ជាតិ
ទៅ​កម្សាន្ត​នៅ​សហគមន៍​ត្រពាំង​សង្កែ ជួយ​ទាំង​បរិស្ថាន សហគមន៍ និង​ល​ម្អែ​អារម្មណ៍​
03, Oct 2020 , 8:29 pm        
រូបភាព
សហគមន៍ត្រពាំងសង្កែ
សហគមន៍ត្រពាំងសង្កែ
ដោយ:
​សហគមន៍​ត្រពាំង​សង្កែ ជា​តំបន់​អេកូ​-​ទេសចរណ៍​ដ៏​ល្បី​មួយ ដែល​ស្ថិត​ក្នុងស្រុក​ទឹកឈូ ខេត្តកំពត​។ ទេសចរ មិន​ត្រឹមតែ​បាន​សម្រាក​លម្ហែកាយ​ជាមួយ​ធម្មជាតិ និង​ខ្យល់អាកាស​បរិសុទ្ធ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថវិកា​មួយផ្នែក​ដែល​បានមកពី​វិស័យ​ទេសចរណ៍​នេះ នឹង​ហូរ​ចូលទៅ​ប្រជា​សហគមន៍​នៅ​តំបន់​នោះ​។ មិនតែប៉ុណ្ណោះ ទេសចរ អាច​ចូលរួម​ថែរក្សា​បរិស្ថាន តាមរយៈ​ការដាំ​ដើម​កោង​កាង​។​

 
​មាន​ទីតាំង​នៅក្នុង ស្រុក​ទឹកឈូ ខេត្តកំពត សហគមន៍​ត្រពាំង​សង្កែ ជា​តំបន់​ទ​អេកូ​-​ទេសចរណ៍​ដ៏​ល្បីល្បាញ​មួយ ដែល​ហ៊ុមព័ទ្ធ​ទៅដោយ​ព្រៃកោងកាង​យ៉ាង​ស្រស់ស្អាត​។ គេហទំព័រ​មន្ទីរ​ទេស​ចរណ៍​ខេត្តកំពត បានសរសេរថា ការ​ជិះទូក​កម្សាន្ត​នៅ​កណ្តាល​ជួរ​ព្រៃកោងកាង​ដ៏​វែង តូប និង​ស្ពានឈើ​ដែល​សាងសង់ឡើង​ដើម្បី​ឲ្យ​ទេសចរ​អាច​ដើរ​កម្សាន្ត​នៅក្នុង​ព្រៃកោងកាង និង​ផ្ដិត​យក​រូបភាព​ជាមួយ​ធម្មជាតិ​យ៉ាង​ប្លែក​ភ្នែក គឺជា​ទិដ្ឋភាព​ដែល​ទេសចរ​តែង​ទៅ​កម្សាន្ត​ម្តង​ហើយ ម្តងទៀត​។ 


ត្រពាំងសង្កែ 

​មិន​ត្រឹមតែ​បាន​សម្រាក​លម្ហែកាយ​ទេ ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​ទីនោះ ក៏បាន​ចូលរួម​លើកស្ទួយ​ជីវភាព​ប្រជា​សហគមន៍ និង​អាច​ចូលរួម​ដាំ​ដើម​កោង​កាង​ផងដែរ​។ ហ​ទំព័រ​មន្ទីរ​ទេសចរណ៍​ខេត្តកំពត សរសេរ​ដូច្នេះ​៖ «​នៅ​សហគមន៍​ត្រពាំង​សង្កែ ទេសចរ​អាច​ជួល​ទូក តម្លៃ​ត្រឹម ៦​ម៉ឺន​រៀល ដែល​អាច​ជិះ​បាន​គ្នា​រហូតដល់​១២​នាក់ រួច​ចំណាយ​៤​ពាន់​រៀល ទិញ​ដើម​កោង​កាង​ដាំ​នៅ​ទីនោះ ដើម្បី​បន្សល់ទុក​អនុស្សាវរីយ៍ និង​ជា​ផ្នែក​ជួយ​បរិស្ថាន​ផងដែរ​»​។ 
 

ត្រពាំងសង្កែ

​ក្រៅពីនេះ ទេសចរ​ក៏​អាច​ជិះទូក​កៃ​យ៉ាក់ និង​ងូតទឹក​លេង​ផងដែរ​។ អ្វីដែល​ពិសេស  ទេសចរ​ក៏​អាច​ស្នាក់នៅ​បឹង​កា​ឡូ ក្នុង​សហគមន៍​ត្រពាំង​សង្កែ ដែលមាន​តម្លៃ​ត្រឹម​មួយ​យប់ ៤​ម៉ឺន​រៀល ហើយក៏​ទាក់ទង​ទៅ​សហគមន៍​នៅ​ទីនោះ ដើម្បី​រៀបចំ​កញ្ចប់ ការ​ស្នាក់នៅ និង​ម្ហូបអាហា​ដែលមាន​តម្លៃ​ទាប សម្រាប់​ការ​ស្នាក់នៅ​ច្រើន​ថ្ងៃ​ផងដែរ​។ នេះ​បើតាម​គេហទំព័រ​ដដែល​៕
 

រូបភាពពីទំព័រហ្វេសប៊ុកសគមន៍នេសាទត្រពាំងសង្កែ 
 
 

Tag:
 ត្រពាំង​សង្កែ​
  កំពត​
  អេកូ​ទេសចរណ៍​
 ​បរិស្ថាន​
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com