អត្ថបទពាណិជ្ជកម្ម
កម្មវិធី​អប់រំ​អ្នកដឹកនាំ​អាជីវកម្ម​ខ្នាតតូច និង​មធ្យម ដែល​រង​ប៉ះពាល់​ដោយសារ​កូ​វីដ​-១៩ ត្រូវបាន​សម្ពោធ ក្រោម​មូលនិធិ​១​លាន​ដុល្លារ របស់​ក្រុមហ៊ុន Smart Axiata
01, Oct 2020 , 4:50 pm        
រូបភាព
​រាជធានី​ភ្នំពេញ ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០៖ ដើម្បី​ជួយ​គាំទ្រ​ដល់​អាជីវកម្ម​ទើប​បង្កើត​ថ្មី និង​អាជីវកម្ម​ខ្នាតតូច និង​មធ្យម នៅ​ទូទាំងប្រទេស​កម្ពុជា Impact Hub Phnom Penh បានដាក់​ដំណើរការ​កម្មវិធី​អប់រំ​ថ្មី​មួយ សម្រាប់​សហគ្រិន​នៅ​កម្ពុជា  ដែល​កម្មវិធី​នេះ បានទទួល​ជំនួយ​ពី​មូលនិធិ​ទឹកប្រាក់​ចំនួន ១ លាន​ដុល្លារ របស់​ក្រុមហ៊ុន Smart Axiata ដើម្បី​ប្រឆាំង​កូ​វីដ​-១៩​។ 
 
​កម្មវិធី​ថ្នាក់​សិក្សា​អន​ឡាញ​នេះ មាន​គោលបំណង​ជួយ​ដល់​សហគ្រិន​នៅ​កម្ពុជា ដើម្បី​ជម្នះ​បញ្ហា ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​សកល កូ​វីដ​-១៩​។ កម្មវិធី​នេះ បង្កើតឡើង ជាពិសេស​សម្រាប់​អ្នកដឹកនាំ​អាជីវកម្ម​ខ្នាតតូច និង​មធ្យម ដែល​ត្រូវការ​ដំណោះស្រាយ ដើម្បី​ជួយ​ឲ្យ​អាជីវកម្ម​របស់​ពួកគេ​ប្រសើរឡើង និង​បង្កើត​ក្រុមហ៊ុន ដែល​ធន់​នឹង​គ្រោះមហន្តរាយ​ផ្សេងៗ​។​
 
​អំឡុងពេល​នៃ​កម្មវិធីសិក្សា អ្នកចូលរួម​នឹង​រៀនសូត្រ​អំពី​របៀប​វាយតម្លៃ នៃ​ប្រតិ​ប​ត្ដិ​ការ​អាជីវកម្ម​នាពេល​បច្ចុប្បន្ន​របស់​ពួកគេ ដើម្បី​សម្រប​ខ្លួន ទៅនឹង​ការផ្លាស់ប្តូរ​នៃ​កាលៈទេសៈ ដោយ​រៀបចំ​គម្រោង និង​អនុវត្ត​ផែនការ​ថ្មី​។ តាមរយៈ​កម្មវិធី​នេះ       សហគ្រិន ក៏​នឹង​រៀន​អំពី​វិធី​ផ្សេងៗ​ដើម្បី​ទទួលបាន​មូលនិធិ​ជំនួយ​បន្ថែម ការប្រាស្រ័យ​ទាក់ទង​ជាមួយ​អតិថិជន និង​វិធី​កែលម្អ​ផែនការ​ហិរញ្ញវត្ថុ​របស់​ពួកគេ​ឡើងវិញ ឲ្យ​សម​នឹង​ទីផ្សារ​បច្ចុប្បន្ន​។ ថ្នាក់រៀន​តាម​អន​ឡាញ នឹងមាន​នៅលើ​គេហទំព័រ​របស់ Impact Hub ហើយ​សហគ្រិន អាច​ចូល​មើល​ខ្លឹមសារ​មេរៀន​បាន គ្រប់ពេល​ដោយ​ឲ្យ​គិតថ្លៃ​។ 
 
​កញ្ញា Olivia Hough នាយក​គ្រប់គ្រង​របស់ Impact Hub Phnom Penh  មានប្រសាសន៍ថា​៖ «​គោលដៅ​នៃ​កម្ម​វ​វិធី​ពង្រឹង អាជីវកម្ម សម្រាប់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​គឺ ដើម្បី​នាំយក​ចំណេះដឹង​ដល់​សហគ្រិន នៅ​ទូទាំងប្រទេស​កម្ពុជា និង​ជួយ​ពួកគេ បង្កើត​អាជីវកម្ម​ប្រកបដោយ​និរន្តរភាព និង​ភាព​ធន់ ដែល​អាច​ជម្នះ​វិ​ប​តិ្ត ដូចជា​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩​។​»
 
