កីឡាអន្តរជាតិ
អន្តរជាតិ
Thiago ឆ្លង COVID-19 ក្រោយ​លេង​ឲ្យ Liverpool បាន​មួយ​ប្រកួត
30, Sep 2020 , 11:44 am        
រូបភាព
Thiago និង klopp ចាប់ដៃគ្នាក្រោយចប់ការប្រកួតដែល Liverpool ឈ្នះ Chelsea ២-០។
Thiago និង klopp ចាប់ដៃគ្នាក្រោយចប់ការប្រកួតដែល Liverpool ឈ្នះ Chelsea ២-០។
Thiago Alcantara ខ្សែបម្រើ​ចំណូល​ថ្មី Liverpool ឆ្លង COVID-19 ក្រោយ​បង្ហាញខ្លួន​មួយ​ប្រកួត​ដំបូង​នៅ Anfield​។ ក្លិប​ក្នុង​ក្របខណ្ឌ Premier League មួយ​នេះ​ប្រកាស​ដូច្នេះ​នៅ​ថ្ងៃទី​២៨ ខែកញ្ញា​។​


Thiago បាន​ខកខាន​ចូលរួម​ក្នុងការ​ប្រកួត​ដែល​ហង្ស​ក្រហម​យកឈ្នះ Arsenal ៣-១ កាលពី​កាលពី​រាត្រី​ថ្ងៃទី​២៨ កញ្ញា បើទោះបី​រូប​ទើប​ប​បង្ហាញ​រោគសញ្ញា​តិចតួច​នៅឡើយ​នោះ​។ យ៉ាងណាក៏ដោយ មកទល់ពេលនេះ​ក្លិប​បាន​បញ្ជាក់ថា​កីឡាករ​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​មាន​សុខ​ភាពល្អ ហើយ​ស្ថានភាព​របស់គេ​ក៏​កំពុងមាន​ភាពប្រសើរឡើង​ផងដែរ​។​
 
Liverpool បាន​នាំយក Thiago ពី Bayern Munich កាលពី​ថ្ងៃទី​១៨ ខែកញ្ញា បន្ទាប់ពី​ជួយ​ក្រុម​លោក Hansi Flick ពានរ​ង្វា​ប់​ក្របខណ្ឌ​អឺរ៉ុប Champions League នៅ​រដូវ​កាល​មុន​។ អតីត​សមា​ជិ​ក្រុម Barcelona វ័យ​២៩​ឆ្នាំ​រូបនេះ លេង​ឲ្យ​ក្រុម​លោក Jurgen Klopp បាន​មួយ​ប្រកួត​ហើយ ក្នុងជំនួប​ដែល Liverpool ឈ្នះ Chelsea ២-០ នៅ​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​សប្តាហ៍​ទី​២​។ 
 
Thiago នឹងត្រូវ​ខកខាន​ការប្រកួត​ពាន EFL Cup របស់ Liverpool ទល់នឹង Arsenal នៅ​រាត្រី​ថ្ងៃទី​៣០ ខែកញ្ញា​នេះ ហើយនឹង​ការប្រកួត Premier League ជាមួយ Aston Villa នៅ​ចុង​សប្តាហ៍​នេះ​ផងដែរ​៕
 

Tag:
 Thiago Alcantara
  COVID-19
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com