អត្ថបទពាណិជ្ជកម្ម
ប្រទេស​កម្ពុជា ប្រុងប្រៀប​ទទួលបាន​អត្ថប្រយោជន៍​សំខាន់ៗ ពី​ការប្រើប្រាស់​បណ្ណ​ឥណទាន​ពាណិជ្ជកម្ម
30, Sep 2020 , 2:19 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០៖ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា បាននិងកំពុង​រីកចម្រើន​ជា​លំដាប់ ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​។ កាលពី​ឆ្នាំ​២០១៩ របាយការណ៍ បានបង្ហាញ​ពី​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​ខ្ពស់បំផុត មិន​ធ្លាប់មាន ចំនួន ៣,៧ ពាន់​លាន​ដុល្លារ​អាមេរិក ។ កំណើន​នេះ មើលទៅ​នឹង​បន្ត​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ដែល​នេះ​ត្រូវបាន​ឆ្លុះបញ្ចាំង ពី​ការបង្កើន​ភាព​ច្នៃប្រឌិត និង​ការទទួលយក​បច្ចេកវិទ្យា​ថ្មីៗ នៅ​ទូទាំងប្រទេស​។ ទិន្នន័យ​ដែល​ដកស្រង់ ចេញពី​គេហទំព័រ VisaNet ក៏បាន​បង្ហាញ​ឲ្យ​ឃើញ ពី​ការកើនឡើង​នៃ​ការទទួលយក​ការទូទាត់ តាមរយៈ​អេឡិចត្រូនិក ក្នុងចំណោម​អតិថិជន និង​ពាណិជ្ជករ​កម្ពុជា ជាមួយនឹង​ការកើនឡើង ៤៥% ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ នូវ​បណ្ណ​សកម្ម ។​
 
​វិស័យ​មួយ ដែល​ប្រុងប្រៀប​សម្រាប់​ការធ្វើ​ទំនើបកម្ម គឺ​វិស័យ B2B (Business to Business)  ដែល​យើង​បានឃើញ​ការរីកចម្រើន​យ៉ាងខ្លាំង ហើយ​តម្រូវ​ការកើនឡើង សម្រាប់​ការទូទាត់​តាមរយៈ​ឌីជីថល​ក៏​ខ្ពស់​។ ថ្វីបើ​មាន​កម្លាំង​ជំរុញ​ទាំងនេះ​ក៏ដោយ​ក្តី ការផ្ទេរ​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​មូលប្បទានប័ត្រ នៅតែ​គ្របដណ្តប់​នៅក្នុង​បណ្តាញ​ទូទាត់ B2B ។ ទោះជា​យ៉ាងណាក៏ដោយ សេវាកម្ម​តាម​អ៊ីនធឺណិត​មួយចំនួន ត្រូវបាន​គេ​មើលឃើញថា មានការ​កើនឡើង​នៃ​ការទូទាត់​តាមរយៈ​ឌីជីថល ជាពិសេស នៅ​ខណៈពេលដែល​ធនាគារកណ្តាល​បានចាប់ផ្តើម​គាំទ្រ​ដល់​កសិករ តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​កាត់បន្ថយ​ការលំបាក​មួយចំនួន ដែល​វិស័យ​កសិកម្ម​ជួបប្រទះ ក្នុងកំឡុងពេល​ជំងឺ​រាតត្បាត COVID-19 ដែល​ភាគច្រើន​នៃ​ប្រតិបត្តិការ នៅតែ​ត្រូវបាន​អនុវត្តតាម​វិធីសាស្ត្រ​ប្រពៃណី​។​


 
​ភាពខុសគ្នា រវាង​តម្រូវការ​សម្រាប់​ការទូទាត់ តាមរយៈ​ឌីជីថល និង​អត្រា​អនុម័ត ក្នុងចំណោម​បណ្តា​សហគ្រាស គឺ​បណ្តាលមកពី​កង្វះ​ការយល់ដឹង អំពី​ទីផ្សារ​ជុំវិញ​កាត​ឥណទាន​ពាណិជ្ជកម្ម ដែលមាន​បុគ្គល​ជាច្រើន បន្ត​ប្រើប្រាស់   កាត​ផ្ទាល់ខ្លួន សម្រាប់​ការធ្វើ​អាជីវកម្ម​។ ដូច្នេះ តើ​កាត​ឥណទាន​ពាណិជ្ជកម្ម អាច​ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ ដល់​ពាណិជ្ជករ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​តើ​វា​អាច ត្រូវបាន​ប្រើប្រាស់​យ៉ាងដូចម្តេច​? 
 
