ពីនេះ ពីនោះ
សុខភាព
ធ្លាប់​ញ៊ាំ “​ផ្សិត​អយ​ស្ទ័​រ​” ឬ​អត់ (Oyster Mushrooms) ? ល្អ​ណាស់​ចំពោះ​សុខភាព ទប់ស្កាត់​ជំងឺ​ទាំងនេះ​
03, Oct 2020 , 6:59 am        
រូបភាព
​ទោះបីជា​ស្គាល់​និង​ធ្លាប់​ទទួលទាន ប៉ុន្តែ​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិនដែល​ចាប់អារម្មណ៍​ពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ​អាហារ​នេះ​ចំពោះ​សុខភាព​ឡើយ​។ ថា​តើ​ផ្សិត​អយ​ស្ទ័​រអា​ច​ផ្ដល់​ផល​ល្អ​អ្វីខ្លះ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​រួមបញ្ចូល​ផ្សិត​អយ​ស្ទ័​រ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ៖

 
១. វា​ជួយ​បង្កើន​អារម្មណ៍​ល្អប្រសើរ​
 
​នេះ​ក៏​ព្រោះតែ​ផ្សិត​អយ​ស្ទ័​រ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន D ដែល​ចាំបាច់​ក្នុងការ​លើកកម្ពស់​អារ​ម្មណ៍​ល្អប្រសើរ​។​
 
២. វា​ជួយ​ពង្រឹង​សុខភាព​ឆ្អឹង​
 
​ក្រៅពី​លើកកម្ពស់​អារម្មណ៍​ល្អប្រសើរ​ហើយ​នោះ វីតាមីន D ក៏​ចាំបាច់​សម្រាប់​ការទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​ផងដែរ​។ វីតាមីន​នេះ​ជួយ​រាងកាយ​ក្នុងការ​ស្រូប​ជាតិ​កាល់ស្យូម​បាន​កាន់តែ​ប្រសើរ​។​
 
៣. វា​ជួយ​ទប់ស្កាត់​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​
 
​នេះ​ក៏​ព្រោះតែ​ផ្សិត​អយ​ស្ទ័​រ​មាន​ផ្ទុក​ជាតិ​ដែក​និង​វីតាមីន B12 ដែល​ចាំបាច់​សម្រាប់​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម​។​
 
៤. វា​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
 
​ជាតិ​ដែក​មិន​ត្រឹមតែ​សំខាន់​សម្រាប់​ទប់ស្កាត់​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ចាំបាច់​សម្រាប់​ការពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ផងដែរ​។ ក្រៅពី​ជាតិ​ដែក ផ្សិត​អយ​ស្ទ័​រ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​រ៉ែ​ដទៃទៀត​រួមបញ្ចូល​ទាំង​សេ​លេ​ញ៉ូ​ម ទង់ដែង និង​ស័ង្កសី​ដែល​អាចជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​បាន​យ៉ាង​ប្រសើរ​។​
 
៥. បញ្ចុះ​សម្ពាធ​ឈាម​
 
​បរិមាណ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ក្នុង​ផ្សិត​អយ​ស្ទ័​រ​មាន​ប្រសិទ្ធភាព​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​។ នេះហើយ​ជា​មូលហេតុ​ដែល​អ្នក​មានប​ញ្ហា​លើស​សម្ពាធ​ឈាម​គួរ​រួមបញ្ចូល​ផ្សិត​អយ​ស្ទ័​រ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
៦. បង្កើន​ម៉ាស​សាច់ដុំ​
 
​ផ្សិត​អយ​ស្ទ័​រ​ក៏​អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​ជាតិ​ប្រូតេអ៊ីន​ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​សាច់ដុំ ការផលិត​អ័រម៉ូន និង​អង់ស៊ីម​សំខាន់ៗ​ក្នុង​ដំណើរការ​រាងកាយ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com