ជាតិ
បទសម្ភាសន៍
សុខភាព
តើបញ្ហា«កូនក្រៅស្បូន» កើតឡើងដោយសារអ្វី?
× ភ្នំពេញ៖ «កូនក្រៅស្បូន »គឺជាការបង្កកំណើតកូន នៅខាងក្រៅតួស្បូនដូចជា ដៃស្បូន មាត់ស្បូន ឬនៅក្នុងពោះដែលខុសទីតាំង។ បើតាមលោកវេជ្ជបណ្ឌិត ប៉ិច សុធី មូលហេតុដែលបណ្ដាលឱ្យស្ត្រីមានបញ្ហាកូនក្រៅស្បូន គឺ ស្ត្រីមានជំងឺរលាកដៃស្បូន , ធ្លាប់វះកាត់ដៃស្បូន,គីសរដូវ, ជក់បារី, ដៃស្បូនមិនធម្មតាពីកំណើត ដូចជាវែងពេក ឬត្បៀតពេក។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងតាមដានបទសម្ភាស រវាង កញ្ញា អ៊ុត រស្មី អ្នកកាសែតនៃសារព័ត៌មានថ្មីៗ ជាមួយលោកវេជ្ជបណ្ឌិត ប៉ិច សុធី ប្រធានមន្ទីរពហុព្យាបាលសម្ភពសោភាមានជ័យ ដូចតទៅ៖
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកវេជ្ជបណ្ឌិត ប៉ិច សុធី ប្រធានមន្ទីរពហុព្យាបាលសម្ភពសោភាមានជ័យ បានលើកឡើងថា បញ្ហាកូនក្រៅស្បូន ភាគច្រើនកើតលើស្ត្រីវ័យចំណាស់ចាប់ពី ៣៥-៤០ឆ្នាំ តែករណីខ្លះក៏កើតលើស្ត្រីវ័យក្មេងផងដែរ ។« ផ្នែកខ្លះ កើតចំពោះស្ត្រីក្មេងៗដែរ ដោយសារតែគាត់ឆាប់រួមភេទពេក ហើយគាត់មានប្រឈមនឹងជំងឺកាមរោគ ឬក៏ជំងឺរលាកដៃស្បូន ដែលធ្វើឱ្យគាត់មានភាពប្រឈមនៃការកើតកូនក្រៅស្បួននេះដែរ»។ នេះជាការបញ្ជាក់របស់ លោក វេជ្ជបណ្ឌិត ប៉ិច សុធី។
ប្រធានមន្ទីរពហុព្យាបាលសម្ភពសោភាមានជ័យរូបនេះ បានអះអាងថា រោគសញ្ញានៃបញ្ហាកូនក្រៅស្បូន គេអាចសម្គាល់តាមរយៈ បន្ទាប់ពីស្ត្រីបាត់រដូវមានអាការចុកពោះ និងធ្លាក់ឈាម។ លោកវេជ្ជបណ្ឌិតបានពន្យល់ដូច្នេះថា៖« រោគសញ្ញាទាំងបីនេះ យើងត្រូវគិតទី១ គឺអាចមានកូនក្រៅស្បូន ពិតមែនថានៅក្នុងនោះវាអាចមានដូចជាកូនរលូតមែន ប៉ុន្តែត្រូវគិតកូនក្រៅស្បូនមុនគេ ពីព្រោះកូនក្រៅស្បូននេះ វាគ្រោះថ្នាក់ជាងគេ»៕
Tag:
សុខភាព
កូនក្រៅស្បូន
ប៉ិច សុធី
© រក្សាសិទ្ធិដោយ thmeythmey.com