់​ម្ចាស់​ខុន​ដូ​ក្នុង​ការតុបតែង​លម្អ​គេហដ្ឋាន​របស់ខ្លួន​ទៅតាម​ចំណង់​ចំណូលចិត្ត​ផ្ទាល់ខ្លួន ហើយ​វា​លាយ​បញ្ចូល​គ្នា​នូវ​ធម្មជាតិ​បៃតង និង​សិល្បៈ​នៃ​ការ​រចនា​ស្ថាបត្យកម្ម​សហ​សម័យ ដែល​បង្ហាញ​ចេញ​តាមរយៈ​ផ្នែក​ខាងក្រៅ​នៃ​អគារ ដែល​ហ៊ុមព័ទ្ធ​ទៅដោយ​ធម្មជាតិ​បៃតង និង​បរិវេណ​លម្ហែ​ដ៏​ល្វឹងល្វើយ ដែល​បង្កើតបានជា​បរិ​យា​កាស​រស់នៅ​ប្រកបដោយ​ភាពស្រស់​បំព្រង​។​
 
​ទីតាំង​យុទ្ធសាស្ត្រ​យ៉ាង​ល្អប្រសើរ ស្ថិតនៅ​ជាប់​ពហុ​កីឡដ្ឋាន​អូឡាំពិក​
 
​ស្កា​យ​វីឡា មាន​ទីតាំង​យុទ្ធសាស្ត្រ​យ៉ាង​ល្អប្រសើរ ស្ថិតនៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ ពោលគឺ​ជាប់​នឹង​របង​ខាងត្បូង​នៃ​ពហុ​កីឡដ្ឋាន​អូឡាំពិក ស្ថិតនៅ​កែង​មហាវិថី​ព្រះសីហនុ និង​វិថី​សាធារណរដ្ឋ​ប៉ូឡូញ​។ តំបន់​នេះ​ប្រជុំ​ទៅដោយ​បណ្តាញ​ផ្លូវ​យ៉ាង​រស់​រវើក ទីតាំង​កម្សាន្ដ​នានា​ជាច្រើន ក៏ដូចជា​សេវាកម្ម​ប្រចាំថ្ងៃ​យ៉ាង​សម្បូរបែប ដែល​ធ្វើឱ្យ​ការរស់នៅ​ប្រចាំថ្ងៃ​ពោរពេញ​ដោយ​ភាព​រីករាយ​។ ត្រឹមតែ ៣​នាទី​ពី​ទីតាំង​អគារ គឺ​តំបន់​បឹង​កេង​កេង ដែលជា​មជ្ឈមណ្ឌល​កម្សាន្ត និង​ពាណិជ្ជកម្ម​ដ៏​សំខាន់បំផុត​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ ចំណែកឯ​ស្ថាប័ន​រាជរដ្ឋាភិបាល ស្ថានទូត ធនាគារ ក៏ដូចជា​ទិសដៅ​កម្សាន្ត​នានា​ជាច្រើន​ទៀត​ក៏​ស្ថិតនៅ​មិន​ឆ្ងាយ​ពីនេះ​ដែរ​។ ពិសេស​ជាងនេះទៅទៀត បណ្ដា​ផ្សារ​តូចធំ​ជាច្រើន ដូចជា ផ្សារ​អូឡាំពិក ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​១ ផ្សារ​ទួល​ទំពូង និង ផ្សារ​ធំថ្មី ក៏​ស្ថិត​នៅក្បែរ​ទីតាំង​នេះដែរ​។ មិនតែប៉ុណ្ណោះ អគារ ស្កា​យ​វីឡា ហ៊ុមព័ទ្ធ​ទៅដោយ​សាលា​អន្តរជាតិ​ល្បីៗ​ជាច្រើន ដែល​អាចឱ្យ​លោកអ្នក​ផ្ញើ​សេចក្ដីទុកចិត្ត​សម្រាប់​អនាគត​បុត្រ​ធីតា​របស់​អ្នក​។​
 
