អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អ អិ​ម អេ សម្ពោធ​រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី ជា​ផ្លូវការ​ហើយ​
04, Oct 2020 , 3:19 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​នូវ​រថយន្ត Ford គ្រប់​ប្រភេទ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា បាន​ប្រារព្ធ​ពិធី​សម្ពោធ​រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី នៅ ដឹ ព្រេ​មៀ សេន​ធ័​រ សែន​សុខ កាល​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០​។ 
 



 
​កម្មវិធី​សម្ពោធ​នេះ ត្រូវបាន​អញ្ជើញ​ចូលរួម​ដោយ​ភ្ញៀវកិត្តិយស​ជាង​២​ពាន់​នាក់​។ កម្មវិធី​នេះដែរ ក៏មាន​ការចាប់​ឆ្នោត​ផ្សងសំណាង​សម្រាប់​អតិថិជន​ដែល​បាន​ទិញ​រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី​នេះ យកទៅ​ប្រើប្រាស់​មុន​ថ្ងៃ​សម្ពោធ​ជា​ផ្លូវការ​។ រង្វាន់​ធំ​នោះ​គឺ​រថយន្ត Ford Ecosport ចំនួន​១​គ្រឿង និង​រង្វាន់​លួង​ចិត្តជា​មាស​សុទ្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​
 





 
​លោក ប្រាក់ ណា​រុំ ជា​អតិថិជន Ford Everest 2.0L Bi-Turbo ដែលមាន​សំណាង​ឈ្នះ​រថយន្ត Ford Ecosport ស៊េរី​ថ្មី​ពី​ក្រុមហ៊ុន​ផ្ទាល់​ក្នុង​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​នេះ​។ លោក មាន​ប្រសា​ស​ន៏​ដោយ​ក្តីរំភើប​ថា​៖«​ខ្ញុំបាទ​ពិតជា​សប្បាយរីករាយ និង​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន ដែល​ថ្ងៃនេះ​មានសំណាង​បានឈ្នះ​រថយន្ត Ford Ecosport ស៊េរី​ថ្មី ពី​ក្រុមហ៊ុន​ហ្វ​ដ​»​។​


 
​ឆ្លៀត​ក្នុងឱកាស​នេះ​ផងដែរ លោក បាន​រៀបរាប់​ពីបទ​ពិសោធន៍​ប្រើប្រាស់​រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី ថា​៖«​រថយន្ត​នេះ ពិត​ជាមាន​សមត្ថភាព​ខ្លាំង​ដែល​អាច​ឲ្យ​ខ្ញុំ​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ ជាពិសេស​មាន​បច្ចេកវិទ្យា​និង​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​ដែល​ជួយ​សម្រួល​ដល់​ការបើកបរ​របស់ខ្ញុំ​»​។ 


 
​ក្រៅពីនោះ អតិថិជន ដែល​មិន​បានឈ្នះ​រង្វាន់​ធំ ក៏បាន​ទទួល​មាស​១​ជី ជា​រង្វាន់​លួង​ចិត្ត​ផងដែរ​។​
 
​រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី គឺជា​រថយន្ត SUV មួយ​ដែល​ត្រូវបាន​ទទួលស្គាល់​ពី​គុណភាព ភាពរឹងមាំ និង​បច្ចេកវិទ្យា​ទំនើបៗ​ពី​សំណាក់​ប្រជាជន​កម្ពុជា​។ រថយន្ត​នេះ មាន DNA រួម​ជាមួយនឹង​រថយន្ត Ford Ranger Wildtrak ដែលជា​រថយន្ត Pick Up ហេតុនេះហើយ​ទើប​ប្រព័ន្ធ​ជើង​ហាប់​ណែន​ដែល​អាចអោយ​រថយន្ត​នេះ​ជំនះបាន​គ្រប់​ស្ថានភាព​ផ្លូវ និង​បូករួម​ជាមួយនឹង​បច្ចេកវិទ្យា​មួយចំនួន​ដែល​ធ្វើ​តម្រូវ​តាម​ភាព​ប្រណិត​នៃ​រថយន្ត SUV នេះ​ផងដែរ​។ 
 
​លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន​អ អិ​ម អេ ខេ​ម​បូ​ឌា មានប្រសាសន៍ថា​៖«​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​សម្រេចចិត្ត​នាំចូល​នូវ​ប្រភេទ​រថយន្ត Luxury និង​Off-road SUV មួយ​នេះ​មកកាន់​ទីផ្សារ​កម្ពុជា គឺ​ដោយសារ​សង្កេតឃើញថា បច្ចុប្បន្ននេះ​រថយន្ត​ប្រភេទ SUV កំពុង​ទទួល​បានការ​ពេញនិយម​ប្រើប្រាស់​ច្រើន​គួរអោយកត់សម្គាល់​ពី​សំណាក់​ប្រជាជន​កម្ពុជា​យើង និង​ដើម្បី​លើកទឹកចិត្ត​ប្រជាជន​កម្ពុជា​ឲ្យ​ប្រើប្រាស់​រថយន្ត​ថ្មី​ផងដែរ​»​។​
 


​លោក Michael Breen នាយក​ប្រ​ត្តិ​ប​ត្តិ​ប្រចាំ​ក្រុមហ៊ុន ហ្វ​ដ បាន​មានប្រសាសន៍ថា​៖«​រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី អាច​ប្រើប្រាស់​បាន គ្រប់​កាលៈទេសៈ គ្រប់​ស្ថានភាព​ផ្លូវ មិន​ថា​សម្រាប់​ការប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ ធ្វើ​ការងារ​ប្រចាំថ្ងៃ ឬ​ដំណើរ​កម្សាន្ត​នោះទេ​។ ជាពិសេស​គឺ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ធ្វើដំណើរ​បែប​ផ្សងព្រេង និង​បើកបរ​លើ​ស្ថានភាព​ផ្លូវ​ដែលមាន​ឧបសគ្គ​ផ្សេងៗ​ជាដើម​»​។​
 
​រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី បានធ្វើការ​ផ្លាស់ប្តូរ​នូវ​ចំណុច​ធំៗ​ចំនួន ៦​ដែល​រួមមាន​៖
  


១. រថយន្ត​នេះ​បាន​បំពាក់​នៅ​ម៉ាស៊ីន 2.0L Bi-Turbo ជំនាន់​ថ្មី ទំហំ​៤​ស៊ីឡាំង កម្លាំង​ខ្លាំង​ស៊ីប្រេង​តិច ដែល​អាចអោយ​រថយន្ត​នេះ​ផលិត​បាន​នូវ​កម្លាំង​សេះ រហូតដល់ ២១៣ PS និង​កម្លាំង​រមួល​កង់ ៥០០ N.M​។​
 
២. ប្រអប់លេខ​១០​លេខ​អូ​តូ បើកបរ​មាន​ភាពរលូន និង​ចូល​លេខ​បានល្អ​ជាង​មុន​។ 
៣. ចំណុច​ដែល​អតិ​ថ​ជន​កំពុងតែ​ទន្ទឹងរង់ចាំ​យូរណាស់​មកហើយ​នោះ​គឺ Push Button Start-Stop/ Smart Key គឺ​រថយន្ត​នេះ​បាន​បំពាក់​នូវ​ប្រព័ន្ធ Smart Key ដែល​ងាយស្រួល​ដល់​អតិ​ថ​ជន​ដែល​បញ្ឆេះ​រថយន្ត​មិនចាំបាច់​ប្រើ​សោ ព្រមទាំង​ចេញចូល​រថយន្ត​ដោយ​គ្រាន់តែ​យកដៃ​ទៅ​ស៊ក​នឹង​ប្រលោះ​ទ្វារ​នោះ​វា​នឹង Unlock អូ​តូ​។ 
៤. ផ្នែក​ខាងក្នុង រចនា​ឡើង​ជាមួយនឹង​ពូក​ស្បែក​បែប​ប្រណិត​ពណ៌​ការ៉ុត ដែលជា​ពណ៍​ដ៏​ពេញនិយម​បំផុត​សម្រាប់​រថយន្ត​ប្រណិតៗ​មួយចំនួន​។​
៥. បច្ចេកវិទ្យា SYNC ៣​ជំនាន់​ថ្មី​អម​នឹង​ជាមួយនឹង​អេក្រង់ Touch Screen ៨​អ៊ី​ញ​ដែល​ផ្តល់​រូបភាព​ច្បាស់​ល្អ​និង​មាន​ភាពរស់រវើក​ជាង​មុន​។​
៦. ចុងក្រោយ ចំណុច​ដែល​ទាក់ទាញ​និង​ផ្តល់​ភាព​ឆ្លាត​វៃ ដែល​រថយន្ត SUV ជា​ដៃគូ​ប្រកួតប្រជែង​របស់​រថយន្ត Everest 2.0 មិនមាន​បច្ចេកវិទ្យា​នេះ​ទេ នោះ​គឺ Hands-Free Liftgate ដោយ​បើក​ឃ្លុប​ក្រោយ​ដោយ​គ្រ​វាសជើង​។​
 


