ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ចង់ឱ្យ​សាច់ដុំ​រឹងមាំ តើ​គួរ​មាន​របប​អាហារ​បែបណា​?
04, Oct 2020 , 6:59 am        
រូបភាព
​របប​អាហារ​ចាំបាច់​ណាស់​សម្រាប់​រក្សាសុខ​ភាព​រាងកាយ ព្រមទាំង​ភាពរឹងមាំ​នៃ​សាច់ដុំ​។ ថា​តើ​ដើម្បីឱ្យ​សាច់ដុំ​រឹងមាំ​ប្រសើរ​អ្នក​គួរ​មាន​របប​អាហារ​បែបណា​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ពី​អាហារ​ដែល​អ្នក​គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ដើម្បី​ជួយ​ឱ្យ​សាច់ដុំ​រឹងមាំ ៖

 
១. ត្រី​សាល​ម៉ុ​ន​
 
​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​និង​ជាតិ​ខ្លាញ់​សុខភាព​ល្អ​នោះ គឺ​ត្រី​សម្បូរ​ខ្លាញ់​សាល​ម៉ុ​ន​។ ត្រី​សាល​ម៉ុ​ន​មិន​ត្រឹមតែ​ជួយ​ក្នុង​ការបង្កើន​សាច់ដុំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្ដល់​អត្ថប្រយោជន៍​ចំពោះ​រាងកាយ​ទាំងមូល​តាមរយៈ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​វា​មាន​ផ្ទុក​។​
 
២. សណ្ដែក​
 
​ក្រៅពី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន សារធាតុ folate ជាតិ​ទង់ដែង និង​វីតាមីន B ល្អ​ចំពោះ​សាច់ដុំ​ហើយ​នោះ សណ្ដែក​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​ជាតិ​ស​សៃ​ដែល​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ផងដែរ​។​
 
៣. សាច់​ទ្រូង​មាន់​
 
​នោះ​ក៏​ព្រោះតែ​សាច់​ទ្រូង​មាន់​មាន​ផ្ទុក​ប្រូតេអ៊ីន​និង​វីតាមីន B ខ្ពស់ ប៉ុន្តែ​ជាតិ​ខ្លាញ់​និង​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ទាប​ដែល​ប្រសើរ​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល រួមទាំង​សាច់ដុំ​។ 
 
៤. សាច់គោ​គ្មាន​ខ្លាញ់​
 
​ជា​អាហារ​ដែល​ប្រសើរ​បំផុត​ជួយ​ឱ្យ​ឡើង​សាច់ដុំ​ឆាប់រហ័ស​។ សាច់គោ​គ្មាន​ខ្លាញ់​មាន​ផ្ទុក leucine និង creatine ដែលជា​សារធាតុចិញ្ចឹម​ចាំបាច់​សម្រាប់​សាច់ដុំ និង​ការកើនឡើង​នូវ​ជាលិកា​សាច់ដុំ​ថ្មី​។​ទោះជា​យ៉ាងណា​ការ​ទទួលទាន​ច្រើនពេក​ក៏​មិនល្អ​ដែរ​សម្រាប់​សុខភាព​។​
 
៥. ស៊ុត​
 
​ស៊ុត ជា​ប្រភេទ​នៃ​អាហារ​ដ៏​ប្រសើរ​បំផុត​សម្រាប់​ការកសាង​បង្កើន​សាច់ដុំ​មាន​សុខភាព​ល្អ​។ ស៊ុតមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់ និង​ជាតិ​ខ្លាញ់​សុខភាព​ល្អ​។ ដូច្នេះ​ដើម្បី​អាច​កើន​ទម្ងន់ និង​ឡើង​សាច់ដុំ​ឆាប់រហ័ស ក៏ដូចជា​រក្សាបាន​នូវ​សុខភាព​រាងកាយ​រឹងមាំ ចូរ​ទទួលទាន​ស៊ុត​ឱ្យបាន ៣ គ្រាប់​ក្នុង​មួយថ្ងៃ​។​
 
៦. គ្រាប់​ធញ្ញជាតិ​
 
​ដើម្បី​បង្កើន​ម៉ាស​សាច់ដុំ​គ្មាន​ខ្លាញ់​ចូរ​ព្យាយាម​ទទួលទាន​គ្រាប់​ធញ្ញជាតិ​មួយ​ក្ដាប់ដៃ​ពេញ​ក្នុង​មួយថ្ងៃ​ជាប្រចាំ​។ នោះ​ក៏​ព្រោះតែ​ក្រៅពី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​ហើយ​នោះ គ្រាប់​ធញ្ញជាតិ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុចិញ្ចឹម​ផ្សេងទៀត​ដែល​រាងកាយ​ត្រូវការ​ចាំបាច់​ដើម្បី​បង្កើន​សាច់ដុំ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com