ក្រុមហ៊ុនទ្រូម៉ាន់នី កំពុងផ្ដល់អត្ថប្រយោជន៍ចំនួន ៣ ប្រភេទ សម្រាប់អតិថិជន ដែលប្រើប្រាស់ កម្មវិធី ទូរស័ព្ទចល័តរបស់ខ្លួន នៅក្នុងកម្មវិធីប្រូម៉ូសិន។ អត្ថប្រយោជន៍ទាំងបីនោះរួមមាន ការទូទាត់ វិក្កយបត្រ ទឹក ភ្លើង និងសំរាម ដោយឥតគិតថ្លៃសេវា និងការឈ្នះប្រាក់ត្រឡប់មកវិញ និងឱកាសឈ្នះរង្វាន់ ទូរស័ព្ទ iPhone 11 ចំនួន ៤ គ្រឿង។ កម្មវិធីប្រូម៉ូសិននេះ ចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។
ការផ្ដល់ជូនពិសេសនេះ អនុវត្តចំពោះអតិថិជនទាំងថ្មី ទាំងចាស់ ដែលបច្ចុប្បន្នកំពុងប្រើប្រាស់កម្មវិធី ទូរស័ព្ទចល័ត TrueMoney Wallet សម្រាប់ការទូទាត់វិក្កយបត្រ ភ្លើង និងសំរាម (នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល) និងថ្លៃទឹក ទៅឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ការទូទាត់កាន់តែច្រើន នឹងមានឱកាសឈ្នះទឹកប្រាក់ត្រឡប់មកវិញភ្លាមៗ និងរង្វាន់ផ្សេងៗ។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌ សូមចូលទៅមើលគេហទំព័រ របស់ក្រុមហ៊ុន https://www.truemoney.com.kh/promotions/ ។
លោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកា គ្រប់គ្រងផ្នែកយុទ្ធសាស្ត្រ ក្រុមហ៊ុនទ្រូម៉ាន់នី កម្ពុជា មានប្រសាសន៍ ថា៖«នេះជាកម្មវិធីមួយទៀត ដែលយើងរៀបចំឡើង ដើម្បីជាការថ្លែងអំណរគុណ ដល់អតិថិជនរាប់ពាន់ រាប់ម៉ឺននាក់ ដែលកំពុងប្រើប្រាស់កម្មវិធីទូរស័ព្ទចល័ត របស់យើង និងសេវាទូទាត់ថ្លៃទឹកភ្លើង និងសំរាម។ កម្មវិធីប្រូម៉ូសិននេះ ជាកម្មវិធីមួយ ក្នុងចំណោមកម្មវិធីជាច្រើនផ្សេងទៀត ដែលទ្រូម៉ាន់នី បានប្រកាស កាលពីពេលថ្មីៗ»។
កម្មវិធីចាប់រង្វាន់ផ្សងសំណាង របស់ទ្រូម៉ាន់នីនេះ ជាកម្មវិធីមួយក្នុងចំណោមសេវាកម្មថ្មីៗ ដែលទ្រូម៉ាន់នី កំពុងតែដាក់ឲ្យដំណើរការ នៅក្នុងត្រីមាសនេះ។
នៅក្នុងខែនេះដែរ នៅក្នុងពិធី ដែលបានរៀបចំនៅឯការិយាល័យកណ្ដាល របស់ធនាគារ PPCBank ដែលស្ថិតនៅតាមមហាវិថី ព្រះនរោត្តម នារាជធានីភ្នំពេញ ក្រុមហ៊ុនទ្រូម៉ាន់នី បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នាមួយ ដែលសម្រេចឲ្យមានការប្រើប្រាស់កម្មវិធីទូរស័ព្ទចល័ត TrueMoney Wallet និងភ្នាក់ងារទ្រូម៉ាន់នី ដើម្បីប្រមូលការបង់ប្រាក់កម្ចីសម្រាប់ធនាគារPPCBank។
ដើម្បីជាការអបអរសាទរ ភាពជាដៃគូសហការនេះ អតិថិជននឹងអាចរីករាយ នូវការផ្ដល់ជូនពិសេសរយៈ ពេល៣ខែ សម្រាប់ការបង់ប្រាក់កម្ចីដោយឥតគិតថ្លៃសេវា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
ចាប់តាំងពីក្រុមហ៊ុន បានផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០១៦មក ទ្រូម៉ាន់នី បាន បង្កើតបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ ទ្រូម៉ាន់នី បានឲ្យដឹងថា ក្រុមហ៊ុនមានបណ្ដាញភ្នាក់ងារជាង ១ ម៉ឺន នាក់ រង់ចាំផ្ដល់សេវាកម្ម ទាក់ទងនឹងហិរញ្ញវត្ថុ នៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជា ដែលមិនទាន់មានសេវាធនាគារនៅឡើយ។
ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារសរុបចំនួនជាង ៦ម៉ឺន ៥ពាន់ ភ្នាក់ងារ ដែលកំពុងបម្រើសេវាកម្មជូនដល់អតិថិជនចំនួន ៤០ លាននាក់ នៅក្នុងប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុន ក៏មានការគាំទ្រផ្នែកបច្ចេកទេស ពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន អាលីបាបា ផងដែរ សម្រាប់ជួយផ្គត់ផ្គង់នូវសេវាកម្ម និងបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ ដ៏មានសុវត្ថិភាពខ្ពស់។
នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រង របស់ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការ របស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ អាលីបាបា៕
(អត្ថបទពាណិជ្ជកម្ម)