អត្ថបទពាណិជ្ជកម្ម
Nescafé ប្រារព្ធទិវាណេសកាហ្វេដ៏អស្ចារ្យក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែតុលា
× ភ្នំពេញ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០៖ ដោយសារតែរសជាតិ និងគុណភាពដ៏ល្អឥតខ្ចោះ ប្រជាជនកម្ពុជា តែងតែទទួលបានភាពរីករាយ ស្រស់ស្រាយនាពេលព្រឹក កាន់តែប្រសើរជាងមុនជាមួយនឹងណេសកាហ្វេមួយកែវដ៏ឈ្ងុយឆ្ងាញ់។ ណេសកាហ្វេ ជាម៉ាកកាហ្វេទទួលបានការជឿទុកចិត្តបំផុត នៅលើពិភពលោក និងជាជម្រើសកាហ្វេឈានមុខគេ នៅកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ដោយស្មារតីនៃការស្រលាញ់ និងដើម្បីបង្កើនការយល់ដឹងអំពីកាហ្វេ ឆ្នាំនេះ ណេសកាហ្វេ ព្រមទាំងប្រជាជនកម្ពុជា បានជួបជុំគ្នាជាថ្មីម្តងទៀត ដើម្បីអបអរសាទរទិវាណេសកាហ្វេ រួមគ្នានឹងការប្រារព្ធទិវាកាហ្វេអន្តរជាតិ ដោយមានការចូលរួមពីប្រទេសជាង ១៨០ នៅជុំវិញពិភពលោក។ ទិវានេះ ត្រូវបានធ្វើឡើង ដើម្បីប្រមូលផ្ដុំអ្នកនិយមកាហ្វេទាំងអស់ ក្នុងគោលបំណងអបអរ និងបង្ហាញពីឆន្ទៈរួមគ្នា ក្នុងការលើកកម្ពស់គុណតម្លៃ នៃគ្រាប់កាហ្វេប្រកបដោយនិរន្តរភាព។
នាយកគ្រប់គ្រង Nestle ប្រចាំប្រទេសកម្ពុជា លោក Chandana Fernando បានមានប្រសាសន៍ថា៖«ឆ្នាំនេះ គឺជាឆ្នាំទី ៣ ហើយសម្រាប់យើង។ យើងយល់ និងមើលឃើញពីសារសំខាន់ និងតម្លៃនៃទិវានេះ។ ការអបអរសាទរនេះ គឺជាឱកាសមួយ ដើម្បីឱ្យអ្នកដែលចូលចិត្តកាហ្វេទាំងអស់ ចូលរួមចែករំលែកនូវពេលវេលាដ៏រីករាយ ដែលកាហ្វេនាំមកកាន់ជីវិតរបស់ពួកគាត់»។
ទិវានេះ ពោរពេញដោយសកម្មភាពសប្បាយរីករាយជាច្រើន រួមមាន៖ ការលេងល្បែងកម្សាន្តជាមួយកែវណេសកាហ្វេ ដែលចាប់ផ្តើមនៅមុខផ្សារធំថ្មី បន្ទាប់មកបន្តទៅមជ្ឈមណ្ឌលភ្នំពេញ និងស្ថានីយរថយន្ដក្រុងច្បារអំពៅ ដែលអនុញ្ញាតឱ្យអ្នកនិយមកាហ្វេនៅតាមទីតាំងនីមួយៗ អាចចូលរួមលេងល្បែងកម្សាន្ដ ដើម្បីទទួលបានរង្វាន់ផងដែរ។ កម្មវិធីនេះ ត្រូវបានផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការ របស់ ណេសកាហ្វេ ដោយមានទូតសុឆន្ទៈ ពីណេសកាហ្វេ លោក ជា វណ្ណារិទ្ធ អត្ថាធិប្បាយ និងផ្តល់ជូនកាដូអនុស្សាវរីយ៍ ពីណេសកាហ្វេ ដល់អ្នកនិយមកាហ្វេ រួមនិងការភ្លក្សរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ ណេសកាហ្វេ រាប់ពាន់កែវដោយឥតគិតថ្លៃផងដែរ។
NESCAFÉ ដឹងថា កាដូដែលឥតព្រៀងទុក តែងតែធ្វើឱ្យអ្នកទទួលមានការភ្ញាក់ផ្អើល និងសប្បាយរីករាយ។ ដូច្នេះហើយ ពួកគេបានប្រើប្រាស់រថយន្តណេសកាហ្វេ ធ្វើដំណើរជុំវិញទីក្រុងភ្នំពេញ ដើម្បីឱ្យអ្នកចូលរួមអាចថតរូប និងផ្តល់នូវភាពភ្ញាក់ផ្អើល ជាមួយនឹងការចែកជូនកាដូអនុស្សាវរីយ៍ដូចជា៖ កែវណេសកាហ្វេ ណេសកាហ្វេប្លេនអេនព្រូវ និងណេសកាហ្វេកំប៉ុងជាដើម។ សកម្មភាពទាំងនេះ គឺជាផ្នែកមួយនៃបេសកកម្មរួមរបស់ ណេសកាហ្វេ ក្នុងការចែករំលែកកាហ្វេ និងពេលវេលាល្អៗ ជាមួយអតិថិជនទាំងអស់។
លោក Chandana បានមានប្រសាសន៍បន្ថែមទៀតថា៖«ក្នុងដំណើរប្រកបដោយភាពជោគជ័យនៅប្រទេសកម្ពុជា ណេសកាហ្វេ បានបង្ហាញតួនាទីរបស់ខ្លួន ក្នុងនាមជាអ្នកភ្ជាប់ទំនាក់ទំនង ដែលជំរុញឱ្យប្រជាជនកម្ពុជា ពង្រឹងទំនាក់ទំនងជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ពួកគាត់ ហើយជារៀងរាល់ថ្ងៃ គឺជាការចាប់ផ្ដើមថ្ងៃថ្មីជាមួយណេសកាហ្វេ។
ក្លិនដ៏ឈ្ងុយ និងរសជាតិដ៏ឆ្ងាញ់របស់ ណេសកាហ្វេ នឹងធ្វើឱ្យអារម្មណ៍របស់លោកអ្នកស្រស់ថ្លា។ អាចនិយាយម្យ៉ាងទៀតបានថា ពេលវេលាពេលព្រឹករបស់លោកអ្នកកាន់តែប្រសើរជាមួយ ណេសកាហ្វេ។ ប្រជាជនកម្ពុជាជាច្រើន បានចាប់ផ្តើមបង្កើតទំនាក់ទំនងល្អៗជាមួយគ្នា តាមរយៈការពិសា ណេសកាហ្វេមួយកែវ។ យើងតែងតែព្យាយាមច្នៃប្រតិដ្ឋ និងកែលម្អផលិតផលរបស់យើង ដើម្បីផ្តល់នូវជម្រើសកាន់តែប្រសើរជាងមុន ដែលអាចឆ្លើយតបទៅនឹងតម្រូវការ របស់អតិថិជននៅក្នុងប្រទេសកម្ពុជា។ យើងរីករាយ ដែលឃើញថា ណេសកាហ្វេ នៅតែជាកាហ្វេ ដែលអតិថិជនតែងតែចូលចិត្ត ពីមួយជំនាន់ទៅមួយជំនាន់»៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com