ជាតិ
៩​ខែ​ឆ្នាំនេះ អង្គរ​បាន​ចំណូល​ជាង​១៨​លាន​ដុល្លារ​ដោយ​ធ្លាក់ចុះ​៧៥ ភាគរយ
02, Oct 2020 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ រយៈពេល​៩​ខែ ឆ្នាំ​២០២០ រមណីយដ្ឋាន​អង្គរ​រកចំណូលបាន​ពី ជាង​១៨ លាន​ដុល្លារ ពី​ភ្ញៀវទេសចរ​បរ​ចំនួន​៣៩៦,២៤១ នាក់ ដែល​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​នេះ​។ ចំណូល​នេះ ថយចុះ ៧៥,១៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៩​។


​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ បើ​គិតតែ​ក្នុង​ខែកញ្ញា ឆ្នាំ​២០២០​វិញ រមណីយដ្ឋាន​អង្គរ រកចំណូលបាន​ជាង ១២​ម៉ឺន​ដុល្លារ ពី​ភ្ញៀវទេសចរ​បរទេស​ជាង ២,៩៤៨​នាក់​។ ចំនូ​ន​ភ្ញៀវទេសចរ ក្នុង​ខែ កញ្ញា​នេះ ថយចុះ ៩៧,៣៤​ភាគរយ បើ​ធៀប​នឹង​ខែកញ្ញា ឆ្នាំ​២០២០​។ 
 
​ជាមួយគ្នានេះ ប្រាសាទ​កោះកែរ រកចំណូលបាន​ជិត ៩​ម៉ឺន​ដុល្លារ ពី​ភ្ញៀវទេសចរ​បរទេស ចំនួន ៨,៩១៤​នាក់ ខណៈ​ក្នុង​ខែកញ្ញា រកចំណូលបាន ៩៧០​ដុល្លារ ពី​ភ្ញៀវទេសចរ​បរទេស ជិត​១០០​នាក់​។ ចំណូល​ដែល​រកបាន​រយៈពេល​៩​ខែ​នេះ គ្រឹះស្ថាន​អង្គរ បាន​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​កម្ពុជា ចំនួន ៧៩២,៤៨២​ដុល្លារ​៕
 
 
 
 

Tag:
 រមណីយដ្ឋាន​
 ​អង្គរ​
  ចំណូល​
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com