ជាតិ
បទសម្ភាសន៍
អ្នកស្រី ស្រ៊ា​ត មុំ​សុភា បើកហាង​បន្លែ​សុវត្ថិភាព ដើម្បី​ទប់​អាជីវកម្ម​ទេសចរណ៍​ដែល​គាំង​ដោយសារ​កូ​វីដ​-១៩
03, Oct 2020 , 10:59 pm        
រូបភាព
អ្នកស្រីស្រ៊ាត មុំសុភា
អ្នកស្រីស្រ៊ាត មុំសុភា
ដោយ:
​ភ្នំពេញ​៖ អ្នកស្រី ស្រ៊ា​ត មុំ​សុភា បាន​បើកហាង​លក់​បន្លែ ផ្លែឈើ​សុវត្ថិភាព ដែល​កំពុងមាន​តម្រូវការ​ខ្ពស់ ក្នុងអំឡុង​វិបត្តិ​កូ​វីដ​-១៩​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ThmeyThmey25 អ្នកស្រី ស្រ៊ា​ត មុំ​សុភា បញ្ជាក់ថា ការបើក​ហាង​«​បន្លែ​សុវត្ថិភាព​សុ​ហ្វី​យ៉ា​» នៅក្នុងពេល​ជួប​វិបត្តិ​កូ​វីដ​-១៩​នេះ គឺ​ដើម្បី​ទប់​អាជីវកម្ម​ទេសចរណ៍រ​បស់​ខ្លួន​ដែល​នៅ​ទ្រឹង​។ ទោះជា​ការបើក​អាជីវកម្ម​ថ្មី​ដោយ​ចៃដន្យ ប៉ុន្តែ​សហគ្រិន​រូបនេះ ក៏​ស្រលាញ់​វិស័យ​កសិកម្ម​ផង និង​ចង់​ចូលរួម​លើកកម្ពស់​ជីវភាព​កសិក​រ​ផង​។​

 
​ដើម្បី​ជ្រាប​កាន់​ច្បាស់ សូម​ទស្សនា​បទ​សម្ភាស រវាង​កញ្ញា ខន ណា​រី អ្នកសារព័ត៌មាន​ThmeyThmey25 ជាមួយ​អ្នកស្រី ស្រ៊ា​ត មុំ​សុភា ម្ចាស់​ហាង​បន្លែ​-​ផ្លែឈើ​សុវត្ថិភាព​ដូចតទៅ​៖
 
 
​ការបង្កើត​អាជីវកម្ម​បន្លែ​សុវត្ថិភាព​នេះ វា​ជា​រឿង​ចៃដន្យ​មួយ ក្នុង​បរិបទ​កូ​វីដ​-១៩​។ មែនទែនទៅ​ការ​ជាការ​ស្រលាញ់​ផង និង​ចង់​ចូលរួម​គាំទ្រ ក៏ដូចជា​ជួយ​លើកកម្ពស់​ជីវភាព​កសិក​រ​កម្ពុជា ទើប​ជំរុញ​ឲ្យ​អ្នកស្រី​បើកហាង​បន្លែ​សុវត្ថិភាព​នេះ​ឡើង​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី ស្រ៊ា​ត មុំ​សុភា ដែល​បាន​បន្ថែម​នៅក្នុង​បទ​សម្ភាស​ជាមួយ Thmeythmey25 ដូច្នេះ​៖« ទោះបី​ការចាប់ផ្ដើម​អាជីវ​កម្មនេះ ដោយ​បញ្ហា​រាំងស្ទះ​ក្នុង​វិស័យ​ទេសចរណ៍ តែដោយសារ​សម្លឹង​ឃើញ​ឱកាស​ទីផ្សារ​កសិកម្ម​កម្ពុជា កំពុង​ដើរតួនាទី​មួយ​សំខាន់ ម្យ៉ាង​ជាការ​លើកទឹកចិត្ត​កសិករ ឲ្យ​ផលិត​បន្លែ ផ្លែឈើ​សុវត្ថិភាព​»​។​
 
​ទោះជា​ហាង​បន្លែ​សុវត្ថិភាព​សុ​ហ្វី​យ៉ា ទើបតែ​បើក​ដំណើរការ​ប្រមាណ​៣​ខែ​មែន ប៉ុន្តែ​សហគ្រិន​រូបនេះ​មាន​សុទិដ្ឋិនិយម​ថា អាជីវកម្ម​បន្ថែ​សុវត្ថិភាព​របស់ខ្លួន នឹង​ក្លាយជា​ផ្នែក​មួយ ជួយ​ជំរុញ​ខឿនសេដ្ឋកិច្ច​ជាតិ កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក និង​កាត់បន្ថយ​ការ​នាំចូល​កសិផល​ពី​បរទេស​។ 
 
​បើតាម អ្នកស្រី មុំ​សុភា អតិថិជន​អាច​ទិញ បន្លែ ផ្លែឈើ និង​គ្រឿងទេស​ផ្សេងៗ​ផ្ទាល់​ដល់ទី​កន្លែង និង​ការបញ្ជាទិញ​តាម​អន​ឡាញ ពី​ហាង​របស់ខ្លួន​បាន​យ៉ាង​ងាយស្រួល និង​ដោយ​ជំនឿ​ចិត្ត ព្រោះ​ទំនិញ​ដែល​ដាក់លក់​បន្លែ ផ្លែឈើ​ទាំងអស់ សុទ្ធតែ​ត្រូវបាន​តាមដាន និង​ត្រួតពិនិត្យ​ជាមុន មុននឹង​ដាក់លក់​។​
 
​បើតាម អ្នកស្រី ស្រ៊ា​ត មុំ​សុភា ប្រភព​ផ្គត់ផ្គង់​បន្លែ ផ្លែឈើ​នៅក្នុង​ហាង​របស់ខ្លួន គឺ​មកពី​ខេត្តមណ្ឌលគិរី កំពង់ចាម សៀមរាប បាត់ដំបង កំពង់ស្ពឺ កណ្ដាល និង​បណ្តា​ខេត្ត​នានា​នៅ​ទូទាំងប្រទេស​៕
 
 
 

Tag:
 កសិកម្ម​
 ​បន្លែ​
 ​សុវត្ថិភាព​
 ​សុ​ហ្វី​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com