ជាតិ
ពីនេះ ពីនោះ
មនុស្ស​ឥឡូវ មើល​ហ្វេ​ស​ប៊ុ​ក ជាជាង​ស្តាប់​អង្គប្រជុំ​
01, Oct 2020 , 4:39 pm        
រូបភាព
​ថ្ងៃនេះ សុធីរ​រអ៊ូ​ប្រាប់​សំណាង​ថា មនុស្ស​កាន់តែច្រើន លែងមាន​សុជីវធម៌​ហើយ​។ សុធីរ​ពោលថា ពេល​ប្រជុំ​ម្តងៗ មិន​ថា​ទ្រង់ទ្រាយ​តូច ទ្រង់ទ្រាយ​ធំ​ទេ​ប៉ុណ្ណា​ទេ មនុស្ស​មួយចំនួន​អសីលធម៌ ដោយ​បង្ហាញ​កាយវិការ​មិន​ស្តាប់​អង្គប្រជុំ​ទេ តែ​គិតតែ​ពី​ឆែក​ហ្វេ​ស​ប៊ុ​ក ឆ្លងឆ្លើយ​សារ ពេញ​មួយពេល​នៃ​អង្គប្រជុំ​។​

 
​សុធីរ​៖ អញ​ថា មនុស្ស​ខ្លះ​មិនមែន​ប្រើ​ហ្វេ​ស​ប៊ុ​ក​ទេ គឺ​លេង​ហ្វេ​ស​ប៊ុ​ក​មែនទែន​តែម្តង​អ្ហា​! លេង​គ្រប់ពេល លេង​គ្រប់កន្លែង​។ អញ​ទាស់ចិត្ត​ជាងគេ គឺ​ពេល​ប្រជុំ​ម្តងៗ ពួក​នោះ​មិនដែល​ស្តាប់​អង្គប្រជុំ ឬ​ស្តាប់​វាគ្មិន​អី​ទេ​។ 
 
​សំណាង​៖ អញ​ឆ្ងល់​ដែរ​។ ចុះបើ​ពេល ពួក​លេង​ហ្វេ​ស​ប៊ុ​ក​នោះ ត្រូវ​នាំ​ដឹកនាំ​អង្គប្រជុំ ហើយ​គេ​អត់​ស្តាប់​វិញ ពួកគេ​មាន​អារម្មណ៍​យ៉ាងម៉េច​វិញ​?
 
​សុធីរ​៖ មាន​ពីរ​រឿង ដែល​ធ្វើឱ្យ​អញ​ក្នាញ់​ខ្លាំង​។ ទីមួយ ពី​ពេល​ចាប់ផ្តើម​ប្រជុំ រហូតដល់​ចប់ ពួក​ហ្នឹង​ចុច​ទូរ​សព្ទ​ឆ្លើយឆ្លង​សារ​រហូត​។ បើជា​ការឆ្លើយតប​នឹង​ការងារ​សំខាន់ៗ​បន្តិចបន្តួច វា​មិន​អី​ទេ​។ ទី​ពីរ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​នេះ សុទ្ធតែជា​មនុស្ស​ធំដុំ មានមុខមាត់ មាន​ឋានៈ មាន​កិត្តិយស មាន​តួនាទី ដែល​ត្រូវ​មក​ប្រជុំ​ជជែក វែកញែក ឬ​ស្តា​ប់យក​ព័ត៌មាន ។​ល​។ 
 
​សំណាង​៖ អ្ហែង​និយាយ​អ៊ីចឹង អញ​អាណិត​ប្រធាន​អង្គប្រជុំ ឬ​អ្នករៀបចំ​ណាស់​អ្ហា​។ នៅ​ក្រសួង​អញ ពេលខ្លះ​សន្និសីទ​របស់​ក្រសួង​ធំៗ រដ្ឋមន្ត្រី​ឡើង​និយាយ​លើ​ឆាក​ផង តែ​មន្ត្រី​នៅក្រោម​ឈែ​ត​ក្នុង telegram ផង ក្នុង​messenger​ផង មើល facebook ផង​។ បើ​រដ្ឋមន្ត្រី​ដឹង គាត់​មិនដឹង​មួរ​ម៉ៅ​យ៉ាងម៉េច​ទេ​។​
 
​សុធីរ​៖ លេង​ពេលទំនេរ អញ​មិន​ថា​ទេ​។ តែ​គួរ​យល់​ដែរ​ថា ជា​ពេល​ប្រជុំ ពេល​សន្និសីទ ក្នុង​សិក្ខាសាលា ដែល​ពេលខ្លះ​គេ​ជជែក​គ្នា​រឿង​សំខាន់ៗ ហើយ​វាគ្មិន​ក៏​ជាម​នុស្ស​សំខាន់ៗ​ទៀត ដែល​អ្នកចូលរួម​ត្រូវ​ផ្តល់​តម្លៃ​។​
 
​សំណាង​៖ រឿង​សីលធម៌ រឿង​សុជីវធម៌​ណា​អា​ម៉ាក​។ វា​ធ្លាក់ចុះ​ច្រើន​ដែរ​។ មនុស្ស​ឥឡូវ ខ្វល់​តែ​រឿង​ខ្លួនឯង​៕

© រក្សាសិទ្ធិដោយ thmeythmey.com