​ខុន​ដូ​ដ៏​ធំ​ល្វឹងល្វើយ ប្រៀបផ្ទឹម​បាន​នឹង​វីឡា​ដ៏​ប្រណីត​នៅលើ​វេហា​
 
​ស្កា​យ​វីឡា មាន​ខុន​ដូ​សរុប​ចំនួន ២៥៦​យូ​នី​ត ចាប់ពី​ទំហំ ២៧២ ម៉ែត្រការ៉េ ដល់ ៥០៩ ម៉ែត្រការ៉េ ដែលជា​កំណត់ត្រា​យូ​នី​ត​ខុន​ដូ​មាន​ទីធ្លា​ធំ​ទូលាយ​បំផុត​ក្នុងប្រទេស​កម្ពុជា​។ គម្រោង​នេះ​ផ្ដល់ជូន​ជម្រើស​យូ​នី​ត​ចំនួន ៨​ប្រភេទ សម្រាប់​គ្រួសារ​លំដាប់​អភិជន​។ បន្ថែម​លើ​ទីធ្លា​ធំ​ទូលាយ យូ​នី​ត​នីមួយៗ​រួមបញ្ចូល​នូវ​រានហាល​ដ៏​ល្វឹងល្វើយ អមដោយ​ទេសភាព​ទីក្រុង​យ៉ាង​ស្រស់ត្រកាល ដែល​ធ្វើឱ្យ​ជីវិត​រស់នៅ​ពោរពេញ​ដោយ​ភាពស្រស់​បំព្រង​។ បន្ទប់ទទួលភ្ញៀវ​ត្រូវបាន​រចនា​ឡើង​យ៉ាង​ពិសេស ដោយ​រួមបញ្ចូល​ជញ្ជាំង​កញ្ចក់​នៅ​ពីរ​ជ្រុង​ផ្សេងគ្នា ដែល​មិន​ត្រឹមតែ​ផ្ដល់ជូន​ពន្លឺ​ធម្មជាតិ​គ្រប់គ្រាន់​ប៉ុណ្ណោះ​ទេ ថែមទាំង​នាំមក​នូវ​ទស្សនីយភាព​ដ៏​រស់​រវើក​នៃ​ទីក្រុង អមដោយ​ពិ​ដាន​កម្ពស់ ៣.៦ ដល់ ៤.១ ម៉ែត្រ ដែល​បង្កើតបាន​នូវ​បរិយាកាស​រស់នៅ​ប្រកបដោយ​ផាសុកភាព​បំផុត​។ 
 
​បន្ថែម​លើ​បន្ទប់ទទួលភ្ញៀវ​ដ៏​ល្វឹងល្វើយ គ្រប់​យូ​នី​តនៃ​គម្រោង ស្កា​យ​វីឡា រួមបញ្ចូល​នូវ​រានហាល​ដ៏​ស្រស់​សោភា ដែល​ផ្សារភ្ជាប់​ទៅនឹង​បន្ទប់ទទួលភ្ញៀវ​។ រានហាល​មាន​ទីធ្លា​ធំ​ល្មម ដែល​អាច​រៀបចំ​ទៅជា​សួនផ្កា​សម្រាប់​រំសាយ​អារម្មណ៍​នៅពេល​នឿយណាយ កន្លែង​អាំង​សាច់​សម្រាប់​រីករាយ​ក្នុង​ក្រុមគ្រួសារ ឬ ទីតាំង​ពិសា​តែ​នា​ព្រឹក​ព្រលឹម​។​
 

 
​បើ​និយាយ​ពី​កញ្ចក់​វិញ ស្កា​យ​វីឡា ប្រើប្រាស់​កញ្ចក់​២​ស្រទាប់​ដែលមាន​គុណភាព​បំផុត ពោល​គឺអាច​ទប់ស្កាត់​សំលេង​រំខាន​រហូតដល់ ៩០% និង​រក្សា​សីតុណ្ហភាព​ក្នុង​គេហដ្ឋាន​ឱ្យ​ត្រជាក់ ដែល​បង្កើន​ផាសុកភាព​ថែម​មួយកម្រិត​ទៀត​សម្រាប់​អ្នករស់នៅ​។​
 
​ចំពោះ​ម៉ាស៊ីនត្រជាក់​វិញ គឺ​ប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត ដែល​អាច​បន្សុទ្ធ​ខ្យល់​ក្នុង​បន្ទប់ និង​លាយឡំ​ខ្យល់​បរិសុទ្ធ​ពី​បរិយាកាស​ខាងក្រៅ ដែល​ធ្វើឱ្យ​ខ្យល់​ក្នុង​គេហដ្ឋាន​មាន​ភាពស្រស់ថ្លា និង​មាន​គុណភាព​បរិសុទ្ធ​គ្រប់ពេលវេលា​។​
 
