អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​មី​ជាតិ បង្កើត​កម្មវិធី​ប្រកួត​ការផលិត​វីដេអូ​លើកកម្ពស់​សីលធម៌​សង្គម ដោយ​ផ្តល់រ​ង្វាន់​៤​លាន​រៀល សម្រាប់​លេខ​១
04, Oct 2020 , 12:04 pm        
រូបភាព
​ក្នុង​គោលបំណង​ចូលរួម​លើកកម្ពស់​សីលធម៌​នៃ​ការរស់នៅ​ក្នុងសង្គម​ឲ្យ​កាន់តែ​ប្រសើរ ក្រុមហ៊ុន​ផលិតផល​មី​ជាតិ ដែល​ផលិត​មី​កញ្ចប់​ឆ្អិន​ស្រាប់ បានរៀបចំ​ការប្រកួត​ប្រជែង​ផលិត​វីដេអូ «​តោះ​!​ធ្វើ​ល្អ​» ដោយ​តម្រូវ​ឲ្យ​អ្នកចូលរួម​ផលិត​វីដេអូ​ក្រោម​ប្រធានបទ «​ចូលរួម​លើកកម្ពស់​សីលធម៌​នៃ​ការរស់នៅ​ក្នុងសង្គម​ឲ្យ​កាន់តែ​ប្រសើរ​» ដើម្បី​ដាក់​ចូលរួម​ក្នុង​កម្មវិធី​នេះ​។
 
​ក្នុងការ​ចូលរួម បេក្ខជន​គ្រាន់​អនុវត្ត​ទៅតាម​លក្ខខណ្ឌ​ងាយៗ​ដូចខាងក្រោម​៖
 
១. ការចូលរួម​ធ្វើឡើង​ដោយ​សេរី តាមរយៈ​ការផលិត​វីដេអូ​ដែលមាន​រយៈ​១​នាទី​ទៅ​៣​នាទី ក្រោម​ប្រធានបទ «​ចូលរួម​លើកកម្ពស់​សីលធម៌​នៃ​ការរស់នៅ​ក្នុងសង្គម​ឲ្យ​កាន់តែ​ប្រសើរ​»​។ 
 
២. លោកអ្នក​ត្រូវ​ផ្ញើ​វីដេអូ ដែល​លោកអ្នក​បាន​ផលិត​មកកាន់​ក្រុមការងារ​តាមរយៈ Inbox លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់មី​ជាតិ ដើម្បី​ទទួល​ការព្រមព្រៀង​ក្នុងការ​ចូលរួម និង​វាយតម្លៃ​។​
 
៣. វីដេអូ​ដែល​ចូលរួម​ការប្រកួត មិនត្រូវ​ជាប់​ពាក់ព័ន្ធ​ជាមួយ​កម្មសិទ្ធិ​ក្រុមហ៊ុន​ឯកជន ស្ថាប័ន ឬ​អង្គការ​នានា​។​
 
​ចំពោះ​រង្វាន់​ជ័យលាភី​មាន​សរុប​ជាង ១០​លាន​រៀល ដោយ​ក្នុងនោះ ជ័យលាភី​លេខ​១ នឹង​ទទួលបាន ទឹកប្រាក់ ៤​លាន​រៀល ជ័យលាភី​លេខ​២ នឹង​ទទួល​ទឹកប្រាក់ ២​លាន​រៀល និង ជ័យលាភី​លេខ​៣ នឹង​ទទួល​ទឹកប្រាក់ ១​លាន​២​សែន​រៀល​។ 


 
​សម្រាប់​វីដេអូ​ទាំង​៧ ដែល​ឆ្លងកាត់​វគ្គ​ជម្រុះ​ចុងក្រោយ នឹង​ទទួលបាន​ទឹកប្រាក់​លើកទឹកចិត្ត​ពី​ក្រុមហ៊ុន ព្រមទាំង​រង្វាន់​ផ្សេងៗ​ទៀត​ជាច្រើន​។ លើសពីនេះទៅទៀត អ្នកទទួល​ជ័យលាភី នឹង​ត្រូវបាន​អញ្ជើញ​ចូលរួម​សកម្មភាព​ផ្សព្វផ្សាយ​អំពី​ការធ្វើ​អំពើ​ល្អ​នៅតាម​សាលារៀន ឬ​ទីតាំង​ដែល​បានកំណត់​របស់​ផលិតផល​មី​ជាតិ​។ 
 
​កាលបរិច្ឆេទ​នៃ​ការចូលរួម គឺ​ចាប់ពី​ការផ្សាយ​ដំណឹង​នេះ​តទៅ រហូតដល់​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ផលិតផល​មី​ជាតិ សូម​អំពាវនាវ​លោកអ្នក​ទាំងអស់គ្នា​ចូលរួម​ក្នុង​កម្មវិធី​នេះ និង​រួមគ្នា​បង្កើត​ខ្លឹមសារ​ល្អៗ​ដើម្បី​សង្គម​កាន់តែ​ប្រសើរ​។ រួមគ្នា​ប្រព្រឹត្ត​អំពើ​ល្អ ដើម្បី​សង្គម​កាន់តែ​ប្រសើរ​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​លេខ​ទូរស័ព្ទ ០៦១ ៧៧៨ ៣៣៣ ឬ Inbox លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់មី​ជាតិ​៕ អត្ថបទ​ពាណិជ្ជកម្ម​
 
 

Tag:
 Mi cheat
© រក្សាសិទ្ធិដោយ thmeythmey.com