ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! កំពូល​អាហារ​ដែល​ល្អ​បំផុត​សម្រាប់​ក្មេង​វ័យ​ពី ១ ឆ្នាំ​ដល់ ៤ ឆ្នាំ​
04, Oct 2020 , 8:59 pm        
រូបភាព
​កុមារ​ដែលមាន​វ័យ​ពី ១ ឆ្នាំ​ដល់ ៤ ឆ្នាំ ក៏​មិនទាន់​ទទួលទាន​អាហារ​បាន​ច្រើន​ដែរ​ដោយ​ពោះ និង​ក្រពះ​របស់​ពួកគេ​នៅ​តូច​។ នេះ​ជា​មូល​ហេតុដែល​ឪពុកម្ដាយ​ឬ​អាណាព្យាបាល​គួរ​យកចិត្តទុកដាក់​លើ​ជម្រើស​នៃ​អាហារ​សម្រាប់​ពួកគេ​ដើម្បី​អាចឱ្យ​រាងកាយ​ទទួលបាន​នូវ​សារធាតុចិញ្ចឹម​គ្រប់​គ្រាន់​សូម្បី​ពី​ក្នុង​អាហារ​ដែលមាន​បរិមាណ​តិចតួច​។ ថា​តើ​អាហារ​ដ៏​ប្រសើរ​បំផុត​សម្រាប់​កុមា​រវ័យ​ក្រោម ៤ ឆ្នាំមាន​អ្វីខ្លះ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ទាំងនោះ ៖

 
១. ផ្លែ​ចេក​
 
​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​កាបូ​អ៊ី​ដ្រា​ត​ដែល​មិន​ត្រឹមតែ​ផ្ដល់ឱ្យ​ក្មេង​នូវ​ថាមពល​ពេញលេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជ​ជួយ​សម្រួល​ដល់​ការរំលាយ​អាហារ​ផងដែរ​។ ក្រៅពី​ហាន់​ជា​ដុំ ឬ​ចំណិត​តូចៗ អ្នក​ក៏​អាច​កិន​ចេកទុំ​ឱ្យ​ម៉ដ្ឋ​ត្រឹមត្រូវ​ដើម្បីឱ្យ​ក្មេង​ងាយស្រួល​ក្នុងការ​ទទួលទាន​និង​រំលាយ​។​
 
២. ប្រូ​ខូ​លី​
 
​អ្នក​អាច​ចំហុយ​ប្រូ​ខូ​លី​សម្រាប់​កូន​របស់​អ្នក​ដើម្បីឱ្យ​រាងកាយ​ពួកគេ​អាច​ទទួលបាន​សារធាតុ folate ក៏ដូចជា​ជាតិ​ស​សៃ​បាន​គ្រប់គ្រាន់​សម្រាប់​ជំនួយ​ដល់​ការរំលាយ​អាហារ​។ បន្លែ​នេះ​ក៏មាន​ផ្ទុក​សមាសធាតុ​ប្រឆាំង​កោសិកា​មហារីក​ផងដែរ​។​
 
៣. ដំឡូង​ផ្អែម​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប៉ូ​តា​ស្យ​ម ជាតិ​ស​សៃ និង​វីតាមីន C ព្រមទាំង beta-carotene ដែល​ប្រយុទ្ធប្រឆាំង​រ៉ាឌីកាល់​សេរី​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​។ ក្មេងៗ​ភាគច្រើន​ចូលចិត្ត​ញ៊ាំ​បន្លែ​មើម​នេះ​ដោយ​វា​មាន​រសជាតិ​ផ្អែម​។ ចូរ​ស្ងោរដំឡូង ហើយ​កិន​ឱ្យ​ម៉ដ្ឋ​សម្រាប់​ក្មេង​តូច​ងាយ​ទទួលទាន​។​
 
៤. ផ្លែ​បឺ​រ​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​និង​ខ្លាញ់​ល្អ monounsaturated​។ ចូរ​ឧស្សាហ៍​ឱ្យ​កូន​ទទួលទាន​ផ្លែ​បឺ​រ​ទុំ​។ កុំ​ភ្លេច​កិន​ឱ្យ​ឱ្យ​រាង​ម៉ដ្ឋ​ជាមុនសិន​។​
 
៥. ស៊ុត​
 
​អ្នក​ក៏​គួរឱ្យ​កូនតូច​ទទួលទាន​ស៊ុត​ផងដែរ​ដោយ​អាហារ​នេះ​មាន​ផ្ទុក​ប្រូតេអ៊ីន វីតាមីន A វីតាមីន D វីតាមីន B12 វីតាមីន E និង​ស័ង្កសី​។ ផ្នែក​ពណ៌​លឿង​នៃ​ស៊ុតមាន​ផ្ទុក​សារធាតុ choline ដែល​ជំនួយ​ដល់​ការអភិវឌ្ឍន៍​ខួរក្បាល​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com