COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Genoa សុំ​ពន្យារពេល​ប្រកួត​ទល់ Torino ព្រោះ​សមាជិក​ខ្លួន​១៤​នាក់​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​
01, Oct 2020 , 11:55 am        
រូបភាព
​ក្រោយពី​កីឡាករ និង​បុគ្គលិក​ចំនួន ១៤​នាក់​ឆ្លង COVID-19 ក្លិប Genoa នៅ​ថ្ងៃទី​៣០ ខែកញ្ញា​បានស្នើ​ពន្យារពេល​ការប្រកួត​ទល់នឹង Torino ក្នុង​ក្របខណ្ឌ Serie A ចុង​សប្តាហ៍​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​


​កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ក្លិប​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​អ៊ីតាលី​មួយ​នេះ បានប្រកាស​ពី​ចំនួន​សមាជិក​ខ្លួន​ដល់​ទៅ​១៤​នាក់​បាន​ឆ្លង COVID-19 ហើយ​ក្នុងនោះ​ក៏មាន​ខ្សែបម្រើ​ឆ្នើម​របស់ខ្លួន Lasse Schone និង​អ្នកចាំទី​ដៃ​ទី​១ Mattia Perin ដែរ​។​
 
​ច្បាប់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) ចែងថា​ការប្រកួត​អាច​កើតឡើង​ទៅបាន​ដរាបណា​ក្រុម​មួយ​អាចមាន​កីឡាករ​ដែលមាន​សុខ​ភាពល្អ​ចំនួន ១៣ នាក់​រួមទាំង​អ្នកចាំទី​ម្នាក់​ផង​។ ប៉​ន្តែ​យ៉ាងណាក៏ដោយ លោក Daniele Faggiani នាយក​ផ្នែក​កីឡា​របស់ Genoa និយាយថា​កីឡាករ​របស់លោក​មិនអាច​ត្រៀម​សម្រាប់​ការប្រកួត​នៅ​ថ្ងៃ​សៅរ៍​ទី​៣​នេះ​បានទេ​ព្រោះ​កីឡាករ​ភាគច្រើន​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។​
 
​លោក Faggiani បាន​ប្រាប់​វិទ្យុ Kiss Kiss ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង Naples ថា​៖ «​យើងទាំងអស់គ្នា​ស្ថិតក្នុង​ផ្ទះ ដើម្បី​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​គេ​។ អាជ្ញាធរ​សុខាភិបាល​ក្នុង​តំបន់​ជា​អ្នក​ឲ្យ​យើង​អនុវត្តន៍​ដូច្នេះ​។ យើង​មិនអាច​លេង​ថ្ងៃ​សៅរ៍​នេះ​ទល់នឹង Torino បានទេ បើទោះបី​មាន​កីឡាករ ១៣ នាក់​ក៏ដោយ​។ បើ​គ្មាន​ការហ្វឹកហាត់​ទេ យើង​ត្រូវ​ពន្យា​ពេល​ប្រកួត​នៅ​សប្តាហ៍​ទី​៣​នេះហើយ​»​។​
 
Genoa ទើបតែ​ចាញ់​ក្រុម Napoli ក្នុង​លទ្ធផល ៦-០ ក្នុងការ​ប្រកួត Serie A សប្តាហ៍​ទី​២​កាលពី​ចុង​សប្តាហ៍​មុន​។ ពួកគេ​នឹងត្រូវ​ទទួល​ភ្ញៀ​ង Torino នៅ​ថ្ងៃទី​៣ ខែតុលា សម្រាប់​ជំនួប​លី​គ​លើក​ទី​៣​រដូវ​កាល​នេះ ប៉ុន្តែ​ពួកគេ​សុំ​ប​ន្យា​រ​ពេល​ទៅហើយ​។​
 
​ដោយឡែក អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​អ៊ីតាលី​លោកស្រី Sandra Zampa បាន​អំពាវនាវ​ឲ្យ​លី​គ​កំពូល​អ៊ី​លី​នេះ​ផ្អាក​បណ្តោះអាសន្ន​សិន បន្ទាប់ពី​មាន​ករណី​ឆ្លង​ជាច្រើន​នាក់​ក្នុង​ក្រុម Genoa៕
 

Tag:
 COVID-19
  Genoa
© រក្សាសិទ្ធិដោយ thmeythmey.com