អត្ថបទពាណិជ្ជកម្ម
ពលរដ្ឋ អាចមកចុះបញ្ជីរថយន្ត ផ្ទេរកម្មសិទ្ធិរថយន្ត និងប្តូរបណ្ណបើកបរ នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ក៏បាន!
× មណ្ឌលផ្តល់សេវាកម្មសាធារណៈថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានវត្តមាន ក្នុងផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ក្រោមវត្តមានលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ។
មណ្ឌលផ្តល់សេវាកម្មសាធារណៈ របស់ក្រសួងសាធារណការ និង ដឹកជញ្ជូន សាខា ណូរ៉ូ ម៉ល មានផ្តល់សេវាកម្មដូចជា ចុះបញ្ចីរថយន្ត ផ្ទេរកម្មសិទ្ធិរថយន្ត និងប្តូរបណ្ណបើកបរ។
លោក លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង មានប្រសាសន៍ថា ការផ្តល់ជូនទីតាំងដោយមិនគិតកម្រៃ សម្រាប់រៀបចំមណ្ឌលផ្តល់សេវាកម្មសាធារណៈនេះ ឆ្លុះបង្ហាញពីគោលជំហររបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលជាក្រុមហ៊ុនក្នុងស្រុក ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើឲ្យការផ្តល់សេវាកម្មសាធារណៈ កាន់តែប្រសើរ និងផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ទិសទី។
ទន្ទឹមនឹងនេះ ដើម្បីឲ្យការបង់កម្រៃសេវាសាធារណៈកាន់តែផ្តល់ភាពងាយស្រួល និងកាត់បន្ថយពេលវេលា ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ដែលជាពាណិជ្ជកម្មមួយទៀត របស់ក្រុមហ៊ុន ជីប ម៉ុង ក៏បានចាប់ដៃគូសហការ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការផ្តល់ជូននូវមធ្យោបាយថ្មី ក្នុងការទូទាត់តាមប្រព័ន្ធឌីជីថល តាមកម្មវិធីទូរសព្ទដៃ Chip Mong Bank App បានផងដែរ។
មណ្ឌលផ្តល់សេវាកម្មសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ខាសា ណូរ៉ូ ម៉ល ស្ថិតនៅជាន់ទី៣ និងបើកដំណើរការចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៩យប់៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com