​យូ​នី​ត​ក្នុង​គម្រោង ស្កា​យ​វីឡា មាន​បន្ទប់​គេង​ចំនួន​២ ឡើងទៅ ក្នុងនោះ​មាន​បន្ទប់​មេ​គ្រួសារ និង​បន្ទប់​គេង​ទី​២ ដែល​សុទ្ធសឹង​តែមាន​ទីធ្លា​ធំ​ទូលាយ ហើយ​ត្រូវបាន​រចនា​ឡើង​ផ្អែកលើ​គុណ​តម្លៃ​នៃ​ផាសុកភាព និង​ជីវិត​រស់នៅ​យ៉ាង​ពេញលេញ​។ ក្នុង​បរិវេណ​បន្ទប់​គេង​នីមួយៗ អាចដាក់​គ្រែ​គេង​រហូតដល់​ទំហំ​២​ម៉ែត្រ ទូរ​សំលៀកបំពាក់ និង​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ផងដែរ ហើយ​នៅសល់​ទីធ្លា​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់​ផ្សេងទៀត​។​
 

 
​ចំណែកឯ​បន្ទប់ទឹក​វិញ ត្រូវបាន​បែង​ចែកចេញជា​២​ផ្នែក គឺ​ផ្នែក​ស្ងួត​និង​ផ្នែក​សើម ដែល​កាត់ផ្ដាច់​ពីគ្នា​ដោយ​កញ្ចក់​ថ្លា ហើយ​ថែមទាំង​រួមបញ្ចូល​នូវ​អាង​ត្រាំ​ទឹក​ថែម​ទៀតផង​។ ចំពោះ​ទឹក​ផ្កាឈូក គឺ​ប្រើប្រាស់​នូវ​ម៉ាក​ល្បី​លំដាប់​អន្តរជាតិ ដែលមាន​ភាពស្រស់ស្អាត គុណភាព​យូរអង្វែង និង​មាន​ភាពងាយស្រួល​ក្នុងការ​សម្អាត​។ ក្រៅពីនេះ នៅក្នុង​បន្ទប់ទឹក​ក៏មាន​បំពាក់​នូវ​ទូរ​ដាក់​សម្ភារ​ផងដែរ ដែល​ធ្វើឡើង​ពី​វត្ថុធាតុដើម​មានគុណ​ភាព​ខ្ពស់ ដែល​ការពារ​ពី​ការ​ជ្រាប​ទឹក ធូលី ហើយ​ជៀសវាង​ការ​ដាន​កខ្វក់​។​
 

 
​និយាយ​ពី​ផ្ទះបាយ​វិញ​ម្តង វា​ត្រូវបាន​រចនា​ឡើង​ដោយ​បំពាក់​នូវ​កញ្ចក់​ពី​ជាន់​ដល់​ពិ​ដាន ដែល​អាចឱ្យ​ពន្លឺ​ធម្មជាតិ​ចូល​គ្រប់គ្រាន់​។ ជញ្ជាំង​ទាំងមូល​ប្រើប្រាស់​នូវ​វត្ថុធាតុដើម​លំដាប់​ខ្ពស់ ដែល​អាច​ទប់ស្កាត់​ផ្សែង​ពេល​ចម្អិន​អាហារ ជៀសវាង​ការ​ដាន​ប្រេង​កខ្វក់ និង​មាន​ភាពងាយស្រួល​ក្នុងការ​សម្អាត​។ ការ​រចនា​ប្លង់​រាង​អក្សរ “L” ធ្វើឱ្យ​ផ្ទះបាយ​មាន​របៀបរៀបរយ ព្រមទាំង​បង្ក​ភាពងាយស្រួល​ក្នុងពេល​ចម្អិន​អាហារ​ថែម​ទៀតផង​។ 
 
​ប្រសិនបើ​ជីវិត​រស់នៅ​ប្រកបដោយ​ប្រណីតភាព កិត្យានុភាព និង​ភាព​ស៊ីវីល័យ គឺជា​អ្វីដែល​អ្នក​ប្រាថ្នា​ចង់បាន ស្កា​យ​វីឡា គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​ដែល​នាំមក​នូវ​បទពិសោធ​នៃ​ការរស់នៅ​ដ៏​ឥតខ្ចោះ​ដែល​មិនអាច​ប្រៀបផ្ទឹម​បាន​៕
 
​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​គម្រោង ស្កា​យ​វីឡា  សូម​ទាក់ទង​មកកាន់ 092 92 1000 ឬ .kh​។​
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com