១. ប្រតិ​ប​ត្ដិ និង​ផែនការអាជីវកម្ម​មាន​ប្រសិទ្ធភាព​
 
​ស្រប​ពេលដែល​អាជីវកម្ម​ក្នុងប្រទេស​កម្ពុជា បន្ត​រីកចម្រើន សហគ្រាស​ធុន​តូច និង​មធ្យម ជាច្រើន នឹងរង​សម្ពាធ​ក្នុងការ​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព នូវ​ប្រតិបត្តិការ ដើម្បី​សម្រេច​បានការ​សន្សំ​ថ្លៃដើម និង​ជួយ​សម្រួល​ដល់​ការពង្រីក​អាជីវកម្ម​។ ជា​ផ្នែក​មួយ​នៃ​ចំណុច​នេះ បណ្តា​អាជីវកម្ម​ចាំបាច់​ត្រូវ​ចាប់ផ្តើម រួមបញ្ចូល​ដំណោះស្រាយ​ទូទាត់ ទៅក្នុង​ខ្សែសង្វាក់​ផលិតកម្ម​របស់ខ្លួន​។ ឌីជីថល​នីយកម្ម តាមរយៈ​ការប្រើប្រាស់​កាត​អាជីវកម្ម អាចជួយ​ឱ្យ​បណ្តា​អាជីវកម្ម បែងចែក និង​ចាត់ចែង​ការចំណាយ​យ៉ាង​ឆាប់រហ័ស ដែល​អាចឱ្យ​អាជីវកម្ម​ទាំងនោះ កំណត់​តំបន់​អាជីវកម្ម ដែល​ត្រូវ​ចំណាយ​ច្រើន ឬ​គ្មាន​ប្រសិទ្ធភាព​។ ដូច្នេះហើយ កាត​ឥណទាន​អាជីវកម្ម​អាច​ដើរតួ​ជា​ឧបករណ៍ ធ្វើ​ផែនការអាជីវកម្ម​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ជា​ឧបករណ៍​ប្រតិបត្តិការ ដែល​សន្សំសំចៃ​ថវិកា​។​


 
​ក្រឡេក​មក​មើល​សេដ្ឋកិច្ច​ប្រទេសជិតខាង ដូចជា​ប្រទេស​សិង្ហ​បុរី ការសិក្សា​លើ​ការស្ទង់មតិ​មួយ ដែល​ធ្វើឡើង​នៅ​ឆ្នាំ​២០១៩ បាន​បង្ហាញថា ៥៤% នៃ​និ​យោ​ជិ​ក ប្រើ​មធ្យោបាយ​ផ្ទាល់ខ្លួន ដើម្បី​ចំណាយ​សម្រាប់​ការចំណាយ​របស់​អាជីវ​កម្ម យ៉ាងហោចណាស់​ម្តង ក្នុង​មួយខែ  ។ ដែល​នេះ ក៏​ជា​ឥរិយាបថ​ស្រដៀង​គ្នា ទៅនឹង​ម្ចាស់​អាជីវកម្ម​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ដែរ​។ ជាមួយនឹង​ការធ្វើឱ្យ​ប្រសើរឡើង​នៃ​របាយការណ៍ អាជីវកម្ម​ក៏​អាច​ត្រូវបាន​ការពារ​ប្រឆាំងនឹង​ការប្រើប្រាស់​ខុស ឬ​ការគ្រប់គ្រង​មិនបាន​ល្អ នៃ​ការចំណាយ​របស់​និ​យោ​ជិ​ក ដែល​កើតឡើង នៅពេល​បុគ្គល​បន្ត​ប្រើ​កាត​ផ្ទាល់ខ្លួន​ដែរ​។ ការធ្វើ​ឌីជីថល​នីយកម្ម លើ​ការចំណាយ​របស់​ក្រុមហ៊ុន អាចឱ្យ​និយោជិត ពិនិត្យមើល​ការបែងចែក​ចំណាយ​ដែលមាន​ស្រាប់ ក្នុង​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន ដូចជា​ការធ្វើដំណើរ ការកម្សាន្ត ឬ​ការផ្គត់ផ្គង់​ប្រចាំថ្ងៃ និង​កំណត់​តំបន់​សក្តានុពល​សម្រាប់​ការបង្កើន ឬ​ការ​សន្សំ និង​ការចំណាយ​ជាដើម​។​


 
២. ការលើកទឹកចិត្ត​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​សន្សំ​ថ្លៃដើម​
 
