ជាតិ
ទឹកធ្លាក់​ភ្នំ​កំពូល​នៅ​ស្រុក​រតនមណ្ឌល​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​កែច្នៃ​ដ៏​ទាក់ទាញ​
04, Oct 2020 , 8:39 am        
រូបភាព
ទឹកធ្លាក់ភ្នំកំពូល
ទឹកធ្លាក់ភ្នំកំពូល
ដោយ:
​ទឹកធ្លាក់​ភ្នំ​កំពូល ជា​តំបន់​ទេសចរណ៍ធម្មជាតិ​កែច្នៃ​មួយ មាន​សម្រស់​យ៉ាង​ទាក់ទាញ ដែលមាន​រុក្ខជាតិ តូច ធំ ដុះ​អម​សងខាង ទឹកធ្លាក់​មើលឃើញ​ដល់​ផ្ទៃ​ស្ទឹង​។ ទឹកធ្លាក់​មួយ​នេះ ស្ថិតនៅ​ភូមិ​អូរ​ល្មូ​ន ឃុំ​ផ្លូវ​មាស ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង ចម្ងាយ​ប្រមាណ​ជាង​៦០​គីឡូម៉ែត្រ ពី​ក្រុង​បាត់ដំបង​។​

 
​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់​ភ្នំ​កំពូល មានទឹក​ត្រជាក់​ល្ហឹម ទេសចរ​អាច​ងូតទឹក​កម្សាន្ត ជិះទូក​កៃ​យ៉ាក់ និង​លេង​កីឡា​លើទឹក​។ ទេសចរ ក៏​អាច​អង្គុយ​បរិភោគ​អាហារ​នៅលើ​ខ្យុ​ស ដែល​សាងសងឡើង​នៅជាប់​មាត់ទឹក ជាមួយ​ខ្យល់អាកាស​បរិសុទ្ធ អាចធ្វើ​ឲ្យ​ទេសចរ​រំសាយ​អស់​ទុក្ខ​កង្វល់ ជាងនេះទៅទៀត​ទេសចរ​ក៏​អាច​បោះតង់ សម្រាក​កម្សាន្ត​នៅ​ទឹកធ្លាក់​ភ្នំ​កំពូល​ផងដែរ​។ នេះ​បើតាម​គេហទំព័រ​មន្ទីរ​ទេសច​រណ៍​ខេត្តបាត់ដំបង​។​


ទឹកធ្លាក់ភ្នំកំពូល

​លោកស្រី ចឹ​ង សុភ​ក្ត្រ័ ប្រធានការិយាល័យ​រម​ណី​យ​ដ្ឋា​ន​ទេសចរណ៍​ខេត្តបាត់ដំបង បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 ថា ទឹកធ្លាក់​ភ្នំ​កំពូល​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​កែច្នៃ​មួយ​ដែល​ទើប បង្កើតឡើង និង​មិនសូវមាន​ទេសចរ​ស្គាល់​នៅឡើយ​នោះទេ​។ លោកស្រី​បាន​ថ្លែង​ដូច្នេះ​ថា​៖ « នៅ​ទឹកធ្លាក់​ភ្នំ​កំពូល​នេះ មិនទាន់មាន​ទេសចរ​ស្គាល់​ច្រើន​ទេ ព្រោះ​កំពុង​រៀបចំ ប៉ុន្តែ​នឹងមាន​ការរៀបចំ​បន្ថែម​ទៀត ព្រោះ​ទីនេះ​ជា​តំបន់​ធម្មជាតិ ហើយ​មានការ​កែច្នៃ​បន្ថែម​»​។​


ទឹកធ្លាក់ភ្នំកំពូល
 
​លោកស្រី​បាន​អះអាងថា ក្រុមការងារ​ទេសចរ​ណ៍​ខេត្តបាត់ដំបង នឹង​ព្យាយាម​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​មួយ​នេះ​ដល់​សាធារណជន ដើម្បី​ឲ្យ​មាន​ទេសចរ​ទៅ​កម្សាន្ត​នៅ ទឹកធ្លាក់​ភ្នំ​កំពូល ច្រើនឡើង​៕
 

Tag:
 ​ទឹកធ្លាក់​ភ្នំ​កំពូល​
  បាត់ដំបង​
  ទេសចរណ៍
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com