អន្តរជាតិ
ចិន​៖ គ្រូបង្រៀន​ម្នាក់​ត្រូវ​ទទួលទោស​ប្រហារជីវិត​ក្រោយ​បំពុល​សិស្ស​ស្លាប់​ម្នាក់​
30, Sep 2020 , 10:29 pm        
រូបភាព
រូបភាពពី​ CTVNews
រូបភាពពី​ CTVNews
ដោយ៖​កង ម៉េង​ហុង​

​គ្រូបង្រៀន​ថ្នាក់​សា​លាម​ត្តេ​យ្យ​ម្នា​ក់នៅ​តំបន់ Jiaozuo ខេត្ត Henan នា​ភាគ​កណ្តាល​ប្រទេស​ចិន ដែល​មានទោស​បំពុល​សិស្ស​ខ្លួន​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​កាលពី​ថ្ងៃ​ច័ន្ទ​ទី ២៨ ខែកញ្ញា​។


​ករណី​បំពុល​សិស្ស​ខ្លួនឯង​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់ និង​រងរបួស​នោះបាន​នាំ​ឲ្យ​គ្រូបង្រៀន​ម្នាក់​នៅក្នុង​ប្រទេស​ចិន​ត្រូវ​រង​ទោស​ប្រហារជីវិត​។ 
 
​កាសែត​ចិន China Daily ចុះផ្សាយ​ថា តុលាការ​ប្រជាជន​ចិន​ប្រចាំ​ទីក្រុង Jiaozuo សម្រេច​កាត់ទោស​ប្រហារជីវិត​អ្នកស្រី Wang Yun វ័យ ៣៧​ឆ្នាំ ដែលជា​គ្រូបង្រៀន​នៅ​សា​លាម​ត្តេ​យ្យ​ម្នាក់​ពីបទ​ដាក់​សារធាតុ​គ្រោះថ្នាក់​ចូលក្នុង​អាហារ​របស់​កុមារ​ដែល​បណ្តាលឱ្យ​កុមារ​ម្នាក់​ស្លាប់​។ 
 
​បើតាម​សាលក្រម​របស់​តុលាការ  ដើមហេតុ​ដែល​ជំរុញ​ឲ្យ​មាន​ការដាក់​ថ្នាំពុល​ធ្វើ​ឲ្យ​សិស្ស​ស្លាប់​នេះ​គឺ​ផ្តើមចេញពី​ជម្លោះ​ដែល​ខ្លួន​មាន​ជាមួយ​គ្រូ​សា​លាម​ត្តេ​យ្យ​ម្នាក់ទៀត​ឈ្មោះ Sun​។ ថ្ងៃទី ២៧ ខែមីនា​ឆ្នាំ ២០១៩ ដើម្បី​សងសឹក​គូបដិបក្ខ លោកស្រី Wang Yun បាន​ដាក់​សូ​ដ្យូ​ម​នីត្រាត​ក្នុង​បបរ​ដែលជា​អាហារ​បន្ថែម​សម្រាប់​កុមារ​ដែល​រៀន​នៅក្នុង​ថ្នាក់​របស់ Sun​។ ទង្វើ​នេះ​បាន​បណ្តាលឱ្យ​កុមារ​ចំនួន ២៥ នាក់​បាន​ពុល ហើយ​ក្នុងចំណោម​នោះ​មាន​ម្នាក់​បាន​ធ្លាក់ខ្លួន​ឈឺ​ខ្លាំងរ​ហូ​ដល់​ស្លាប់​។​
 
​ក្នុងអំឡុងពេល​សវនាកា​រ​ក្នុង​ខែកក្កដា​អ្នកស្រី Wang  បាន​សារភាព​កំហុស​និង​បង្ហាញ​ពី​ឆន្ទៈ​ខ្លួន​ក្នុងការ​បង់ប្រាក់​ឱ្យ​ជនរងគ្រោះ​ដោយនិយាយ​ថា​នាង​បាន​ធ្វើបាប​កុមារ​ដោយ​អ​ចេតនា​ហើយ​មិនដឹងថា​ពួកគេ​នឹងមាន​ជំងឺ​អ្វី​ទេ​បន្ទាប់ពី​បរិភោគ​បបរមាន​សារធាតុ​គីមី​នេះ​ទេ​។​
 
​តាម​ទៅ សេចក្តីសម្រេច​ដដែល​បាន​លាតត្រដាង​ថា  ស្ត្រី​រូបនេះ​ក៏​ធ្លាប់​ដាក់​សារធាតុ​គីមី​ដូចគ្នា​ក្នុង ដប​ទឹក​ដែល​ប្តី​នាង​ខ្លួន​ក្នុង​ឆ្នាំ ២០១៧ រហូតដល់​ប្តី​ធ្លាក់ខ្លួន​ឈឺ​ផង​។ សកម្មភាព​នេះ​ធ្វើឡើង​បន្ទាប់ពី​ពួកគេ​ទាំង​ពីរបាន​ឈ្លោះ​គ្នា​។
 
​យ៉ាងណាមិញ​ក្នុង​សាលក្រម តុលាការ​បាន​ថ្កោលទោស​ស្ត្រី​ខាងលើ ដ្បិតថា សកម្មភាព​នោះ​វា​បង្ហាញ​បំណង​ឧក្រិដ្ឋ​ដែល​គួរអោយ​ស្អប់ខ្ពើម និង​ពោរពេញ​ដោយ​ភាពឃោរឃៅ​បំផុត​ផង​។ 
 
« ជនជាប់ចោទ​គួរតែ​ត្រូវបាន​ផ្តន្ទាទោស​ឱ្យ​ធ្ងន់ធ្ងរ​ជាង​មុន​ពីព្រោះ​នាង​ដឹងថា​សារធាតុ​គីមី​នេះ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស ប៉ុន្តែ​នៅតែ​ប្រើ​វា​ជា​លើក​ទី ២ បន្ទាប់ពី​នាង​បានឃើញ​ប្តី​របស់​នាង​បាន​ឈឺ​ដោយសារ​ការពុល​លើកដំបូង​»​។ តុលាការ​បាន​បន្ថែម​ដូច្នេះ​៕

Tag:
 ចិន​
  ទោស​ប្រហារជីវិត
© រក្សាសិទ្ធិដោយ thmeythmey.com