ជាតិ
ជីវិត​អ្នកនេសាទ​ព​នេ​ត​ចរ​
03, Oct 2020 , 9:39 pm        
រូបភាព
​ទិដ្ឋភាព​កន្លែង​ស្នាក់នៅ​បណ្តោះអាសន្ន របស់​ក្រុមគ្រួសារ​អ្នកនេសាទ​ព​នេ​ត​ចរ ហួន ម៉ៅ នៅតាម​មាត់ច្រាំង​ទន្លេសេកុង ក្នុង​ខេត្តស្ទឹងត្រែង​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
​ទិដ្ឋភាព​កន្លែង​ស្នាក់នៅ​បណ្តោះអាសន្ន របស់​ក្រុមគ្រួសារ​អ្នកនេសាទ​ព​នេ​ត​ចរ ហួន ម៉ៅ នៅតាម​មាត់ច្រាំង​ទន្លេសេកុង ក្នុង​ខេត្តស្ទឹងត្រែង​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
ដោយ:
 ​ហួន ម៉ៅ អាយុ ៤២​ឆ្នាំ គឺជា​ស្ត្រី​អ្នកនេសាទ​ពនេចរ​ម្នាក់ នៅក្នុង​ក្រុម​ដែលមាន​សមាជិក​៨​នាក់ ចាស់​៤​នាក់ និង​កុមារ​៤​នាក់ ដែលជា​សាច់ញាតិ​នឹង​គ្នា​។



​ពួកគេ​ធ្វើការ​នេសាទ​ដោយ​ប្រើស​ន្ទួ​ចរ​នង ដាក់​នុយ​ជន្លេន នៅតាម​ដង​ទន្លេមេគង្គ និង​សេកុង ក្នុង​ខេត្តស្ទឹងត្រែង​។ នៅពេល​ត្រី​ឈប់​ស៊ី​សន្ទូច ពួកគេ​ផ្លាស់​ទីតាំង​ជារឿយៗ​ចេញពី​មួយកន្លែង​ទៅមួយ​កន្លែង​ទៀត​។ 
 
​ពួកគេ​បោះតង់​ប្លា​ស្ទិ​ក​ក្រោម​ដើមឈើ​តាម​ច្រាំងទន្លេ ដើម្បី​ចម្អិន​អាហារ និង​ស្នាក់នៅ​បណ្តោះអាសន្ន​។ ពេល​ថ្ងៃ ពួកគេ​ដើររក​ជីក​ជន្លេន​តាម​ដីស្រែ​របស់​អ្នកស្រុក​។ ពេលយប់ ពួកគេ​ចេញទៅ​ដាក់​សន្ទូច​។ ស្ទើរ​ពេញ​មួយឆ្នាំ ពួកគេ​មិន​ត្រឡប់ទៅផ្ទះ​វិញ​ឡើយ​។ សូម​ចូល​ទស្សនា​វីដេអូ​នេះ ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម


© រក្សាសិទ្ធិដោយ thmeythmey.com