ជាតិ
៩​ខែ​ឆ្នាំ​២០២០​នេះ កម្ពុជា​នាំចេញ​កសិផល​បាន​ជាង​៥.៨ លាន​តោន​
01, Oct 2020 , 10:29 pm        
រូបភាព
រូបភាពពីលោក វេង សាខុន
រូបភាពពីលោក វេង សាខុន
ដោយ:
​ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២០ កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​ជាង ៥.៨ លាន​តោន ទៅ​ទីផ្សារ​អន្តរជាតិ​។ នេះ​បើតាម​លទ្ធផល នៃ​ការនាំចេញ​កសិផល ដែល​ផ្សា​ព្វ​ផ្សាយ​ដោយ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​។

 
​តាម​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ផលិតផល​សំខាន់ៗ ដែល​ត្រូវបាន​នាំចេញ​រួមមាន  អង្ករ​ចំនួន ៤៨​ម៉ឺន​តោន​, មាន​កំណើន ២២​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា និង​បាន​នាំចេញ​ទៅកាន់ ៦០​ប្រទេស​។ សម្រាប់​ស្រូវ ចំនួន ១ លាន​តោន ថយចុះ ១៧​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា ដែល​នាំ​ចេញទៅ​ប្រទេស​វៀតណាម (​ក្រៅផ្លូវការ​)​។​
 
​រីឯ​គ្រាប់ស្វាយចន្ទី មាន​ចំនួន ២០​ម៉ឺន​តោន​។ គ្រាប់ពោត មាន​ចំនួន ១៩​ម៉ឺន​តោន​។ ចេក​ស្រស់ មាន​ចំនួន ២៣​ម៉ឺន​តោន​។ ដោយឡែក​ក្រូចថ្លុង មាន​ចំនួន​ជាង ១​ម៉ឺន តោន​។ ស្វាយ​ស្រង់ និង​ដំណាប់​ស្វាយ ជាង​៦​ម៉ឺន​តោន​។ ដំឡូង​មី​ស្រស់   ចំណិត​ដំឡូង​មី​ក្រៀម និង​ម្សៅដំឡូង​មី សរុប​ជាង​២​លាន​តោន​។ ម្រេច ចំនួន ៤ ពាន់​តោន និង​ម្ទេស​ស្រស់ និង​ម្ទ​ស​ក្រៀម​ជាង​៥​ម៉ឺន​តោន​។  ក្រៅពីនេះ កម្ពុជា ក៏បាន​នាំចេញ​ផលិតផល​បន្លែ ប្រមាណ ៨៧​តោន​ដែរ ទៅកាន់​ទីផ្សារ​ប្រទេស​បារាំង​, ឆេ​ក និង​ប្រទេស​ហូ​ឡង់​។ ទន្ទឹមនឹងនេះ កម្ពុជា​ក៏មាន​ផលិតផល​កសិកម្ម​ជាច្រើន​មុខ ដទៃទៀត​ត្រូវបាន​នាំចេញ​ផងដែរ​៕
 

Tag:
 កសិផល​
 ​កសិកម្ម​
 ​ការនាំចេញ​
 ​ស្រូវ​
 ​អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com