​ក្រៅពី​ចំណុច​ថ្មី​ទាំង​៦​នេះ រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី ក៏មាន​បំពាក់​ជូន​នូវ​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​ជាច្រើន​ដែលមាន​ដូចជា ប្រព័ន្ធ​ផ្ដល់​សញ្ញា​គ្រោះថ្នាក់ ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើ​ជើង​ឆ្លងកាត់ (Pre-Collision Assist with Pedestrian Detection) និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័យប្រវត្តិ (Autonomous Emergency Braking) នៅពេល​មាន​ឧបសគ្គ​មកពី​ខាងមុខ​, ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ (Parallel Parking Assist), ប្រព័ន្ធ​ផ្តល់ដំណឹង​នៅពេល​បើកបរ​ចេញពី​គន្លង និង​ឧបករណ៍​ផ្តល់ដំណឹង​ពេលចេញ​ពី​គន្លង ( Lane Keeping Alert and Lane Keeping Aid) , ប្រព័ន្ធ​ផ្តល់ដំណឹង​គ្រោះថ្នាក់​ផ្នែក​ចំហៀង និង​ខាងក្រោយ​រថយន្ត (Blind Spot Information System with cross traffic alert)​។​


 
​ប្រព​ន្ធ័​គ្រប់គ្រង​ការបើកបរ​លើ​គ្រប់​ស្ថានភាព​ផ្លូវ (Terrain Management System) របស់​រថយន្ត Ford Everest អាចជួយ​សម្រួល​ដល់​ការបើកបរ​នូវ​ជម្រើស​ផ្លូវ​បួន​ប្រភេទ​ផ្សេងគ្នា​ដូចជា ការបើកបរ​នៅលើ​ផ្លូវ​ធម្មតា ផ្លូវ​ដែលមាន​ស្ថានភាព​ព្រិល មាន​គ្រួស មាន​ស្មៅ​ច្រើន ផ្លូវដី​ខ្សាច់ និង ផ្លូវ​ដែលមាន​ដុំថ្ម​ធំៗ ដែល​ផ្តល់​ឲ្យ​អ្នកបើកបរ​អាច​ផ្លាស់ប្តូរ​នូវ​ការបើកបរ​របស់ខ្លួន​នៅតាម​ស្ថានភាព​ផ្លូវ​ផ្សេងៗ​គ្នា​។ ម្យ៉ាងទៀត​រថយន្ត​នេះ​ថែមទាំង​អាច​ចុះ​ទឹកបាន​រហូតដល់​ទៅ 800mm, ប្រព័ន្ធ​បន្ថយល្បឿន​និង​រក្សា​គំលាត​សុវត្ថិភាព​ដោយ​ស្វ័យប្រវត្តិ (Adaptive Cruise Control) , ប្រព័ន្ធ​ផ្តល់​សញ្ញា​ឲ្យ​អ្នក​អ្នកបើកបរ​ឈប់សំរាក​ពេល​មាន​អារម្មណ៍​ងងុយគេង (Driver Alert System), ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត  និង​ចុះ​ចំណោត (Hill launch assist and hill descent control)​។​


 
​រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី​មាន​ជម្រើស​ពណ៍​ចំនួន​៥​សម្រាប់​អតិថិជន​ជ្រើសរើស​រួមមាន ស ខ្មៅ ទឹកប្រាក់ ទឹកមាស និង​ប្រផេះ​។​


 
អត្ថបទពាណិជ្ជកម្ម

© រក្សាសិទ្ធិដោយ thmeythmey.com