​កត្តា​សំខាន់​មួយ ដែល​បច្ចុប្បន្នកំពុង​រា​រាំង​ដល់​ការធ្វើ​ទំនើបកម្ម នៃ​វិធី​ទូទាត់​ប្រាក់​ក្នុង​វិស័យ​អាជីវកម្ម B2B គឺ​ការយល់ច្រឡំ​ថា ការប្តូរ​ទៅជា​កាត​ពាណិជ្ជកម្ម មានន័យថា នឹង​បាត់បង់​នៅលើ​ការទទួលបាន​ប្រាក់​មកវិញ បន្ទាប់ពី​ការទិញ ឬ​ពិន្ទុ​សន្សំ​យក​រង្វាន់ ដែល​ទាក់ទង​នឹង​វិធីសាស្ត្រ​ប្រពៃណី​។ ជា​លទ្ធផល អាជីវកម្ម​មួយចំនួន​នៅតែ​មិនដឹង ឬ​អាច​មើលស្រាល​ការ​សន្សំ​ថ្លៃដើម ឬ​ការលើកទឹកចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ទាក់ទាញ របស់​ប្រភេទ​កាត​ពាណិជ្ជកម្ម​។​
 
​ឧទាហរណ៍ ខណៈពេលដែល​អាជីវកម្ម​មួយចំនួន គិតថា​ការផ្ទេរ​ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក ឬ​វិធី​ទូទាត់​តាមបែប​ប្រពៃណី នឹង​បង្ហាញ​ពី​រយៈពេល​នៃ​ការរង់ចាំ​ទូទាត់  និង​ភាពបត់បែន នៃ​លំហូរ​សាច់ប្រាក់​ប្រសើរ​ជាង តែមាន​ករណី​ជាច្រើន ដែល​អត្ថប្រយោជន៍​នៃ​លំហូរ​សាច់ប្រាក់ របស់​ប្រភេទ​កាត​អាជីវកម្ម រួមទាំង​កាត​អាជីវកម្ម Visa ផងដែរ​នោះ អាចមាន​លក្ខណៈ​អំណោយផល​ល្អ​ជាង​។ តាមរយៈ​ការប្រើប្រាស់​ការលើកទឹកចិត្ត កាត​អាជីវកម្ម ដូចជា​ថ្ងៃ និង​ការបង់​រំលស់​មិន​គិតការ​ប្រាក់ ដែល​សហគ្រាស​ធុន​តូច និង​មធ្យម អាច​ទទួលបាន និង​អាច​ពង្រីក​ដើមទុន តាមរយៈ​ការធ្វើការ​បែបនេះ ហើយ​វា​ក៏​អាចជួយ​ជំរុញ​ដល់​ការរីកចម្រើន​របស់​ក្រុមហ៊ុន​ផងដែរ​។ កាត​អាជីវកម្ម ក៏​អាចធ្វើឱ្យ​ប្រសើរឡើង នូវ​ការព្យាករណ៍​លំហូរ​សាច់ប្រាក់ និង​អាច​បង្កើន​ប្រសិទ្ធភាព នៃ​ដើមទុន​ដែល​អាច​សន្សំ​ប្រាក់ សម្រាប់​អាជីវកម្ម​ក្នុង​រយៈពេល​វែង​។​
 
​បន្ថែម​ពីលើ​លំហូរ​សាច់ប្រាក់ ដែលមាន​ភាពប្រសើរឡើង នូវមាន​អត្ថប្រយោជន៍​ជា​ប្រាក់​ត្រលប់​មកវិញ ការបញ្ចុះ​តម្លៃ និង​ការលើកទឹកចិត្ត មិនមែន​លក្ខណៈ​បែប​ហិរញ្ញវត្ថុ​ផ្សេងទៀត ក្នុង​ការធ្វើ​ឌីជីថល​នីយកម្ម​នៃ​ការទូទាត់ ក្នុង​អាជីវកម្ម B2B នេះ​។ Visa កំពុង​សហការ​ជាមួយ​អ្នកផ្គត់ផ្គង់​ដំណោះស្រាយ​ទូទាត់​អាជីវកម្ម ដើម្បី​ចាប់​ផ្តើមគំនិត​ផ្តួចផ្តើម​នានា ដែល​ធ្វើឱ្យ​កាត​អាជីវកម្ម កាន់​តែមាន​ភាពសម្បូរ​បែប​ដល់​អតិថិជន និង​នាំមក​នូវ​អត្ថប្រយោជន៍​ដ៏​ច្រើន​សម្រាប់​ម្ចាស់​កាត​អាជីវកម្ម Visa នៅក្នុង​ប្រទេស​កម្ពុជា​។ ជាមួយនឹង​ការដាក់ចេញ នូវ​ការ​បញ្ចុះតម្លៃ តាមរយៈ​អ្នកផ្តល់​សេវាកម្ម​សំខាន់ៗ បណ្តា​អាជីវកម្ម អាច​ត្រូវបាន​លើកទឹកចិត្ត​ដើម្បី​ទាញយក​អត្ថប្រយោជន៍ ពី​បច្ចេកវិទ្យា និង​សេវាកម្ម​ថ្មីៗ ដែល​អាចជួយ​ឱ្យ​ក្រុមហ៊ុន​សម្រេចបាន​នូវ​ការរីកចម្រើន​បន្ថែមទៀត​។​
 


