ជាតិ
វីដេអូ
លោក ស៊ាន សុ​រ្យ​ផល្លា ផ្តួចផ្តើម​បង្កើត​រមណីយដ្ឋាន​ផ្សិត​សរីរាង្គ​ដំបូង​នៅ​កម្ពុជា​
03, Oct 2020 , 2:29 pm        
រូបភាព
​ភ្នំពេញ​៖ លោក ស៊ាន សុ​រ្យ​ផល្លា អ្នក​ដាំ​ផ្សិត​បែប​ទំនើប​ដ៏​ប្លែក​គេ​នៅ​កម្ពុជា គឺ​ការដាំ​ផ្សិត​សរីរាង្គ នៅក្នុង​ធុង​។ លោក សុ​រ្យ​ផល្លា ពន្យល់​ប្រាប់​សារព័ត៌មាន Thmeythmey25​ថា គោលដៅ​ចម្បង​នៃ​ការរៀបចំ​បច្ចេក​ដាំ​ផ្សិត​ក្នុង​ធុង​នេះ គឺ​ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន សន្សំសំចៃ និង​ផ្តល់​ផលិតផល​ផ្សិត​ដែលមាន​គុណភាព​ល្អ និង​ធានា​សុវត្ថិភាព​សុខភាព​សម្រាប់​អ្នកប្រើប្រាស់​។ អ្នក​ដាំ​ផ្សិត​រូបនេះ​ពន្យល់​បន្ថែមថា​៖«​យើង​ដាំ​ផ្សិត​នៅ​កណ្តាល​ទីក្រុង​តែម្តង នៅ​ទីប្រជុំជន​តែម្តង​។ នៅ​គ្រប់​ទីក្រុង គឺ​យើង​នឹងដាក់​នៅក្នុង​ទីក្រុង​តែម្តង ព្រោះ​យើង​ចង់​ផ្តល់​ទិន្នផល​ភាពស្រស់​ឆ្ងាញ់​របស់​ផ្សិត ដែល​មិន​ដែលមាន​ពីមុនមក​»​។

 
​ក្នុង​បទ​សម្ភាស​ជាមួយ Thmeythmey25  លោក ស៊ាន សុ​រ្យ​ផល្លា ក៏មាន​មហិច្ឆតា​បង្កើត​រមណីយ​ដ្ឋា​នក​សិ​-​ទេសចរណ៍​មួយ​ផងដែរ ដោយ​យក ផ្សិត ជា​ដំណាំ​ចម្បង ឬ​អាច​ហៅថា រមណីយដ្ឋាន​ផ្សិត​សរីរាង្គ​។ មិន​ត្រឹមតែ​ជា​រមណីយដ្ឋាន ក​សិ​-​ទេសចរណ៍​ប៉ុ​ណ្ពោះ​ទេ ប៉ុន្តែ​លោក សូ​រ្​ុ​ផល្លា ចង់​ប្រែក្លាយ​វា​ជា​មជ្ឈមណ្ឌល​ផ្គង់​ផ្គង់​ផ្សិត​នៅក្នុង​ស្រុក ហើយ​មានលទ្ធភាព​វេច​ខ្ចប់ និង​នាំចេញ​ផ្សិត​សរីរាង្គ ដែលមាន​គុណភាព​ទៅ​ក្រៅប្រទេស​ផងដែរ​។  
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស​រវាង កញ្ញា ខន ចំប៉ា អ្នកសារព័ត៌មាន នៃ​សារព័ត៌មាន Thmeythmey25 និង​លោក ស៊ាន សុ​រ្យ​ផល្លា អ្នក​ដាំ​ផ្សិត​តាម​បច្ចេកទេស​ថ្មី​ដូចតទៅ​៖
 
 

Tag:
 ស៊ាន សុ​រ្យ​ផល្លា​
 ​ផ្សិត​
 ​រមណីយដ្ឋាន​ផ្សិត​
 ​ក​សិ​ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com