កីឡាជាតិ
ជាតិ
លីគកំពូល៖ អង្គរថាយហ្គឺរ ប៉ះ អាស៊ីអឺរ៉ុបនៅរសៀលនេះ
× ក្រុមអង្គរថាយហ្គឺរត្រូវបើកទ្វារកីឡដ្ឋាន SRU ស្វាគមន៍ក្រុបអាស៊ីអឺរ៉ុប នាជំនួបក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ នៅម៉ោង៣:៣០នាទីរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ នេះ។ នេះជាឱកាសសម្រាប់អាស៊ីអឺរ៉ុប ដើម្បីសងសឹងក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ ដែលបានយកឈ្នះខ្លួន ៣-០ កាលជើងទី១។
ប៉ុន្តែវាមិនមែនងាយស្រួលយកឈ្នះសម្រាប់អាស៊ីអឺរ៉ុបនោះទេ ដ្បិតអង្គរថាយហ្គឺរជាក្រុមមានសមត្ថភាពខ្លាំង និងសម្បូរកីឡាករមានគុណភាពច្រើន។ បច្ចុប្បន្នអង្គរថាយហ្គឺរស្ថិតនៅលេខរៀងទី៧ មាន២៧ពិន្ទុ ខណៈអាស៊ីអឺរ៉ុបស្ថិតនៅលេខរៀងទី១២មាន១០ពិន្ទុ ដែលអាចប្រឈមនឹងការកាត់ចេញពីក្របខណ្ឌនៅរដូវកាលនេះ។
សម្រាប់ការប្រកួតកាលពីថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២០ ក្រុមគីរីវង់សុខសែនជ័យបានយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៧-១។ នេះជាគ្រាប់បាល់ជ័យជម្នះច្រើនបំផុតរបស់ក្រុមមានមូលដ្ឋានខៅខេត្តតាកែវមួយនេះក្នុងរដូវកាលនេះ។ ចំណែកក្រុមនគរបាលជាតិបានយកឈ្នះក្រុមយុវជនអាយុក្រោម១៨ឆ្នាំបាទីក្នុងលទ្ធផល ៤-០ បន្ទាប់ពីពួកគេបញ្ចប់លទ្ធផលស្មើ ១-១ នៅជើងទី១៕
Tag:
បាល់ទាត់
អង្គរថាយហ្គឺរ
អាស៊ីអឺរ៉ុប
Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com