ពីនេះ ពីនោះ
សុខភាព
ស្គាល់ “​សណ្ដែក​ហោ​ឡាំង​តាវ​” ឬ​អត់ (Snow pea)? បន្លែ​នេះ​ជួយ​ទប់ស្កាត់​បញ្ហា​សុខភាព​ជាច្រើន​
02, Oct 2020 , 8:59 pm        
រូបភាព
​ទោះបីជា​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន​សណ្ដែក​ហោ​ឡាំង​តាវ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​ពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​វា​ចំពោះ​សុខភាព​ឡើយ​។ ថា​តើ​សណ្ដែក​នេះ​អាច​ផ្ដល់​ផល​ល្អៗ​អ្វីខ្លះ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​រួមបញ្ចូល​សណ្ដែក​ហោ​ឡាំង​តាវ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ៖

 
១. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​
 
​មួយ​ក្នុងចំណោម​សារធាតុចិញ្ចឹម​ចាំបាច់​ជាច្រើន​ដែល​សណ្ដែក​ហោ​ឡាំង​តាវ​មាន​ផ្ទុក គឺ​ជាតិ​ដែក​។ នេះហើយ​ជា​មូលហេតុ​ដែល​អ្នក​មានប​ញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​ដោយសារ​កង្វះ​ជាតិ​ដែក​គួរ​ព្យាយាម​ទទួលទាន ឬ​រួមបញ្ចូល​សណ្ដែក​ហោ​ឡាំង​តាវ​ក្នុង​របប​អាហារ​។ សណ្ដែក​នេះ​ក៏​ជា​ជម្រើស​ដ៏​ប្រសើរ​សម្រាប់​អ្នក​ដែល​ប្រឈមមុខ​ខ្ពស់​នឹង​ហានិភ័យ​នៃ​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​ដូចជា​ស្ដ្រី​ដែល​ធ្លាក់ឈាម​ខ្លាំង​កំឡុងពេល​មក​រដូវ​និង​ស្ត្រី​ដែល​កំពុងមាន​ផ្ទៃពោះ​ជាដើម​។​
 
២. ទប់ស្កាត់​បញ្ហា​ពាក់ព័ន្ធ​នឹង​ខួរក្បាល​និង​ប្រព័ន្ធ​ស​សៃ​ប្រសាទ​របស់​ទារក​ក្នុង​ផ្ទៃ​
 
​សណ្ដែក​ហោ​ឡាំង​តាវ​មាន​ផ្ទុក​សម្បូ​តទៅ​ដោយ​សារធាតុ folate ដែល​ជួយ​ទប់ស្កាត់​បញ្ហា​ពាក់ព័ន្ធ​នឹង​ខួរក្បាល​និង​ប្រព័ន្ធ​ស​សៃ​ប្រសាទ​របស់​ទារក​ក្នុង​ផ្ទៃ​បាន​យ៉ាង​ប្រសើរ​។​
 
៣. ពង្រឹង​សុខភាព​ឆ្អឹង​
 
​កាល់ស្យូម​ជា​សារធាតុចិញ្ចឹម​សំខាន់​មួយទៀត​ដែលមាន​ផ្ទុក​ក្នុង​សណ្ដែក​ហោ​ឡាំង​តាវ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​ចូរ​កុំ​ភ្លេច​រួមបញ្ចូល​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម​ដូចជា​សណ្ដែក​ហោ​ឡាំង​តាវ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ ជាតិ Phosphorous និង​ប៉ូ​តា​ស្យូ​ម​ដែលមាន​ក្នុង​សណ្ដែក​នេះ​ក៏​ជួយ​ពង្រឹង​សុខភាព​ឆ្អឹង​គួរឱ្យកត់សម្គាល់​ផងដែរ​។​
 
៤. គ្រប់គ្រង​សម្ពាធ​ឈាម​
 
​បញ្ហា​គួរឱ្យ​ព្រួយបារម្ភ​បំផុត​មួយ​នៃ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ គឺ​វា​អាចធ្វើឱ្យ​អ្នក​ប្រឈមមុខ​នឹង​ជំងឺ​សាហាវៗ​ជាច្រើន រួមទាំង​ជំងឺ​ខ្សោយតម្រងនោម​ដាច់​ស​សៃ​ឈាម​ខួរក្បាល និង​គាំងបេះដូង​។ ទោះជា​យ៉ាងណា​សណ្ដែក​ហោ​ឡាំង​តាវ​មាន​ផ្ទុក​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​បាន​យ៉ាង​ប្រសើរ​។​
 
៥. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
 
​សណ្ដែក​ហោ​ឡាំង​តាវ​ក៏មាន​ផ្ទុក​វីតាមីន C ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ទប់ទល់​ជំងឺឆ្លង​ផ្សេងៗ​ជាពិសេស​ជំងឺ​ផ្ដាសាយធំ ឬ​គ្រុនផ្ដាសាយ​។​
 
៦. ពង្រឹង​សុខភាព​ភ្នែក​
 
​វីតាមីន A ក្នុង​សណ្ដែក​ហោ​ឡាំង​តាវ​ជួយ​ពង្រឹង​សុខភាព​ភ្នែក​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ភ្នែក​ដែល​អាច​បណ្ដាលឱ្យ​បាត់បង់​ការមើលឃើញ​។​
 
៧. សម្រួល​ចលនា​ពោះវៀន​
 
​សណ្ដែក​ហោ​ឡាំង​តាវ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​ដែល​ជួយ​សម្រួល​ចលនា​ពោះវៀន​ទប់ស្កាត់​បញ្ហា​ទល់លាមក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com