ជាតិ
ទស្សនាចម្ការផ្លែឈើ ជិះទូក និងងូតទឹកកម្សាន្ត នៅរមណីយដ្ឋានចម្ការមៀនធម្មជាតិ រមណីយដ្ឋានចំការមៀនធម្មជាតិ រូបភាពពី គេហទំព័រមន្ទីរទេសចរណ៍ខេត្តបាត់ដំបង
× រមណីយដ្ឋានចម្ការមៀនធម្មជាតិ ជាតំបន់ធម្មជាតិកែច្នៃ និងបែបកសិ-ទេសចរណ៍ មួយកន្លែងមានទីតាំងនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ពោលគឺមានចម្ងាយប្រមាណ ៤៥គីឡូម៉ែត្រពីក្រុងបាត់ដំបង។ នេះបើតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។
គេហទំព័រមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ថា នៅរមណីយដ្ឋានកែច្នៃមួយនេះ អនុញ្ញាតឲ្យទេសចរដើរកម្សាន្តតាមចម្ការផ្លែឈើដូចជា ចម្ការមៀន,មៀនប៉ៃលិន និងចម្ការស្វាយជាដើម។ ក្រៅពីនេះ រមណីយដ្ឋានកែច្នៃនេះ ក៏មានទឹកធ្លាក់ថ្លាឆ្វង់មើលឃើញដល់ផ្ទាំងថ្ម ក្រាលក្រោមផ្ទៃទឹក ដែលទេសចរក៏អាចងូតលេងកម្សាន្ត និងជិះទូកកៃយ៉ាក ណិងទទួលទានអាហារជុំញាតិមិត្តនៅប្របមាត់ទឹក អមខ្យល់អាកាសបរិសុទ្ធផងដែរ៕
រមណីយដ្ឋានចំការមៀនធម្មជាតិ រូបភាពពី គេហទំព័រមន្ទីរទេសចរណ៍ខេត្តបាត់ដំបង
Tag:
រមណីយដ្ឋាន
ចម្ការមៀន
កសិ-ទេសចរណ៍
បាត់ដំបង
ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com