៣. ដំណើរការ​គណនេយ្យ​ប្រសើរ​ជាង​មុន និង​ការកាត់បន្ថយ​ផ្នែក​រដ្ឋបាល​
 
​កាត​អាជីវកម្ម ក៏​បង្កើន​ប្រសិទ្ធភាព​ពេលវេលា និង​កម្លាំង​ពលកម្ម នៅក្នុង​សហគ្រាស​ផងដែរ​។ ការស្ទង់មតិ ដែល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន Visa នៅ​អាស៊ី​ប៉ាស៊ីហ្វិក ក្នុង​ឆ្នាំ​២០១៩ បាន​រកឃើញថា សហគ្រាស​ធុន​តូច និង​មធ្យម​ចំណាយពេល ៦០​ម៉ោង ក្នុង​មួយខែ លើ​ការងាររដ្ឋបាល ដូចជា​ការធ្វើ​វិក្កយបត្រ ទំនាក់ទំនង​ទូទៅ និង​ការចំណាយ​ផ្សេងៗ​ជាដើម​។ ឧបសគ្គ​ដ៏​ធំ​មួយ នៃ​ការពឹង​ផ្អែកលើ​ការផ្ទេរ​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក គឺថា​ពេលវេលា​ដំណើរការ​សម្រាប់​ការផ្ទេរ និង​ការទាក់ទង​គ្នា អាច​នឹងមាន​ភាពស្មុគស្មាញ ហើយ​ប្រើ​ពេលវេលា​យូរ និង​ងាយ​មាន​កំហុស​។ តាមរយៈ​កាត​អាជីវកម្ម សហគ្រាស​ធុន​តូច និង​មធ្យម អាច​សន្សំសំចៃ​ពេលវេលា របស់​ក្រុម​គណនេយ្យករ និង​ហិរញ្ញវត្ថុ​របស់​ពួកគេ ដោយសារតែ​ដំណើរការ​លឿន នៃ​ប្រតិបត្តិការ និង​ការចាត់ចែង​ដោយ​ស្វ័យប្រវត្តិ ដែលមាន​នៅក្នុង​ការទូទាត់​តាមរយៈ​ឌីជីថល​។ តាមរយៈ​ការបែងចែក​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​នេះ ក្រុមហ៊ុន​អាច​សន្សំ​ពេលវេលា និង​ធនធាន ដើម្បី​ផ្តោតលើ​ការពង្រីក​អាជីវកម្ម​របស់​ពួកគេ​។​
 
​កាត​អាជីវកម្ម​ត្រួសត្រាយ​ផ្លូវ​សម្រាប់​សេដ្ឋកិច្ច​ទំនើប​
 
​ការទូទាត់​ដោយ​គ្មាន​ការប៉ះពាល់​ដោយ ឌីជីថល​ដ៏​រលូន និង​មាន​សុវត្ថិភាព កំពុងផ្តល់​អំណាច​ដល់​អាជីវកម្ម ជាមួយនឹង​ផែនការអាជីវកម្ម​ល្អប្រសើរ ការ​សន្សំ​ថ្លៃដើម និង​ធនធាន​ហិរញ្ញវត្ថុ ដែលមាន​ប្រសិទ្ធភាព​បំផុត​។ អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​ជាមួយ​សហគ្រាស​ធុន​តូច និង​មធ្យម មាន​ចំណែក ៩៩,៨% នៃ​សហគ្រាស​នៅ​កម្ពុជា ។ វិស័យនេះ ត្រូវបាន​បង្កើតឡើង ដើម្បី​ទាញយក​អត្ថប្រយោជន៍ ពី​ការទូទាត់​តាមបែប​ទំនើប​។ តាមរយៈ​ការណែនាំ នូវ​កាត​អាជីវកម្ម​ដល់​សហគ្រាស នៅ​ប្រទេស​កម្ពុជា Visa កំពុង​ឆ្លើយតប ទៅនឹង​តម្រូវការ​ឧស្សាហកម្ម​បច្ចុប្បន្ន និង​ធ្វើឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម អាច​អភិវឌ្ឍ​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ពួកគេ តាមរបៀប​មួយ ដែល​ឆ្លុះបញ្ចាំង​ពី​ភាពជឿនលឿន នៃ​បច្ចេកវិទ្យា​។ ហើយ​ជាមួយ​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​បាន​ចូលរួមចំណែក​ប្រមាណ ៥៨% នៃ​ផលិតផល​ក្នុងស្រុក​សរុប​និង​ផ្តល់ ៧០% នៃ​ការងារ ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ដំណើរការ និង​ដើមទុន នៅក្នុង​ទិដ្ឋភាព​នេះ នឹង​មានន័យថា មាន​កំណើន​លឿន​សម្រាប់​ប្រទេស​កម្ពុជា​ទាំងមូល​» ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com