ជាតិ
ក្រៅពីប្រាក់ខែមន្ត្រីរាជការ លោក សាវ៉ាត់ បានចំណូលបន្ថែមពីការចិញ្ចឹមបង្កង ត្រី និងកង្កែប
× លោក នុត សាវ៉ាត់ ជាមន្ត្រីរាជការមួយរូប ដែលបានឆ្លៀតចិញ្ចឹមត្រី កន្ធាយ បង្កង និងកង្កែប ដើម្បីរកប្រាក់ចំណូលបន្ថែមនៅក្នុងគ្រួសារ។ មានស្រុកកំណើត នៅខេត្តតាកែវ លោក នុត សាវ៉ាត់ អះអាងថា លោកចាប់ផ្តើមរបរចិញ្ចឹមសត្វនេះ មួយឆ្នាំកន្លះមកហើយ។ របរបន្ថែមពី អាចផ្តល់ចំណូលប្រមាណ៦០០ដុល្លារ ដល់មន្ត្រីរូបនេះ។
លោក នុត សាវ៉ាត់ ជាមន្ត្រីនៅរដ្ឋបាលជលផល រាជធានីភ្នំពេញផង និងជាអ្នកចិញ្ចឹមបង្កង ត្រី កន្ធាយ និងកង្កែបផង។ មានស្រុកកំណើតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ លោក សាវ៉ាត់ ទើបចាប់ផ្តើមការងារចិញ្ចឹមសត្វនេះ ប្រមាណមួយឆ្នាំកន្លះប៉ុណ្ណោះ នៅឯនៅស្រុកកំណើត។
មានបរិញ្ញាបត្រផ្នែកជលផល និងអនុបណ្ឌិតផ្នែកអភិរក្សជីវចម្រុះ លោក សាវ៉ាត់ ពន្យល់ប្រាប់សារព័ត៌មាន Thmetythmey25 ថា៖« ខ្ញុំមានជំនាញជលផលហ្នឹង ហើយបានធ្វើការជាមួយផ្នែកវារីវប្បកម្មជាច្រើនមកហើយ តែពីមុន ខ្ញុំមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើវា។ ម្យ៉ាងពីមុន មិនទាន់មានប្រភពទឹកគ្រប់គ្រាន់។ ទើបតែមានការកាយប្រឡាយទឹកនៅក្បែរផ្ទះ ធ្វើឲ្យមានទឹកខួបប្រាំងខួបវស្សា ទើបខ្ញុំចាប់យកឱកាសនេះ»។
ដោយសារខ្លួនជាមន្ត្រីរាជការដែលមានការងារប្រចាំនៅរាជធានីភ្នំពេញ លោក នុត សាវា់ត់ អាចឆ្លៀតទៅមើលថែត្រី បង្កង កន្ធាយ និងកង្កែបចិញ្ចឹមរបស់ខ្លួនតែនៅថ្ងៃចុងសប្តាហ៍ប៉ុណ្ណោះ។ រីឯថ្ងៃចន្ទ ដល់សុក្រ គឺជាភារៈរបស់ក្រុមគ្រួសារនៅឯស្រុកកំណើតនោះ។ ក្រៅពីការចិញ្ចឹមសត្វ លោក សាវ៉ាត់ ក៏ជាអ្នកចែកចាយនូវសម្ភារកសិកម្ម និងចំណីសត្វមួយរូបផងដែរ។
ជាមធ្យម លោក សាវ៉ាត់ អះអាងថា ខ្លួនអាចទទួលចំណូលប្រមាណ ៦០០ ដុល្លារក្នុងមួយខែ ពីរបរចិញ្ចឹមសត្វនេះ បន្ថែមលើការងារមន្ត្រីរាជការ។
បើទោះបីការរៀនជំនាញជលផលស្រាប់ទៅហើយ ប៉ុន្តែការអនុវត្តចិញ្ចឹមជាក់ស្តែង មិនមែនជាងរឿងងាយស្រួលប៉ុន្មានោះទេ។ នេះបើតាមលោក នុត សាវ៉ាត់ ដែលបានបន្តថា លោកបានចំណាយពេលច្រើនក្នុងការអាសៀវភៅ និងស្រាវជ្រាវបន្ថែមពីបច្ចេកចិញ្ចឹម៕
រូបភាពពីលោក នុត សាវ៉ាត់
លោក នុត សាវ៉ាត់
Tag:
វារីវប្បកម្ម
បង្កង
ត្រី
កន្ធាយ
កង្កែប
នុត សាវ៉ាត់
តាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com