​ម្ចាស់​អាជីវកម្ម​ទាំងអស់ នឹង​អាច​ចូល​មើល​វគ្គ​សិក្សា​តាម​អន​ឡាញ ផ្សេងៗ​គ្នា និង​ចូលរួម​ក្នុងការ​សន្ទនា​តាម​អន​ឡាញ​ប្រចាំខែ ជាមួយ​សហគ្រិន​ដទៃទៀត​ផងដែរ​។ ពួកគេ ក៏​អាច​ចូល​មើល​វីដេអូ ប្រភព​ឯកសារ ករណី​សិក្សា​ដែល​មកពី​ជុំវិញ​ពិភពលោក និង​ធ្វើ​កិច្ចការ​លំ​ហាត់ ផ្សេងទៀត​ដែរ​។ ថ្នាក់រៀន​តាម​អន​ឡាញ នឹង​ចំណាយពេល​ប្រហែល ១០ ម៉ោង ដើម្បី​បញ្ចប់ ហើយ​អ្នកចូលរួម​ដែល​ទទួលបាន​ជោគជ័យ​ទាំងអស់ នឹង​ទទួលបាន​វិញ្ញាបនបត្រ នៅ​ចុងបញ្ចប់​នៃ​វគ្គ​សិក្សា​។​


 
​កញ្ញា Olivia Hough បន្ថែមទៀតថា ៖ «​យើង​បាន​ចាប់​ដៃគូ​ជាមួយ ក្រុមហ៊ុន Spring Activator ជា​ក្រុមហ៊ុន​កាណាដា ដែល​គាំទ្រ​ដល់​អាជីវកម្ម​ទើប​បង្កើត​ថ្មី និង​មានបទពិសោធន៍ ក្នុងការ​ឆ្លងកាត់​វិបត្តិ​សេដ្ឋកិច្ច​ចំនួន ៣ លើក​។ ដែល​នេះហើយ ជា​កត្តា​ធ្វើ​ឲ្យ​ក្រុមហ៊ុន មានបទពិសោធន៍​ដោយផ្ទាល់ ក្នុងការ​ដឹកនាំ​អាជីវកម្ម​ឆ្លងកាត់​ពេលវេលា​លំបាក នៃ​ភាពមិនប្រាកដប្រជា និង​ហានិភ័យ​។  យើង​បានដាក់​ប​ញ្ជូ​ល​ការសិក្សា និង​បកប្រែ​ខ្លឹមសារ ដើម្បី​ឲ្យ​សម នឹង​បរិបទ​សង្គម​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​»​។  
 
​រហូតមកដល់​ពេលនេះ ក្រុមហ៊ុន Smart បានផ្តល់​ជំនួយ​មូលនិធិ ដល់​គម្រោង​ចំនួន ១១  ផ្សេងៗ​គ្នា តាមរយៈ​មូលនិធិ​ប្រឆាំង​វីរុស​កូ​វីដ​-១៩ ដែល​ក្នុងចំណោម​គម្រោង​នោះ គឺ​ផ្តោតលើ​សកម្មភាព​ផ្សេងៗ​ដូចជា ការអប់រំ​ពី​ចម្ងាយ ការរក្សា​អនាម័យ​ផ្ទាល់ខ្លួន បរិក្ខារ​ការពារ​ខ្លួន សម្រាប់​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ផ្នែក​ជំនួយ​ហិរញ្ញវត្ថុ សម្រាប់​សហគ្រិន​។​


 
​លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt)  នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា​៖ « យើង​មាន​មោទកភាព​ណាស់ ដែល​បាន​គាំទ្រ​ដល់​កម្មវិធី​ពង្រឹង​អាជីវកម្ម របស់ Impact Hub​។ ការជោគជ័យ​របស់​អា​ជីវ​កម្ម​ទើប​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម គឺមាន​សារៈសំខាន់​ខ្លាំងណាស់ ដើម្បី​កសាង​សេដ្ឋកិច្ច​ឲ្យ​រឹងមាំ ជាពិសេស​ក្នុងអំឡុង​ពេលដែល​អាជីវកម្ម កំពុង​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ ដូចជា ការផ្លាស់ប្តូរ​ក្នុង​ទីផ្សារ ការបាត់បង់​អតិថិជន និង​បញ្ចូល​សកម្មភាព​ទៅ​អន​ឡាញ​»​។​


 
​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី មូលនិធិ​ទឹកប្រាក់ ១ លាន​ដុល្លារ សម្រាប់​ប្រឆាំង​កូ​វីដ​-១៩ របស់ ក្រុមហ៊ុន Smart Axiata  សូម​តាមដាន​លើ​ទំព័រ Facebook  របស់​ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/SmartForCambodia ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh
 


(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Quantung
© រក្សាសិទ្ធិដោយ thmeythmey.com