ពីនេះ ពីនោះ
កាក់កប​៖ កាក់​គ្រប់​ដំណ​ប កប​គ្រប់​ដំណាក់​
05, Oct 2020 , 7:39 am        
រូបភាព
​កាក់កប សំដៅលើ​ការរកស៊ី មិន​ដែលមាន​បង់ខាត (​រកស៊ី​កាក់កប​)​។



​បរិវារស័ព្ទ «​កាក់​» អាច​គន្លាស់​បាន​ពាក្យ «​កាក់​គ្រប់​ដំណ​ប​» គឺ «​កប​គ្រប់​ដំណាក់​» ពោលគឺ​ការរកស៊ី​នោះ បាន​ប្រកប​គ្រប់ពេលវេលា​។​
​បើតាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត «​ប្រកាក់​» ក៏​ជា​ពាក្យ​ជា​បរិវារ​ប្រើ​ផ្សំ​ពាក្យ «​ប្រកប​» ផងដែរ​។​
 
«​ប្រកាក់ប្រកប​» ឬ «​កាក់កប​» គឺ​បាន​កប​ដោយ​លទ្ធផល​សមតា​ម​បំណង : នាង​, ឯង​ខំ​លក់ដូរ​ទៅ ក្រែង​នឹង​បាន​ប្រកាក់​ប្រកបដោយ​ធនធាន​គ្រប់គ្រាន់​ឡើង​។​
 
​ដកស្រង់​ចេញពី «​បរិវារស័ព្ទ​ក្នុង​ភាសា​ខ្មែរ​» និពន្ធ​ដោយ លោក ស៊ីសុវត្ថិ ប៉ូរ​ក្ខ​ស៊ី និង​ផ្សាយ​ចេញពី​សមាគម​សម្តេច ជួន ណាត ឆ្នាំ​១៩៧២

Tag:
 បរិវារស័ព្ទ
© រក្សាសិទ្ធិដោយ thmeythmey.com